Header Ads

គួរឲ្យអាណិតណាស់!! ឆ្មាមួយក្បាលយំសោក អោបផ្នូរម្ចាស់ជាទីស្រលាញ់ មិនព្រម….(មានវីឌីអូ)

ប្រទេសម៉ាឡេស៊ី៖ កាលពីពេលថ្មីៗនេះ កាសែតឈ្មោះ New Straits Times បានចុះផ្សាយហេតុការណ៍ ដ៏ស្លុតចិត្ត ភ្ញាក់ផ្អើល និងបានធ្វើឲ្យអ្នកលេងបណ្តាញ សង្គមហ្វេសប៊ូក អាណិតឆ្មា១ក្បាល ស្ទើរស្រក់ទឹកភ្នែក និងបានស៊ែរតៗគ្នា ជាច្រើននាក់ ដោយហេតុការណ៍នេះ បានកើតឡើងនៅក្នុងទីក្រុងហ្គួរ ប្រទេសម៉ាឡេស៊ី ។

នៅក្នុងហេតុការណ៍ដ៏មិនគួរឲ្យជឿនេះ ត្រូវបានគេដឹងថា សត្វឆ្មាមួយក្បាល ពណ៌ស បានដើរចម្ងាយដី៥គីឡូម៉ែត្រ ដើម្បីទៅរកម្ចាស់របស់វា ហើយបានយំសោកអោបផ្នូរ របស់ម្ចាស់វា ដែលគេកំពុងតែធ្វើពិធីបុណ្យសព និងបានកប់ទៅក្នុងដីទៅហើយនោះ ។

ម្ចាស់របស់សត្វឆ្មា ដ៏ស្មោះត្រង់មួយនេះឈ្មោះ អាក់ម៉ាអិសម៉ាត់ អាយុ៩០ឆ្នាំ ហើយទើបនិងស្លាប់ដោយសារ រោគព្យាធិ ចំណែកឯកូនរបស់សព បានរៀបរាប់ប្រាប់ថា ឪពុករបស់គាត់ គឺជាអ្នកដែលស្រលាញ់ និងចូលចិត្តសត្វឆ្មាខ្លាំងបំផុត ហើយនៅក្នុងផ្ទះរបស់គាត់ បានចិញ្ចឹមសត្វឆ្មា ចំនួន១០ក្បាលទៀតផង ។

គាត់បានបន្តថា សត្វឆ្មាពណ៌សមួយក្បាលនេះ បានដើរមករកឪពុករបស់លោក (សព) ក្នុងចំងាយដី ប្រហែល៥គីឡូម៉ែត្រ ដោយសត្វឆ្មានេះ បានកកាយដីផ្នូរ របស់ម្ចាស់វា អស់រយៈពេលជាច្រើននាទី ព្រោះតែវា យល់ពីការស្រលាញ់របស់ឪពុកលោក ចំពោះសត្វឆ្មាទាំងអស់នោះ ទោះជាមានមនុស្សជាច្រើន ព្យាយាមចាប់វាចេញ យ៉ាងណាក៏ដោយ ក៏វានៅតែមិនចេញពីផ្នូរ របស់ឪពុកលោកនោះឡើយ ។

ហេតុការណ៍ខាងលើ ត្រូវបានចៅរបស់សព បានលួចថតវីដេអូទុក ហើយបង្ហោះនៅក្នុង បណ្តាញសង្គមហ្វេសប៊ូក បានទាក់ទាញមនុស្សជាង៩លាននាក់ មើលវីដេអូមួយនេះ ទាំងក្តីរំភើប និងសរសើរនូវភាពដឹងគុណ របស់សត្វឆ្មាមួយក្បាលនេះ ចំពោះមនុស្ស ដោយភាពស្មោះត្រង់ពិតៗ ៕

ប្រភព៖ sabaynews

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments