Header Ads

ហួសហេតុណាស់!! គ្រាន់តែសុំចុះពីលើភ្នំទៅវេរលុយអោយប្រពន្ធកូនយកទៅធ្វេីបុណ្យក្នុងរដូវបុណ្យភ្ជុំ មេបញ្ជាការរងម្នាក់គាត់និយាថា បេីហ៊ានល្មេីស អញនឹងកោរត្រង៉ោលវ៉ៃដាក់ទ្រុងដែក

ក្នុងខែនេះជារដូវបុណ្យភ្ជុំបិណ្ឌ ប្រជាជនខ្មែរយើងមួយចំនួនតែងតែមានការជួបជុំគ្នាជាពិសេសអ្នកដែលធ្វើការនៅភ្នំពេញ បាននាំគ្នាទៅលេងស្រុកកំណើតរៀងៗខ្លួន ដោយមានគ្រួសារបងប្អូនគេជួបជុំគ្នាសើចសប្បាយក្អាកក្អាយព្រោះបានទៅវត្តធ្វើបុណ្យជុំគ្នា ដើរលេងជុំគ្នា ហើយអ្នកខ្លះក៏មានពិធីជប់លៀងផងដែរ ប៉ុន្ដែជីវិតជានគរបាលព្រំដែនគោកវរ:795 ឈរជេីងនៅប្រាសាទព្រះវិហារ មិនបានទៅជួបជុំគ្រួសារដូចគេទេ គឺមានតួនាទីនៅការពារសន្ដិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅគោលដៅ ។ ប៉ុន្ដែអ្វីដែលធ្វើអោយហួសចិត្តនោះគឺសូម្បីតែសុំចុះទៅវេរលុយអោយប្រពន្ធកូនយកទៅធ្វើបុណ្យក៏មេមិនអនុញ្ញាតដែរ ។

បើយោងតាម Facebook មួយឈ្មោះថា ចចក ភ្នំ បានអំពាវនាវអោយបងប្អូនក្នុងបណ្ដាញសង្គមហ្វេសប៊ុកទាំងអស់គ្នាជួួយស៊ែរបន្ដផងដើម្បីអោយសម្ដេចបានដឹង ព្រោះគាត់ហួសចិត្តហ្នឹងមេបញ្ជាការរងម្នាក់ដែលប្រើអំណាចតឹងតែងហួស គ្រាន់តែគាត់សូមចុះពីភ្នំទៅវេរលុយអោយប្រពន្ធកូនធ្វើបុណ្យក៏មិនអនុញ្ញាតដែរ ហើយថែមទាំងប្រើភាសាមិនសមគួរទៀតផង ។ ខាងក្រោមនេះជាសំណេរផ្ទាល់របស់គាត់៖

«ខ្ញុំសូមលេីកដៃគរព សម្តេចតេជោហ៊ុនសែន ជាទីគោរព ខ្ញុំបាទ ទ្រីពិសិដ្ឋ ជាមន្រ្តីនគលបាលព្រំុដែនគោកវរ:795 ឈជេីងនៅប្រាសាទព្រះវិហារ ខ្ញុំសូមថ្លែងអំណអរគុណសម្តេចអគ្គតេជោហ៊ុនសែន ដែលបានជួយឧឋមលេីកទឹកចិត្តលុយចំនួនប្រាំមុឺនរៀល(50000៛) ក្នុងឱកាស់បុណ្យ ភ្ចុំបិណ្ឌ.. ។ ខ្ញុំគឺជាកូនមន្រ្តីប៉ូលិសតូចតាចម្នាក់មិនសូវចេះយល់ដឹងទេខ្ញុំបាទ ចង់សួទៅមេធំៗលេីឱវាតរបស់ពួកខ្ញុំ ព្រមទាំងឯកឧត្តមនាយឧត្តមេសនីឯក ខេងសុមេតជាទីគោរព ខ្ញុំខំធ្វេីការ ការពារជាតិមាតុភូមិលះបងសាច់ស្រស់ឈាមស្រស់ ដេីម្បីជាិ។ ដល់ពេលខែបុណ្យទានពួកខ្ញុំមិនបានកាអនុញ៉ាតិបច្បាប់បានទៅជួបជំុក្រុមគ្រួសាឡេីយ ពួកខ្ញុំគោរពស្តាប់តាមបទបញ្ជាណាស់ (ចុះហេតុអ្វីមេបញ្ចាការរងម្នាក់នេះ អីក៏តឹងរឹងម្លេះ ពេលខ្ញុំបេីកលុយរួច ក្រាន់តែសំុកាអនុញាតិពីគាតគឺលោកមេបញ្ចាការងចុះពីភ្នំទៅវេលុយអោយប្រពន្ធកូនយកទៅធ្វេីបុណ្យ តែគាត់ហាមដាច់ខាតមិនអោយចុះទៅជាដាច់ខាត បេីហ៊ានល្មេី អាញ់និងកោត្រងោវៃដាក់ទ្រុងដែក ).

ខ្ញុំចងសួថា នេះជាច្បាប់ថ្មីមែនទេ?.តេីបេីកលុយអោយខ្ញុំធ្វេីអី ?បេីបេីកមកមិនអោយចុះទៅផ្ញេីអោយប្រពន្ធកូននោះ។ នេះហេីយរូបជាមេបញ្ចាការរងផ្តាច់កា ។ សូមឯកឧត្តមជួយពិចារណាដោយកាគួផង (បាក់ដៃបាក់ជេីង យេីងអាចតបាន តែបេីបាក់ទឹកចិត្តហេីយ គឺគ្នានអ្វី ត បានទេ អោយតែមានមេរបៀបនេះកូនចៅរត់ចោលសមរភូមិអស់ហេីយ ) មេត្តាជួយស៊ែអោយបានដល់សម្តេចផង សូមអរគុណ ពីប្រាសាទព្រះវិហារ។»

សូមបងប្អូនជួយស៊ែរអោយសម្ដេចបានដឹងផង !

ប្រភព៖cambpos

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments