Header Ads

ដាច់ផ្ងា!! ស្រីស្អាតម្នាក់ថា ម្ចាស់ក្លឹបយ៉ាប់ ក្លឹបស្រែ ដល់ពេលលោកឧកញ៉ា ឌួង ឆាយ តបវិញញាក់សាច់…

ភ្នំពេញ៖ ក្លឹបដែលទើបតែមានវត្តមានថ្មីៗ នៅក្នុងទីក្រុងភ្នំពេញ សម្រាប់កំសាន្តក្នុងពេលរាត្រី SOUND CLUB. ដែលត្រូវបានគេដឹងថា ជារបស់លោក ឧកញ៉ា ឌួង ឆាយ ទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយមាន តារាល្បីៗជាច្រើន បានចូលរួមសម្តែងនៅទីនោះផងដែរ។

ជាក់ស្តែង កាលពីថ្ងៃទី ១៥ កញ្ញា កន្លងទៅថ្មីៗនេះ លោក ឧកញ៉ាបានបង្ហោះរូបមួយជាមួយភរិយាថា ៖ ស្ទាយថតរូបថ្មីរបស់ខ្ញុំ បង្កើតឡើងដោយខ្លួនឯង យ៉ាងមិចដែរទេពូមីងបងប្អូនទាំងអស់គ្នា??? កុំភ្លេចជួបជុំគ្នាសប្បាយក្នុងរាត្រីចុងសប្តាហ៍នេះ ជាមួយកំពូលតារាចម្រៀងកញ្ញា ឱក សុគន្ឋកញ្ញ មុនថ្ងៃភ្ជុំបិណ្ឌណា, ពីព្រោះថ្ងៃភ្ជុំបិណ្ឌធំ SOUND CLUB របស់ខ្ញុំនឹងផ្អាកដំណើរការរយៈពេល 3 ថ្ងៃ 19-21/09/17 ដើម្បីអោយអតិថិជន និងបុគ្គលិកទាំងអស់គ្នា ទៅវត្តធ្វើបុណ្យតាមប្រពៃណីជាតិ ពុទ្ធសាសនា។ ហើយនៅថ្ងៃនោះដែរ លោក ឧកញ្ញា ដួង ឆាយ និងភរិយា ក៏បាន Surprise នំខួបកំណើតដ៏ធំមួយ ដល់កញ្ញា​ ឱក សុគន្ឋកញ្ញ នៅក្នុងរាត្រីនោះផងដែរ។

មិនបង្អន់យូរ ជាការឆ្លើយតបទៅកាន់គណនីស្រីស្អាតខាងលើ លោក ឧកញ៉ា ឌួង ឆាយបានតបវិញថា៖ ខ្ញុំយាប់យូរហើយ, ក្លឹបខ្ញុំក៏ស្រែដែរ, អតិថិជន និងពូមីងបងប្អូនដែលចូលមកលេង និងគាំទ្រខ្ញុំសុទ្ធតែអ្នកស្រែចំការ, ក៏ប៉ុន្តែថ្ងៃកម្មវិធី កញ្ញា ឱក សុគន្ឋកញ្ញា គឺខាងក្រុមហ៊ុនស្រា Johnnie Walker ឧបត្ថម្ភ និងតំរូវអោយខាងក្លឹបរបស់ខ្ញុំលក់ស្រាទាំងអស់គ្រប់ 100 តុ, ហើយនៅមានភ្ញៀវច្រើនហូរហៀរចាំពេញខាងមុខក្លឹបរាល់យប់។ អ្នកស្រែចំការនៅប្រទេសកម្ពុជាឥលូវអន់ខ្លាំងណាស់ផឹកសុទ្ធតែស្រាថ្លៃ GOLD 1ដប 150$, ហើយផឹកសុីថ្លៃថ្នូរណាស់ គ្មានរឿង, គ្មានជំពាក់ និងគ្មានសុំបញ្ចុះតម្លៃ។ ជាពិសេសខ្ញុំក៏មិនចង់បានភ្ញៀវមហាសេដ្ឋី ឯកឧត្តម ឧកញ៉ា ដូចអ្នកនាងដែរ, មិនដែលសូម្បីប្រាថ្នាណាបាទ។ ខ្ញុំស្អប់បំផុតអ្នកណាដែលមើលងាយពូមីងបងប្អូនអ្នកស្រែចំការ។

ប្រភព៖ biz-khmer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments