Header Ads

ពិតជាអស្ចារ្យណាស់!! និស្សិតសាលារចនាម្នាក់យកឈុតស្បៃធំច្នៃចេញពីផ្ទាំងគំនូរ យកទៅបង្អួតនៅលើឆាកប្រទេសចិន..

ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថាជាប្រទេសមួយដែលមានវប្បធម៍ និងអរិយធម៍ចំណាស់ជាងគេនៅអាសុីអាគ្នេយ៍ ។ ក្នុងមួយថ្ងៃទៅមួយថ្ងៃយុវជនខ្មែរដែលជាត្រពាំងស្នងឬស្សីបានខិតខំកែច្នៃអភិរក្សវប្បធម៍ និងសំលៀកបំពាក់ដោយមានភាពទាក់ទាញ និងនៅតែមានជាអត្តសញ្ញាណជាខ្មែរ ។

ក្នុងនោះផងដែលយុវជនម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Visal SK ដែលជានិស្សិតនៃនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានបង្ហាញពីស្នាដៃរបស់ខ្លួនដោយក្នុងឈុតស្បៃធំទាំងពីរនេះបានច្នៃឡើងពីផ្ទាំងគំនូរ។ ជាពិសេសម្ចាស់គណនីហ្វេសប៊ុកខាងលើបានឲ្យដឹងថា៖ឈុតទាំងពីរនេះត្រូវបានយកទៅស្លៀកក្នុងកម្មវិធី Miss China-Asean Etiquette Pageant នៅប្រទេសចិន។ ខ្ញុំសប្បាយចិត្តដែលបានបង្ហាញវានៅលើឆាកអន្តរជាតិអោយប្រទេសជិតខាងបានឃើញ៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments