Header Ads

គ្រប់គ្នាមើលងាយគាត់ព្រោះជាអ្នករើសសម្រាម!! ប៉ុន្តែកន្លះខែក្រោយមក គាត់បានធ្វើរឿងមួយដ៏អស្ចារ្យ ដែលគ្រប់គ្នានឹកស្មានមិនដល់...

អ៊ុំប្រុសជនជាតិឥណ្ឌាម្នាក់ត្រូវអ្នកភូមិមើលងាយថាជាអ្នករើសសម្រាម ប៉ុន្តែអ្នកភូមិមិនដឹងប្រវត្តិថាគាត់ជាអ្នកណាទេ? តែអ៊ុំប្រុសនោះមួយថ្ងៃៗគាត់តែងដើររើសកម្ទេចដែកដែលគេបោះចោលនៅតាមផ្លូវនិងកន្លែងផ្សេងៗដែលអាចរើសបាន។

ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងៗ អ្នកភូមិគ្រប់គ្នាសុទ្ធតែយល់ថាគាត់រើសនេះគឺដើម្បីលុយបន្តិចបន្ទួចចិញ្ចឹមជីវិតគាត់ តែគ្មានអ្នកណាម្នាក់ដឹងពីគោលបំណងរបស់គាត់ឡើយ ហើយក៏មិនដឹងថាគាត់ជាអ្នកណាដែរ។

លុះដល់ថ្ងៃមួយកម្ទេចដែកដែលគាត់ប្រហែលបានគ្រប់គ្រាន់ហើយ គាត់ក៏ចាប់ផ្តើមធ្វើរឿងមួយដែលគេគ្រប់គ្នានឹកស្មានមិនដល់គឺគាត់បានផ្តុំកម្ទេចដែកទៅជាសត្វអណ្តើកដ៏ធំដ៏អស្ចារ្យបំផុតដែលកម្របានឃើញ។ ហើយប្រវត្តិគាត់ពិតគឺជាអ្នកសិល្បៈមួយរូបមានវ័យ៦៤ឆ្នាំដ៏ល្បីនៅប្រទេសឥណ្ឌា។ រឿងនេះគាត់ចង់អប់រំមនុស្សកុំចេះតែឃើញគេធ្វើអ្វីប្លែក ចេះតែមើលងាយគេ ប៉ុន្តែគួរស្វែងយល់អោយបានច្បាស់សិនមុននឹងសម្រេចចិត្ត។

ប្រភព : biz-kh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments