Header Ads

រន្ធត់ចិត្តណាស់!! ប្តីរបស់នាងមិនដែលសោះកក្រោះអ៊ីចឹងទេ ពេលលួចបើកមើលហិបសម្ងាត់របស់គាត់ ទឹកភ្នែកហូររហាមដោយសារតែ…

ស្ដ្រី​ជា​ប្រពន្ធ​ម្នាក់​មើល​ការខុសត្រូវ​ថែរក្សា​ផ្ទះ​បានល្អ​ណាស់ ប៉ុន្ដែ​ប្ដី​របស់​នាង​មិន​ចាប់អារម្មណ៍​នឹង​ការប្រឹងប្រែង​របស់​នាង​ឡើយ​។ គាត់​បានផ្ដល់​ប្រាក់​ដល់​នាង​រៀងរាល់ខែ ហើយ​ក្រៅពីនោះ​គាត់​មិន​ខ្វល់​អ្វី​ទាំងអស់​។ រហូតដល់​ថ្ងៃមួយ​នាង​បាន​ឆ្ងល់ ថា​ហេតុអ្វី​បានជា​ប្ដី​របស់​នាង​មិន​ចាប់អារម្មណ៍​លើ​រូបនាង​បែបនេះ​?

នាង​បាន​គិតថា​ប្រហែលជា​ចរិត​របស់គាត់​តាំងពី​ដំបូង​មក​គឺ​បែបនេះ​រហូត ហើយ​មានតែ​នាង​ទេ ទើប​ផ្លាស់ប្ដូរ​។ រៀងរាល់​ពេល​នាង​បោសសម្អាត នាង​បានឃើញ​ហិប​ចាក់សោ​ជិត​មួយ​រាល់ពេល​។ ហើយ​ប្ដី​របស់​នាង​មិន​ចូលចិត្ត​នរណា​ដែល​ទៅ​ប៉ះពាល់​ហិប​របស់គាត់​ទេ​។ ប្រហែលជា​គាត់​អាត្មានិយម ពេល​ឃើញ​វា​ក៏​ធ្វើឱ្យ​អារម្មណ៍​របស់​នាង​មិន​ស្រួល​ដែរ​។​

ដោយ​ប្ដី​របស់​នាង​មើលទៅ​សោះកក្រោះ​ដាក់​នាង និង​មិន​ចង់ឱ្យ​នាង​ប៉ះពាល់​របស់គាត់ នាង​បាន​សម្រេចចិត្ត​បើក​ហិប​នោះ​មើល​។ នៅ​ថ្ងៃ​ដែល​ប្ដី​របស់​នាង​មក​ដេក​ផ្ទះ នាង​បាន​លួច​យក​សោ​ពី​ក្នុង​ហោប៉ៅ​របស់គាត់ ដើម្បី​យកមក​ចាក់​មើល​ក្នុង​ហិប​នោះ​។​

នៅពេល​នាង​បើក​មើល​ក្នុង​ហិប​នោះ ស្រាប់តែ​នាង​មានការ​ភ្ញាក់ផ្អើល​នឹង​អ្វីដែល​នាង​បានឃើញ​ជាខ្លាំង​។ ក្នុងនោះ​មាន​រូប​ក្មេងស្រី​ជំទង់​ម្នាក់ ច្រើន​សន្លឹក ហើយ​រូប​ទាំងនោះ​សុទ្ធ​តែមាន​ប្ដី​របស់​នាង​នៅ​ជាមួយនឹង​នាង​នោះ​ទាំងអស់​។ ពេល​នាង​បានឃើញ​រូបភាព​នោះ​ហើយ នាង​បាន​យល់ថា​ហេតុអ្វី​បានជា​ប្ដី​របស់​នាង​សោះកក្រោះ​ដាក់​នាង​។​

​នាង​បាន​ទៅផ្ទះ​លោកយាយ​ទាំង​ទឹកភ្នែក​រហាម និង​ឈឺចាប់​បំផុត​។ នាង​មិនបាន​ទៅផ្ទះ​អស់​ជាច្រើន​ថ្ងៃ ហើយ​ប្ដី​របស់​នាង​ក៏​មិន​សួរនាំ​ថា​ហេតុអ្វី​នាង​មិន​មក​ផ្ទះ​ដែរ​។​

រហូតដល់​ទីបំផុត នាង​មាន​អារម្មណ៍​មិនមាន​សុភមង្គល នាង​បាន​និយាយ​ទៅកាន់​ប្ដី​របស់​នាង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​។ គ្មាន​នរណា​ខឹង​ដាក់​នរណា​ទាំងអស់ ហើយ​និយាយ​គ្នា​ប្រសិនបើ​គាត់​មិន​ព្រម​ភ្លេច​នារី​ទាំង​នោះទេ នាង​នឹង​លែងលះ​ដើម្បី​បញ្ចប់​បញ្ហា​។​

​បុរស​ជា​ប្ដី​ហាក់បី​ធ្លាក់​ទឹកមុខ​នៅពេល​ឮដូច្នេះ តែ​គាត់​មិនបាន​និយាយ​អ្វីមួយ​ម៉ាត់​ឡើយ​។ ក្រោយមក​ប៉ុន្មាន​សប្ដាហ៍ ប្ដី​ប្រពន្ធ​ទាំងពីរ​បាន​លែងលះគ្នា​។ បុរស​ជា​ប្ដី​បានត្រឹមតែ​ធ្លាក់​ទឹកមុខ​ក្រៀមក្រំ និង​សុខចិត្ត​លែងលះ​។​

លុះ​ប៉ុន្មាន​ខែ​ក្រោយមក​ស្ដ្រី​ជា​ប្រពន្ធ​បាន​ទៅ​បើក​មើល​ហិប​នោះ​ម្ដងទៀត​ដើម្បី​យក​រូបថត​ទៅ​ដុតចោល ប៉ុន្ដែ​នៅពេល​ប្រមូល​រូបថត​ចេញ​អស់​ស្រាប់តែ​កើតរឿង​ភ្ញាក់ផ្អើល​ម្ដងទៀត​។ ក្នុង​រូបថត​នោះ​គឺជា​រូបថត​ដែល​ស្រី​ជំទង់​នោះ​យកមក​គំរាម​ប្ដី​របស់​នាង​។ ក្នុង​ហិប​នោះ​មាន​សំបុត្រ​មួយ​សរសេរថា ប្រសិនបើ​មិនឱ្យ​ប្រាក់​រៀងរាល់ខែ​នោះទេ ស្ដ្រី​ជំទង់​នោះ​នឹង​លាតត្រដាង​ភស្ដុតាង​ប្ដី​របស់​នាង​មាន​ផ្ទៃពោះ​ជាមួយនឹង​ក្មេងស្រី​ជំទង់​នោះ​។​

​ស្ដ្រី​ជា​ប្រពន្ធ​បានត្រឹមតែ​ខកចិត្ត និង​ឈឺចាប់​ជា​បន្តបន្ទាប់ ក្រោយពេល​ដឹង​ការពិត​របស់​ប្ដី​នាង​។​

​* ន័យ​អប់រំ ៖ មុននឹង​សម្រេចចិត្ត ត្រូវ​គិត​ឱ្យបាន​ពីរដង ចៀសវាង​ខកបំណង ខុស​អស់​មួយជីវិត​៕

ប្រភព៖​ biz-khmer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments