Header Ads

អូហូ...រំភើបណាស់! តារាវ័យក្មេង នី រតនា សារភាពពីទំហំចិត្តប្រាប់ ឈិន ម៉ានិច្ច ហើយ ថា…

សិល្បៈ៖ មហាជននាំគ្នាភ្ញាក់ផ្អើល ខណៈនៅសុខៗតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស នី រតនា ដែលមហាជនស្គាល់ច្បាស់ជាម្ចាស់ពាន Cambodian idol រដូវកាលពី ១ នោះ ស្រាប់តែបង្ហើបពីជម្រៅចិត្តប្រកាសជាសាធារណៈនៅគណនីហ្វេសប៊ុកទៅស្រីស្រស់ ឈិន ម៉ានិច្ច ។

ក្នុងសារដែលតារាចម្រៀងពន្លកថ្មី នី រតនា សារភាពទៅតារាចម្រៀងស្រីរូបស្រស់ ឈិន ម៉ានិច្ច នោះគឺ «តើអូនចាំបានទេពាក្យដែរអូនសួរបងថា នារីក្នុងសុបិនបងជាអ្នកណា ?

ថ្ងៃនេះរៀមរ៉ានឹងបកស្រាយថាគឺអូននឹងហើយ ! មានអ្នកណាទៀតទៅពៅមាស» ។ នី រតនា រៀបរាប់បែបនេះដោយមានភ្ជាប់រូបថតមួយសន្លឹកយ៉ាងស្និទ្ធស្នាលជាមួយស្រីស្រស់ ឈិន ម៉ានិច្ច ផង ។

ពិតណាស់ បើទោះបីជានេះគ្រាន់តែជាពាក្យពេចន៍ក្នុងអត្ថន័យនៃបទចម្រៀងរបស់តារាចម្រៀងប្រុស-ស្រីវ័យក្មេងដ៏មានប្រជាប្រិយភាពទាំងពីរដួងនេះក៏ពិតមែន ប៉ុន្ដែអ្វីដែលពិសេស ក្នុងនោះគេឃើញ ឈិន ម៉ានិច្ច បាន share រូបនោះ ដោយសរសេរបន្ថែមពីលើថា «លេងមែនទែនហើយ ពូ រតនា» ត្រង់ចំណុចនេះគេសម្មតច្បាស់ណាស់ថា នេះមិនមែនគ្រាន់តែជាអត្ថន័យក្នុងបទចម្រៀងទេ ៕ ប្រភព៖ KBN

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments