Header Ads

ជួយចែករំលែកបន្តផង!! រឿងសំងាត់ទាំង ១០ ដែលស្ទើរតែគ្មានអ្នកដឹងពីភោជនីយដ្ឋានដែលយើងទៅញ៉ាំរាល់ថ្ងៃ!

មនុស្សសម័យឥឡូវនេះអ្នកណាៗក៏ស្គាល់ដែល ភោជនីយដ្ឋានអាហាររហ័ស ឬហៅថា ហាងអាហារ ហ្វាសហ្វូត (Fast Food) ហើយមនុស្សភាគច្រើនណាស់ដែលចូលចិត្តទៅញ៉ាំអាហារនៅហាងទាំងនោះ ដោយសារតែវាមានភាពងាយស្រួល លឿន អាហារឆ្ងាញ់ ទៀត។ ប៉ុន្តែនៅពីក្រោយហាងទាំងនោះមានរឿងសំងាត់ជាច្រើនដែលអ្នកមិនដែលបានចាប់អារម្មណ៏បើដឹងហើយប្រាកដជាអន់ចង់មិនខាន ចង់ដឹងថាតើមានរឿងអ្វីកើតឡើងខ្លះនៅពីក្រោយហាងអាហារទាំងនោះ តោះអានអត្ថបទនេះទាំងអស់គ្នា។ ១. ពេលវេលាដែលគួរញ៉ាំអាហារទាំងនោះ

ពេលវេលាដ៏ល្អសម្រាប់ទៅញ៉ាំអាហាររហ័សទាំងនោះ គឺនៅចន្លោះពេលសំរាក គឺម៉ោង ១ថ្ងៃទៅម៉ោង ១ថ្ងៃ និងម៉ោង ៦ល្ងាចទៅម៉ោង ៦ល្ងាច។ ថ្វីត្បិតតែពេលវេលានោះមានមនុស្សច្រើនទៅញ៉ាំពិបាករកកន្លែងអង្គុយ តែអាហារនៅចន្លោះពេលនោះគឺថ្មីៗល្អ និងស្រស់ទៀងផង។ ២. បើចង់ញ៉ាំដំឡូងបំពងដែលស្រស់ឆ្ងាញ់ កុំឱ្យគេដាក់អំបិល

ដំឡូងបំពងដែលរសជាតិឆ្ងាញ់ ហើយញ៉ាំមិនត្រលាន់ គឺដំឡូងបំពងដែលមិនជាតិអំបិល។ ដូច្នេះបើចង់ញ៉ាំឆ្ងាញ់ កម្ម៉ង់កុំឱ្យគេដាក់អំបិល។ ៣. ក្លិនអាហារដែលបោកបញ្ឆោត
តាមការពិតដែលជាក្លិនអាហារឆ្ងាញ់ៗ ឈ្ងុយៗ រាល់ពេលដែលយើងដើរកាត់ហាងទាំងនោះ គឺគ្រាន់តែជាវិធីសាស្ត្រដើម្បីទាក់ទាញភ្ញៀវតែប៉ុណ្ណោះ។ ភោជនីយដ្ឋានទាំងនោះគឺចង់ធ្វើយ៉ាងណាឱ្យក្លិនអាហារទាំងនោះទៅដល់ច្រមុះអ្នកដែលដើរកាត់ ហាងខ្លះថែមទាំងព្យាយាមចំហផ្នែកខាងចំអិនអាហារទៀតផង។ ៤. តម្លៃបោកប្រាស់
ជាធម្មតានៅតាមហាងអាហាររហ័សទាំងនោះ តម្លៃទឹកក្រូចគឺថោកជាងតម្លៃទឹកតែ ហើយវាគ្រាន់តែការបញ្ឆោតដើម្បីឱ្យអ្នកទិញទឹកក្រូចផឹកឱ្យច្រើនតែប៉ុណ្ណោះ ព្រោះថាទឹកក្រូចមានជាតិផ្អែម ត្រជាក់ដែលវាជំរុញដល់ការឃ្លានរបស់យើងកាន់តែខ្លាំង។ ៥. ដំឡូងបំពងមានគ្រឿងផ្សំ១៩មុខ
បើតាមអ្នកសិក្សា និងបុគ្គលិកដែលធ្វើការនោះ បានឱ្យដឹងថាដំឡូងបំពងមានគ្រឿងផ្សំដល់ទៅ ១៩ មុខឯណោះ ដំឡូងជាធាតុផ្សំទីមួយតែប៉ុណ្ណោះ នៅមានសារធាតុជាច្រើនទៀត ដែលអាចឱ្យវាទុកបានយូរ ហើយញ៉ាំជក់មាត់។ ៦. ពេលវេលាដែលអ្នកមិនគួរទៅហាងទាំងនោះ
ពេលវេលាដែលអ្នកមិនគួរទៅហាងអាហាររហ័សទាំងនោះ គឺនៅពេលដែលគេទើបតែបើកភ្លាម ពីព្រោះថាហាងទាំងនោះវាប្រើសារធាតុដ៏ខ្លាំងខ្លាដើម្បីកំចាត់ធូលីដី និងរក្សាអនាម័យ ហើយវាអាចជាប់ជាអាហារយើងញ៉ាំផងដែរ​ បើយើងទៅកម្ម៉ង់ក្នុងកំឡុងពេលនោះ។ ៧. អាហារមានជាតិកាឡូរីខ្ពស់ខ្លាំងជាងពីមុន
អាហារបែបរហ័សទាំងនោះ គឺមានជាតិកាឡូរីខ្លាំងជាងមុនដល់ទៅ ២ទៅ៣ដង។ ដូចជា ប៊ឺហ្គឺឈីស មានកាឡូរីដល់ទៅ ៧៥% និងដំឡូងបារាំងបំពង និងភីហ្សាជាដើម សុទ្ធតែកាឡូរីខ្លាំង។ ៨. ទឹកផ្លែឈើក្រឡុកមានជាតិស្ករខ្ពស់លើសលប់
ទឹកផ្លែឈើដែលយើងតែងតែកម្ម៉ង់ញ៉ាំនៅហាងទាំងនោះ គឺមានជាតិស្ករច្រើនខ្លាំង លើសធម្មតាដល់ទៅ ៣ដង វាអាចប៉ះពាល់ដល់ជាតិស្ករក្នុងខ្លួនរបស់យើងទៀងផង។ ៩. ការញ៉ាំដោយដៃ
ភាគច្រើនមានឆ្ងល់អត់ថាហាងអាហារទាំងនោះ គឺមិនមាន សម ឬស្លាបព្រា ឬប្រដាប់កាន់អាហារផ្សេងៗ??? នោះគឺដោយសារនៅពេលដែលយើងញ៉ាំអាហារទាំងនោះដោយដៃទទេវាធ្វើឱ្យយើងស្រួលញ៉ាំ មានអារម្មណ៏ថាស្និតស្នាល ហើយញ៉ាំបានច្រើនទៀតផង។ ១០. មេរោគដែលយើងមើលមិនឃើញ
ជាធម្មតានៅតាមហាងគឺមានកន្លែងដែលចុចទឹកក្រូចញ៉ាំដោយខ្លួនឯង ឬទូទឹកក្រូចដែលយើងតែងតែឃើញតាមហាង គឺវាមានមេរោគច្រើនណាស់ដែលជាប់នៅទីនោះ។ ដូចយើងដឹងហើយថាវាមិនដឹងជាប្រើដោយមនុស្សប៉ុន្មានអ្នកនោះទេ ហើយសមនឹងវាជារបស់ផ្អែមផងនោះ វាក៏សំបូរទៅដោយមេរោគ និងបាក់តេរីរាប់លានដែរ៕

ប្រភព៖anarchak

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments