Header Ads

ជួយស៊ែរបន្តផង!! សពស្រ្តីដែរគេសម្លាប់ដាក់នៅក្នុងការ៉ុងនោះ ឥលូវស្គាល់អត្តសញ្ញាណហើយ...

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​ជាបឋម​ឱ្យ​ដឹង​ថា សាកសព​ស្ត្រី​ម្នាក់​ដែល​ត្រូវ​ឃាត​ករ​​សម្លាប់​ដោយ​កាប់​ចិញ្ច្រាំ​ជា​ច្រើន​កាំបិត រួច​ច្រក​ក្នុង​កា​រ៉ុ​ង​យក​មក​ទម្លាក់​ចោល​នៅ​ស្រុក​​​កំពង់ត្រឡាច ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៨ កញ្ញា នេះ គឺ​ជា​ប្រពន្ធ​របស់​មន្ត្រី​នគរបាល​ម្នាក់ មាន​ទី​លំ​ក្នុង​រាជធានី​ភ្នំពេញ តែ​ដោយសារ​ការ​ឈ្លោះ​​​ទាស់ទែង​ជាមួយ​មួយ​ស្វាមី ស្ត្រី​រង​គ្រោះ​បាន​មក​ជួល​ផ្ទះ​ស្នាក់​នៅ ធ្វើ​ជា​កម្មករ រោង​ចក្រ​នៅ​ស្រុក​ពញ្ញាឮ ខេត្តកណ្តាល ។

ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​បាន​ឱ្យ​​ដឹងថា ស្ត្រី​​ដែលស្លាប់​​​ឈ្មោះ​ទិ​ត លី​ន​ដា អាយុ​៤២​ឆ្នាំ ​មាន​ទីលំនៅ​ក្នុង​ភូមិ​ទី​៨ សង្កាត់​ទន្លេបាសាក់ ខ​ណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​​ប្តី​ជា​មន្ត្រី​នគរបាល​អង្គរក្ស មានកូន​៣​ កូន​បង​អាយុ​១៧​ឆ្នាំ​ កូនពៅ​អាយុ​៧​ឆ្នាំ ។

​ប្រភពពីនគរបាលថា ​កាលពី​​រសៀល​ថ្ងៃ​ទី​០៧ ​កញ្ញា ​ប្តី​ស្ត្រី​រង​គ្រោះ​ រួម​ទាំង​ក្រុម​គ្រួ​សារ​បាន​កាន់​រូបថត​ស្ត្រី​រង​គ្រោះ មក​ជួប​មន្ត្រី​នគរបាល​ស្រុក​កំពង់ត្រឡាច ដោយ​ប្រាប់​ពី​ភិនភាគ​ស្ត្រី​រង​គ្រោះ ហើយ​បាន​ទៅ​គាស់សាក​​សព​ពិនិត្យ​មើល ទើប​ស្គាល់​ច្បាស់​ថា ពិត​ជា​ប្រ​ព​ន្ធ​ និង​ក្រុម​គ្រួសារ​របស់​ខ្លួន​ពិតមែន​ ក៏ស​​ម្រេច​ជួល​អាចារ្យ​បូជាសព នៅ​វេលា​ម៉ោង​០៣​ និង​៣០​នាទី​រសៀលថ្ងៃដដែល ស្ថិតនៅ​វត្ត​ចាស់ ​​ក្នុងភូមិ​សំរោង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ។

​គួរបញ្ជាក់ថា ចាប់តាំង​ពី​មក​ស្នាក់​នៅ​ធ្វើការ​នៅ​រោងចក្រ ស្ត្រី​រង​គ្រោះ​មិន​ដែល​ទាក់ទង​ទូរ​សព្ទ័​ទៅ​ប្តី​ទេ មានការ​អី​ទូរ​សព្ទ័​ទៅ​ជួប​តែ​កូន​ៗ ដែល​ជា​អ្នក​នាំសារ​តែ​ប៉ុណ្ណោះ ។ នៅ​ថ្ងៃ​កើតហេតុ​ គឺបាត់​ខ្លួន​​នៅ​​ថ្ងៃ​សៅរ៍ ទី​២​កញ្ញា ​ ស្ត្រី​រង​គ្រោះ​បាន​យក​ម៉ូតូ​របស់​ក្មួយ​ម៉ាក​គុប និង​ខ្ចីប្រាក់​អ្នក​ជិតខាង​ចំនួន​២​ម៉ឺន​រៀល​ ដោយ​ប្រាប់​គេ​ថា ទៅ​ស្រុក​កំពង់ត្រឡាច យក​សាច់​គោ ។ ចាប់តាំងពី​ថ្ងៃ​នោះ​មក​ បាត់​ស្ត្រី​រូប​នោះ​រហូត​តែ​ម្តង ។

ចំពោះ​មូលហេតុ​ដែល​គ្រួសារ​សព​ ក្រ​ទទួល​​ដំណឹង​នៃ​ការ​ប្រទះ​ឃើញ​សាក​សព​ស្ត្រី​រង​គ្រោះ​ ដែល​គេ​ច្រក​ក្នុង​កា​រ៉ុ​ង​យក​មក​ទម្លាក់​ចោល​បែប​នេះ ​ដោយសារ​តែ​ផ្តាច់​ការ​ទំនាក់ទំនង​នេះឯង​ ។ យ៉ាងនេះ​ក្តី​ ក្រោយ​ពេល​ស្គាល់​អត្តសញ្ញាណ​សាកសព​ស្ត្រី​រង​គ្រោះ​ហើយ សមត្ថកិច្ច​ប្រាប់​ថាៈ​ពេល​នេះ​កំពុង​មមាញឹក​ក្នុង​កា​រស​ហ្រា​វ​ជ្រាវ​រក​ជន​ដៃដល់​យ៉ាង​ប្រញាប់​បំផុត​។ ​

ប្រភព៖ kohsantepheapdaily

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments