Header Ads

ហួសហេតុណាស់!! ឆ្លៀតឱកាស​នាង​ស្រវឹង​កៀក​.​ក​ចូល​បន្ទប់​ រំលោភ​បាន​សម្រេច បន្ទាប់មក...

បុគ្គលិក​បំរើ​ការ​នៅ​ក្នុង​ក្លិប​ខារ៉ាអូខេ​អូ​មេ​ហ្គា ផ្នែក​គិតលុយ​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា បន្ទាប់​ពី​ត្រូវ​ឃាត់ខ្លួន​ពាក់​ព័​ន្ទ​នឹង​ការ​រំលោភ​បំពាន​ផ្លូវភេទ​ទាំង​កំរោល​លើ​នារី​បំរើ​ការ​ក្នុង​ក្លឹ​ប​កំសាន្ត​ជាមួយ​គ្នា​ផ្នែក​បំរើសេវា​ទឹកកក​ពេល​នាង​ស្រវឹង ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ក្នុង​បន្ទប់​ប្លា​ទី​ន​នៃ​ក្លិប​ខារ៉ាអូខេ ដែល​ស្ថិត​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​បង្ក​ឡើង​ដោយ​ឈ្មោះ កែវ ចក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​គិតលុយ​នៅ​ក្នុង​ក្លិប​ខារ៉ាអូខេ​អូ​មេ​ហ្គា រីឯ​នារី​រង​គ្រោះ​ឈ្មោះ ជ​.​ស អាយុ​១៧​ឆ្នាំ ជា​អ្នកបំរើ​ការ​នៅ​ក្នុង​ក្លិប​ខារ៉ាអូខេ​នេះ​ដែរ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា បើ​តាម​បណ្ដឹង​របស់​នារី​រង​គ្រោះ​គឺ​បុរស​នេះ​បាន​ចាប់​នាង​រំលោភ​រហូត​បាន​សម្រេច​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ ខណៈ​នាង​ស្រវឹង​ហើយ​បំរុង​ដើរទៅ​កន្លែង​នាង​សម្រាក លុះ​ព្រឹក​ឡើង​ទើប​នាង​ប្ដឹង​ហើយ​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល​តែ​ម្ដង ។

លោក អ៊​ន ជ្រី​សៅរ៍​មណ្ឌល មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ដែល​បាន​ស្រង់​ចម្លើយ​នារី​រង​គ្រោះ​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ និង​ខណៈ​ខារ៉ាអូខេ​ត្រូវ​បាន​បិទ​នាង​បាន​ដើរទៅ​កាន់​បន្ទប់​ស្នាក់​នៅ​ហើយ​ពេល​នោះ​ស្រាប់តែ​ឈ្មោះ កែវ ចក់ បាន​ដើរ​តាម​ក្រោយ ។ លុះ​នាង​ដើរ​ដល់​ខាង​មុខ​បន្ទប់​ប្លា​ទី​ន​បុរស​នេះ​ក៏​ចាប់​ក្រៀក​នាង​អូស​ចូល​បន្ទប់​នោះ​ហើយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​តែ​ម្ដង ខណៈ​នាង​ស្រវឹងស្រា​ផង​រើ​បំរាស់​មិន​រួច ។

លោក​មេបញ្ជាការ​រង​បាន​និយាយ​ថា ក្រោយ​ពី​កើតហេតុ​នាង​ក៏​បាន​ប្ដឹង​សមត្ថកិច្ច​របស់​លោក​លុះ​ព្រឹក​ឡើង​ទើប​លោក​មេបញ្ជាការ​ខេត្ត​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ កែវ ចក់ ដែល​បំរើ​ការ​ក្នុង​ក្លិប​ខារ៉ាអូខេ​នេះ​តែ​ម្ដង ។ ក្រោយ​ពី​ឃាត់ខ្លួន​ជន​នេះ​បាន​សារភាព​ទ​ទូល​ស្គាល់​កំហុស​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​ទៅ​នារី​រង​គ្រោះ​នោះ​ហើយ​ពេល​នេះ​ត្រូវ​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕

ប្រភព៖ កោះសន្តិភាព

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments