Header Ads

ចាប់ខ្លួនជនដែលចាប់ក្មេង ៥ឆ្នាំអាករ ច្រកការ៉ុង តែពេលលឺចំលើយសារភាពធ្វើអោយគ្រប់គ្នា...

ប្រទេសថៃ៖នៅថ្ងៃ ០៣ កញ្ញា២០១៧ មានហេតុការប្រទះឃើញសពក្មេងស្រីអាយុ ៥ឆ្នាំ ត្រូវគេសំលាប់យ៉ាងឃោរឃៅ ដោយការអាករ ហើយយកសពច្រកការ៉ុងជី បោះចោលក្នុងអណ្អូងលូ។ហេតុការនេះកើតឡើងក្នុងស្រុកស្រីសាវ័ត ខេត្តកានជុនបុរី ប្រទេសថៃ។

អ្នកភូមិបានចោមរោមមើលអណ្ដូងលូ ដែលមានការ៉ុងជីចំណែកឪពុក និងម្ដាយរបស់ក្មេងរងគ្រោះខណៈពេលប៉ូលីសបានទាញយកសពឡើងមកភ្លាម ឃើញច្បាស់ថាជាកូនដែលបានបាត់ខ្លួនមុនមួយថ្ងៃ​ ស្ត្រីជាម្ដាយទ្រហោរយំបោកខ្លួន។

ក្មេងរងគ្រោះត្រូវបានគេអាករសំលាប់ និងញាត់ក្នុងការ៉ុងចោលក្នុងអណ្ដូងលូដែលមានចំងាយប្រហែល ១០០ម៉ែត្រពីផ្ទះរបស់ក្មេងរងគ្រោះ។ ក្រោមការសួរទៅម្ដាយរបស់ក្មេងរងគ្រោះបានអោយដឹងថា «គាត់មានមុខរបរស៊ីឈ្នួលគេ មុនពេលកើតហេតុចាងលើ គាត់ទាំងប្ដីប្រពន្ធបានចេញទៅធ្វើការតាមធម្មតា ត្រលប់មកផ្ទះប្រហែលម៉ោង ៦ល្ងាច តែមិនឃើញកូន ទៅសួរសាច់ញាតិក៏មិនឃើញហើយប្រាប់ថា កូនគាត់បាត់តាំងតែពេលថ្ងៃត្រង់ ។

ពួកគាត់និងសាច់បានចេញតាមរក ស្រាប់តែមានអ្នកស្រែកហៅប្រាប់ថា ឃើញកូនរបស់គាត់ត្រូវគេយកមកចោលក្នុងអណ្ដូងចំងាយប្រហែល ១០០ម៉ែត្រពីផ្ទះ។» ប្រភពពីអ្នកជិតខាងបានអោយដឹងថា ជនដែលគួរអោយសង្ស័យបំផុតគឺ ជាយុវជនម្នាក់ដែលមានសតិមិនសូវល្អ អាយុ ២៤ឆ្នាំ ជាសាច់ញាតិឆ្ងាយរបស់គ្រួសាររងគ្រោះ។

រហូតថ្ងៃទី ០៥កញ្ញាប៉ូលីសបានចាប់ខ្លួនជនដែលអាករក្មេងស្រីបាន គេមានឈ្មោះថា អនុសន សាយភិន អាយុ ២៤ឆ្នាំរស់នៅក្នុងភូមិកើតហេតុ ប៉ូលីសបាននាំខ្លួនជននោះមកសួរចំលើយ។ រូបគេបានសារភាពយ៉ាងព្រងើយថា ខ្លួនគេផ្ទាល់ជាអ្នកអាករក្មេងដែលស្លាប់ពិតមែន ព្រោះឃើញក្មេងដើរកាត់មុខផ្ទះ ក៏ទាញកាំបិតអាករទៅ ខ្លួនគេផ្ទាល់មិនស្ដាយក្រោយដែលធ្វើបែបនេះទេ ហើយក៏មិនខ្លាចដែរ។

រីឯគ្រួសាររបស់ជនដៃដល់បាននិយាយថា ២ឆ្នាំមុនជនសង្ស័យមានសភាពមិនអាចគ្រប់គ្រងសតិខ្លួនឯងបាន ថែមទាំងជាមនុស្សកាច ចូលចិត្តបំផ្លាញរបស់ក្នុងផ្ទះ ពួកគេក៏អោយជនសង្ស័យនៅតែខាងមុខផ្ទះ ដោយសារខ្លាចគេធ្វើបាបអ្នកនៅក្នុងគ្រួសារ ម្ល៉ោះហើយគេមិនដែលបានជួបអ្នកណាទេ។ចំណែកក្មេងរងគ្រោះនៅផ្ទះជាប់គ្នានឹងផ្ទះរបស់ជនសង្ស័យ ហើយនាងតែងតែដើរមកផ្ទះរបស់គេជាញឹកញាប់ រហូតថ្ងៃកើតត្រូវជនសង្ស័យចាប់អាករឈាមបាចសាច បន្ទាប់មកយកច្រកការ៉ុងចោលក្នុងអណ្ដូង រួចគេចខ្លួនបាត់តែត្រូវប៉ូលីសតាមចាប់ខ្លួនមកបាន។

តាមការពិនិត្យលើសពគ្មានការរំលោភ ឬវាយធ្វើបាបរាងកាយទេ គឺមានតែស្នាមអាកររហូតដល់ស្លាប់។ការសារផាពរបសជនសង្ស័យ បានធ្វើអោយអ្នកភូមិមានការភ័យខ្លាចជាខ្លាំនូវហេតុការនេះ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments