Header Ads

រន្ធត់ណាស់!! ផ្ទុះហឹង្សាជម្លោះ រវាងអ្នកជិតខាង ផ្អើលខណ្ឌពោធិសែនជ័យ ចុងក្រោយ….

ភ្នំពេញ ៖ សង្រ្គាមឆាកប្រយុទ្ធ រវាងអ្នកជិតខាង ភូមិផងព្រំជញ្ជាំងជាប់គ្នា ប្រដាប់ដោយកាំបិត ពូថៅ និងដំបង ម្ខាងគ្នា៣នាក់ ម្ខាងទៀតគ្នា២នាក់ ក្រោយពីសម្តីទាក់មាត់ មិនបង្អង់យូរ ចូលប្រឡូក ស៊ីសាច់ហុតឈាម ផ្អើលកក្រើកខណ្ឌពោធិសែនជ័យ ទោះជាប៉ូលីសចូលឃាត់ ក៏មិនស្តាប់ ប្រាប់មិនតាម រហូតដល់ទទួលលទ្ធផលសរុប ដេកដួលរមួលរបួសធ្ងន់ ឈាមកក្លាក់ ប្រឡាក់ពេញខ្លួន ៤នាក់ដេកស្តូក ត្រូវបានបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យ នៅសល់ម្នាក់ មិនមានរងរបួស ត្រូវបានប៉ូលីស ហៅនាំទៅសាកសួរនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ ។

ហេតុការណ៍ បើកឆាកប្រយុទ្ធខាងលើ កើតឡើងកាលពី វេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះ២ល្វែងជាប់គ្នា តាមផ្លូវបេតុង ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។តាមប្រភពនៅកន្លែង បានឲ្យដឹងថា ភាគីម្ខាងមានគ្នា៣នាក់ ទី១ ឈ្មោះ កូវ ស្មី ភេទប្រុស អាយុ៣៨ឆ្នាំ រងរបួសធ្ងន់ ទី២ ឈ្មោះ ណាន់ វ៉ាន់រ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រងរបួសធ្ងន់ ។ ទី៣ ឈ្មោះ កេត គឹមផេង ភេទប្រុស អាយុ២៥ឆ្នាំ មិនមានរងរបួស ។

ទាំង៣នាក់ត្រូវជាពូនិងក្មួយ នៅផ្ទះលក់ដូរឥវ៉ាន់ចាប់ហួយ កន្លែងកើតហេតុ ។ ចំណែកភាគីម្ខាងទៀត មានគ្នា២នាក់បងប្អូន ទី១ ឈ្មោះ សុខ ចាន់ថា ភេទប្រុស អាយុ២៥ឆ្នាំ ទី២ ឈ្មោះ សុខ ចាន់ភួង ភេទប្រុស អាយុ២១ឆ្នាំ ។ ទាំង២នាក់បងប្អូនរស់នៅ ផ្ទះជាប់ជញ្ជាំងគ្នាជាមួយគូរជម្លោះ រងរបួសធ្ងន់ទាំង២នាក់តែម្តង ។
តាមនារីឈ្មោះ ចក់ បញ្ញា អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅ ខេត្តកំពត ត្រូវជាគូរដណ្តឹង របស់ឈ្មោះ សុខ ចាន់ភួង បានឲ្យដឹងថា ខ្លួនមិនបានដឹងថា ផ្ទះទាំង២ជាប់គ្នា កើតមានទំនាស់នឹងគ្នា តាំងពីពេលណាមកទេ ខ្លួនទើបតែមកលេង ផ្ទះគូរដណ្តឹង កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ រៀបនឹងវិលទៅស្រុកវិញហើយ ស្រាប់តែកើតរឿង ផ្ទុះហឹង្សាជម្លោះនេះតែម្តង បណ្តាលឲ្យរងរបួសសងខាង ។
តាមប្រជាពលរដ្ឋ ក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ផ្ទះកើតហេតុទាំង២ កើតមានទំនាស់ នឹងគ្នាយូរហើយ ចេះតែទាស់ពាក្យ ទាស់សម្តីគ្នាជាហូរហែ ទើបនៅរសៀល ថ្ងៃកើតហេតុ មុនផ្ទុះសង្រ្គាម គេឃើញភាគីខាងផ្ទះ លក់ឥវ៉ាន់ចាប់ហួយ ជុំគ្នាផឹកសុី លុះដល់វេលាម៉ោងខាងលើ ស្រាប់តែផ្ទុះពាក្យសម្តី ឌឺដងដាក់គ្នា ទីបំផុតបើកឆាកប្រយុទ្ធ ម្ខាង៣នាក់ ប្រដាប់ដោយពូថៅ ដុំថ្ម ដំបង ចំណែកភាគីម្ខាងទៀត២នាក់ ប្រដាប់ដោយកូនកាំបិត។
ឆាកប្រយុទ្ធចាប់ផ្តើម កក្រើក ផ្អើលអស់សមត្ថកិច្ច សូម្បីតែអ្នកដំណើរ តាមផ្លូវក៏មិនហ៊ានឆ្លងកាត់ផង លទ្ធផលមនុស្សចំនួន៤នាក់ ម្ខាង២នាក់ ដេកដួលរងរបួសធ្ងន់ ឈាមហូរកក្លាក់ មានតែម្នាក់ទេ ដែលអត់រងរបួស ទោះជានគរបាល ចូលទៅឃាត់ក៏មិនស្តាប់ដែរ រហូតអស់ខ្យល់រៀងខ្លួនទើបឈប់ ។
ក្រោយពីបើកឆាកប្រកួត លទ្ធផលសម្រេច បានទៅពេទ្យចំនួន៤នាក់ រីឯម្នាក់ទៀយដែលគ្មានរបួស ប៉ូលីសហៅនាំទៅសាកសួរ នៅអធិការដ្ឋានខណ្ឌ ។
ករណីបង្កហឹង្សាខាងលើ មិមទាន់ដឹងថា ដោះស្រាយយ៉ាងណានៅឡើយទេ ខណៈភាគីសងខាង ចូលពេទ្យអស់ហើយ សល់តែម្នាក់ឃាត់នាំសាកសួរ រងចាំមនុស្សទាំង៤នាក់ មានអាការៈធូរស្រាលបន្តិច ទើបសាកសួរ រកហេតុផលបាន ៕

ប្រភព៖​ sabaynews

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments