Header Ads

គួរឲ្យអាណិតណាស់!! ទើបធ្វើពិធីខួបកំណើតឲ្យខ្លួនឯងរួចបែរជាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមមួយរំពេច

ភ្នំពេញ៖ គួរឲ្យអាណិត និងសង្វេគខ្លាំងណាស់ យុវជនម្នាក់បានស្លាប់ រីឯមិត្តភ័ក្រ្ត២នាក់ទៀតបានរងរបួសធ្ងន់ ខណៈពេលដែលជិះម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿនចុះពីស្ពានអាកាសស្ទឹងមានជ័យក៏បានជ្រុលចង្កូតទៅបុកនឹងខឿនផ្លូវ បណ្តាលអោយដួលបាក់.កស្លាប់ម្នាក់នៅនឹងកន្លែងភ្លាមៗ រីឯមិត្តម្នាក់របួសស្រាលនិងម្នាក់បានបាក់គោលភ្លៅបញ្ជូនទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់ ហេតុការណ៍អកុសលនេះបានកើតឡើងនៅវេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចគោលស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាប់ព្រំប្រទល់សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់នៅឡើយទេ បើតាមរយៈមិត្តភ័ក្ត្ររបស់ជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ តាំង សុផា អាយុប្រហែល២៤ឆ្នាំ មុខរបរនៅផ្ទះ មិនបានស្គាល់អត្តសញ្ញាណច្បាស់ទេ ព្រោះស្គាល់គ្នាតាមរយៈ Facebook ហើយក៏បាននាំគ្នាធ្វើពិធីខួបកំណើតអោយជនរងគ្រោះនៅឯកោះពេជ្ររួចពេលចប់កម្មវិធីក៏បានបែកផ្លូវគ្នាទៅផ្ទះរៀង តែមួយសន្ទុះក្រោយមកក៏មានសមត្ថកិច្ចទូរស័ព្ទប្រាប់ថាជនរងគ្រោះបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅគោលស្ទឹងមានជ័យតែម្តង។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក់ Zoomer-X ពណ៍សស្លាកលេខ តាកែវ 1N-9537 បើកបរឆ្លងកាត់ស្ពានអាកាសស្ទឹងមានជ័យពីពេទ្យរុស្ស៊ីទៅសាលាសាមគ្គីក្នុងទិសដៅពីកើតទៅលិចល្បឿងលឿន លុះពេលមកដល់ចំណុចកើតហេតុផ្លូវចុះពីស្ពានក៏បានជ្រុលទៅបុកនឹងឃឿនផ្លូវបណ្តាលអោយយុវជនម្នាក់ដួលបាក់,កស្លាប់ និងរបួសស្រាលម្នាក់ រីឯម្នាក់ទៀតបាក់ភ្លៅ ត្រូវបានរថយន្តដឹកទៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅនគរបាលចរាចរណ៍ជើងគោកខណ្ឌមានជ័យបណ្តោះអន្ន រីឯសពជនរងគ្រោះត្រូវរថយន្តដឹកយកទៅដំកល់នៅវត្តទឹកថ្លារងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments