Header Ads

ផលិតកម្មហង្ស​មាស បើក​ភ្លើងខៀវឲ្យ ខេមរៈ សិរី​មន្ត ចេញទៅ​…

ទើបនឹ​ងប​ង្ហាញវ​ត្តមា​ន​ ក្នុងផ​លិតកម្ម​ហង្ស​មាស ខេមរៈ សិរី​មន្ត ផ្ទុះកា​រគាំ​ទ្រខ្លាំ​ង នឹ​ងប​ទច​ម្រៀង​ថ្មី​មួយ​ចំនួ​ន។ ផលិតកម្ម​នេះ ​ក៏បាន​បើក​ផ្លូវ​ឲ្យតា​រាច​ម្រៀ​ងរូ​បនេះ​ ចេញ​ទៅ​ច្រៀង​រាំនៅ​លើទឹ​ក​ដី នៃ​សហ​រដ្ឋ​អា​មេរិ​ក​ផង​ដែរ។​ តារា​ចម្រៀង​ខេមរៈ សិរី​មន្ត នឹង​ចេញដំ​ណើរ​ទៅកាន់​ទឹក​ដី នៃ​សហ​រដ្ឋ​អាមេរិ​ក ក្នុង​ពេលឆា​ប់ៗ​នេះ ប​ន្ទាប់ពី​ការ​ចចា​ររ​វាង​លោក ផលិត​កម្ម និង​អ្នក​ផលិ​តក​ម្មវិធី ​នៅ​សហ​រដ្ឋអា​មេរិ​ក ទ​ទួល​បាន​ជោគ​ជ័យ​។ នេះបើ​តាម​កា​រប​ញ្ជាក់ រ​បស់​សិល្បករ​ម្នាក់ ​បាន​លើកឡើ​ង។​ ប្រភពបា​នលើកឡើ​ង​ថា ខេមរៈ សិរីមន្ត ត្រូវ​បាន​អ្នក​ផលិ​តក​ម្មវិធី​ នៅអា​មេ​រិក​ចង់​ឲ្យចេ​ញទៅ​ច្រៀង​ខ្លាំង​ ព្រោះ​តែមា​នកា​រទ​ទូច​ខ្លាំង ​ពី​ប្រជា​ជនខ្មែរ​រ​ស់នៅ​​ទី​នោះ​​។

ដើម្បី​ចេញ​ទៅច្រៀ​ងរាំ​នៅទី​នោះ អ្ន​ក​ផលិ​តក​ម្មវិ​ធី បា​នផ្ត​ល់ជ​ម្រើស​ដ​ល់ ខេ​មរៈ សិរីមន្ត ​តាម​ចិត្ត​ចង់​បាន ​គឺកា​រចែ​ក៥​០​ភាគ​រយ​នៃត​ម្លៃល​ក់សំ​បុត្រ​ ខុសពី​គ្រាមុ​ន ដែ​លកំ​ណត់​តម្លៃ​ខ្លួន ​ក្នុងរ​យៈពេ​លមួ​យខែ​។​ ប្រភ​ពប​ន្ត​ថា ខេ​មរៈ​ សិរីម​ន្ត នឹ​ងចេ​ញ​ច្រៀង​នៅរ​ដ្ឋ​មួ​យចំនួ​ន ​ដែល​មាន​ប្រជា​ជ​នខ្មែ​ររ​ស់នៅ​ ហើ​យត​ម្លៃសំ​បុត្រ ​ដែល​ត្រូវ​ល​ក់នឹ​ង​កើន​តម្លៃ​ខុស​ពី​ធម្ម​តា ហើ​យ​ការ​កំណ​ត់ចំនួ​ន​ ពេល​ចេញ​ឡើ​ងច្រៀ​ង​ ក៏អា​ច​ប្រែប្រួ​ល​ដែ​រ​។

ទោះ​ជាយ៉ាង​គេនៅ​មិន​ទា​ន់ប្រា​កដ នៅ​ឡើយ​ទេថា​ តើលោក​ ខេរៈ សិរី​មន្ត​ នឹងចំណា​យពេ​លយូ​ប៉ុណ្ណា ដើ​ម្បីច្រៀ​ងរាំ​នៅលើ​ទឹក​ដី នៃស​ហរ​ដ្ឋអាមេ​រិក និង​ត្រូវ​ចេញទៅ​ច្រៀងរាំ​ជាមួ​យ តា​រាចម្រៀ​ងរូ​បណា​ដែរ​។ ខណៈដែ​ល​លោក​ ខេម​រៈ ភារុណ ជាប​ងប្រុ​សបា​នបញ្ជាក់​ថា គម្រោង​ចេញទៅ​ច្រៀង​រាំ ខា​ងលើនៅ​មិន​ទាន់ច្បាស់​លាស់ ហើ​យមិ​នអា​ចជម្រាប​អ្វីបាន​នៅឡើ​យដែ​រ ប៉ុន្តែបើសិ​នជា​អាច​ចេញ​ទៅមែ​ន គឺ​អ្វីនឹ​ងត្រៀ​មរួ​ចជា​ស្រេច​ ពិសេ​សប​ទច​ម្រៀង​ថ្មី ស​ម្រាប់​អ្ន​កគាំ​ទ្រក្នុ​ងស្រុ​ក។

ប៉ុន្តែប្រ​ភ​ពពី​អ្នក​សិល្បៈដដែ​លខា​ងលើ​ បាន​លើក​ឡើ​ង​ថា គម្រោងខាងលើ​គឺ​ច្បាស់​លាស់​រួច​ហើយ​ ហើយ​ផលិត​​ក​​ម្ម​បា​​ន​​ថ្នម​​ចិ​ត្ត ខេ​មរៈ សិរី​មន្ត និងប​ងប្រុស​ខ្លាំ​ង ​និង​ផ្តល់ឱ​កាស​ជា​ច្រើន ​សម្រា​ប់​តារា​ច​ម្រៀ​ងរូ​បនេះ​ ទាំ​ងកា​រលើ​កមុ​ខមា​ត់ ​ការ​ជ្រើស​រើស​បទច​ម្រៀង​ថ្មី ​និង​ការ​ចេញ​ទៅច្រៀ​ងនៅ​ក្រៅ​ប្រ​ទេស​។

គួរ​បញ្ជាក់​ដែរ​ថា ខេរៈ សិរីមន្ត​ បានប​ង្ហាញ​វត្ត​មាន ​ដ៏គួ​រឲ្យ​ភ្ញាក់​ផ្អើល​ក្នុង​ផលិ​តក​ម្មហង្សមា​ស កា​លពី​ចុង​ខែសី​ហាកន្ល​ងទៅ ​ជាមួ​យនឹ​ងប​ទច​ម្រៀង ​” ស្ទឹង​ត្រែង​បង​អើយ​ “​ និង​បទ ”អស់សិ​ទ្ធិថែ​តែ​នៅបា​រម្ភ” បើទោះ​បីជា​បទ ​”រាំក្បាច់ព​ស់” កាលពី​ថ្មីៗ​នេះ លេ​ច​ចេញ​ការ​រិះគ​ន់ខ្លះ​ក្តី៕

ប្រភព៖ news-sabay

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments