Header Ads

ជួយស៊ែរបន្តផង!! ជនសង្ស័យរឹត.កសម្លាប់កូនស្រីខ្លួនឯង ហើយបន្តទៅសម្លាប់ឪពុកក្មេកទៀតនោះ ឥលូវចាប់ខ្លួនបានហើយនាព្រឹកនេះ

Tweet ភ្នំពេញ៖ កាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ជនសង្ស័យ ដែលបានរឹត.កសម្លាប់កូនស្រីខ្លួនឯង ហើយបន្តទៅសម្លាប់ឪពុកក្មេកនៅស្រុក ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនហើយ ដោយចាប់បាននៅក្នុងទឹកដីកំពង់ស្ពឺ បន្ទាប់ពីមានការសហការគ្នារវាងប៉ូ​លិ​ល​ក្រុងភ្នំពេញ ប៉ូ​លិ​ល​ក្រុង​ខេត្តស្វាយរៀង និង​ប៉ូលិស​ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យមានឈ្មោះ អង សំណាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុក​កំណើត​នៅ​ភូមិ​ទួល​អាទិន ឃុំ​អង្គ​ពពេល ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ បច្ចុប្បន្នស្នាក់នៅ​ផ្ទះជួល​លេខ១០៩ ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញនេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយជនសង្ស័យបានធ្វើសកម្មភាពសម្លាប់​កូនស្រី​បង្កើតខ្លួនឯង​ឈ្មោះ ពេជ្រ ចរិយា ភេទ​ស្រី អាយុ២ឆ្នាំ ដោយ​រឹត.ក​នឹង​ខ្សែភ្លើង រួច​ចងភ្ជាប់​ជាមួយ​ចម្រឹង​បង្អួច​បន្ទប់​ជួល។ បន្ទាប់ពីសម្លាប់កូនស្រីហើយ ជនសង្ស័យបានធ្វើដំណើរទៅខេត្តស្វាយរៀង ហើយបានធ្វើសកម្មភាពច្របាច់.កសម្លាប់ឪពុកក្មេកមានឈ្មោះ ពេជ្រ ជឿន អាយុ៥៧ឆ្នាំ បណ្តាលឲ្យស្លាប់នៅក្នុងបន្ទប់ទឹកមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ថែមទៀតផង។

មូលហេតុ ដែលបង្កឲ្យកើតមានអំពើឃាតកម្មនេះឡើង ដោយសារតែជនសង្ស័យខឹងនឹងប្រពន្ធសុំលែងលះ ព្រោះតែខ្លួនចាប់រំលោភម្តាយក្មេក តែសំណាងល្អមិនបានសម្រេច៕ ប្រភព៖ Khmernote

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments