Header Ads

ពុទ្ធោអ៊ើយ!! ម្ដាយអាយុត្រឹមតែ៣៧ឆ្នាំបង្កើតកូនបានចំនួន៣៨នាក់..

​នាង Marian Nabatazi អាយុ ៣៧ ឆ្នាំ នៅ​ប្រទេស​អ៊ូ​ហ្គ​ង់​ដា បាន​បង្កើតកូន​ដល់​ទៅ ៣៨ នាក់ ហើយ​សុទ្ធតែ​កើត​តាម​ធម្មជាតិ លើកលែងតែ​កូនចុង​ក្រោយ ទើប​អាយុ​បាន ៤ ខែ នោះ​ទើប​ធ្វើការ​វះកាត់ ។ នាង​បង្កើតកូន​ដំបូង​ពេល​ទើប​មាន​អាយុ​បាន ១៣ ឆ្នាំ ។ ពេលនោះ នាង​មានគភ៌​កូនភ្លោះ ។ បន្ទាប់ពី​នោះមក ទារក ៣៦ នាក់ ទៀត បានចាប់កំណើត​ជា​បន្តបន្ទាប់ ។ រហូតមកទល់​សព្វថ្ងៃ សរុបទៅ​មាតា​រូបនេះ មានកូន​ភ្លោះ ៦ គូ​, ភ្លោះ​៣ បួន​គូ​, ភ្លោះ​៤ បី​គូ និង​មានតែ​កូន​២​នាក់ ដែល​ត្រូវបាន​បង្កើត​២​ដង​ផ្សេងគ្នា ។ ហើយ​ក្នុងចំណោម​កូន ៣៨ នាក់ មានកូន​ស្រី ១០ នាក់ និង​កូនប្រុស ២៨ នាក់ ។ កូន​ដំបូង​របស់​នាង​សព្វថ្ងៃ​មាន​អាយុ ២៣ ឆ្នាំ ហើយ​តូច​បំផុត ទើបតែ​បាន ៤ ខែ ។ ទោះបី​ដូច្នេះ ស្នាដៃ​បង្កើតកូន​របស់ Natabanzi នៅ​ចាញ់​ឆ្ងាយ​ពី​ឪពុក​របស់​នាង ដែលមាន​កូន​ដល់​ទៅ ៤៥ នាក់ ជាមួយនឹង​ភរិយា​ជាច្រើន​នាក់ ហើយក៏​សុទ្ធតែជា​កូនភ្លោះ​៥, ភ្លោះ​៤, ភ្លោះ ៣ ឬ ភ្លោះ​២ ។​

Mariam និយាយថា ពេល​បង្កើតកូន​លើក​ទី​៦ បាន​ចំនួន ១៨ នាក់ នាង​ក៏​ចង់​ឈប់​បង្កើត​ទៀត​ដែរ តែ​វេជ្ជបណ្ឌិត​បាន​ពិនិត្យ និង​ប្រាប់ថា នាង​ជួប​បញ្ហា​កម្រ​ជួប​មិនអាច​បញ្ឈប់​ការបង្កើត​កូន​បាន ព្រោះ​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត ។ «​វេជ្ជបណ្ឌិត​ប្រាប់ថា ខ្ញុំ​មាន​ក្រពេញ​អូវែ​ធំ​ពេក ជ្រុះ​ពង​យ៉ាងច្រើន ហេតុនេះ ប្រសិន​អន្តរាគមន៍ ដើម្បី​ទប់ស្កាត់​ជ្រុះ​ពង នឹង​គ្រោះថ្នាក់​ដល់​ជីវិត​» ។​

ប្រភព៖ khmernews

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments