Header Ads

ហួសចិត្តណាស់!! ផិតប្ដី បបួលប្រុសថ្មីរួមរ័កច្រើនលើករាប់មិនអស់ ចុងក្រោមស្រាប់តែរួមដៃជាមួយប្ដី...

ភ្នំពេញ៖ គូស្នេហ៍វ័យចំណាស់មួយគូ ក្រោយពីលួចទាក់ទងស្រឡាញ់ បានខ្លួន បានប្រាណគ្នាច្រើនខែមកហើយ ដោយសារភាគីនារីអះអាងថា លែងលះគ្នាជាមួយប្តី ទើបធ្វើឱ្យភាគីជាបុរស ដែលមានប្រពន្ធហើយ ក៏ទៅលួចបង្កាត់ភ្លើងស្នេហ៍ ជាមួយ តែទីបំផុតរឿងរាវទាំងអស់ ត្រូវបែកធ្លាយដឹងដល់ប្ដីដើមរបស់ភាគីនារីខាងលើ រហូតឈានដល់ចោទប្រកាន់ បុរសជាគូរស្នេហ៍ក្រោយថា រំលោភប្រពន្ធខ្លួនទៅវិញ ។ ចំពោះរឿងនេះដែរ តួរអង្គស្រីសង្ស័យថាផិតក្បត់ បែជាទៅត្រូវដងត្រូវផ្លែជាមួយប្តីដើមវិញ រួមគ្នាប្តឹងចោទតែម្តង ហើយកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវបានប៉ូលិសឃាត់ខ្លួនបុរសសង្ស័យ ស្ថិតនៅផ្ទះជួលក្នុងភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

តួរប្រុសដែលរងការចោទប្រកាន់មានឈ្មោះ ទី សាវឿន អាយុ ៤៨ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួលភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត អង្គពក ឃុំមុឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង មានប្រពន្ធឈ្មោះ គង់ នឿន អាយុ៤៧ឆ្នាំ មុខរបរនៅផ្ទះ មានកូនស្រីម្នាក់ ។

ចំណែកតួរអង្គស្រីចាកចេញចោលប្តី មកបង្កាត់ភ្លើងស្នេហ៍មាន ឈ្មោះ នាង ណាង អាយុ ៤២ឆ្នាំ មុខរបរ កម្មករកាត់ដេរ ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង សុំមិនបង្ហាញឈ្មោះប្ដី តែប្រាប់ថា មុខរបររត់ម៉ូតូឌុប ។

តាមសម្តីភាគីចុងចោទ ជាប់ខ្នោះប៉ូលិស បានឱ្យដឹងថា ខ្លួនពិតជាមានទំនាក់ទំនងជាមួយ ស្រ្តីឈ្មោះ នាង ណាង ពិតប្រាកដមែន អស់រយៈពេលជាង ៨ខែកន្លងមកហើយ ក្រោយពីស្រ្តីខាងលើលែងលះជាមួយប្តី ដោយប្តីចុះចោលទៅបាត់ មានទាំប្រពន្ធថ្មីម្នាក់ទៀត ជិត១ឆ្នាំមកហើយ ហើយដោយស្រ្តី នាង ណាង ចេះតែមកបបួល ដេករួមរ័ក្ស ផឹកសុី ស្នេហា អូនបង ច្រើនខែកន្លងមកហើយ ដោយមិនបាច់សួរចំនួនដងនៃការរួមភេទទេ ព្រោះរាប់លែងអស់ទៅហើយ ចុងក្រោយនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះ បន្ទាប់ពីនាំគ្នាផឹកសុី កើតទំនាស់សម្តី ខ្លួនបានជ្រុលដៃ ចាប់បោចសក់ ធ្វើឱ្យនាងខឹង ដឹងដល់ប្តីដើម បែរួមគ្នាមកប្តឹងចោទប្រកាន់ថា រំលោភទោវិញ លុះមកដល់ល្ងាចថ្ងៃទី១០ ខែកញ្ញានេះ ប៉ូលិសទៅចាប់ខ្លួនដាក់ខ្នោះដល់ផ្ទះ នៅភូមិសាមគ្គី៣ នាំមកសកសួរនៅប៉ុស្តិ៍នគរបាលចោមចៅតែម្ដង ។

តាមសម្តីស្រ្តីសង្ស័យផិតប្តីវិញ បានឱ្យដឹងយ៉ាងខ្លីថា រឿងរ៉ាវបានខ្លួនគ្នាពីមុនមក ទោះបីរាប់លែងអស់ក៏ដោយ ក៏អត់គិតដែរ (ពោលមានន័យថា ចាត់ទុកថាឱ្យហ្វ្រីៗ ) ចំណែកប្តីដើម ក៏មិនទាន់លែងលះគ្នាដែរ គ្រាន់តែចុះចោលគាត់ជិត ១ឆ្នាំតែប៉ុណ្ណោះ តែអ្វីមិនអាចទទួលយកបាន នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា បុរសខាងលើ បានមកចាប់រំលោភ តែមិនបានសម្រេច ស្រែកឆោឡោ ដឹងដល់ប្តីដើម ទើបនាំគ្នាប្តឹងប៉ូលិស ចាប់ឃាត់ខ្លួនជនសង្ស័យ ។

ទោះជាយ៉ាងណាក៏ដោយ ភាគីខាងចុងចោទ បំភ្លឺហាក់បីដូចជាងាយយល់ងាយស្តាប់ តែចំពោះភាគីដើមចោទ បកស្រាយ នូវដើមចោទ និងដើមចម ហាក់បីដូចជាវល់ៗ បាតដៃខ្នងដៃ ហាក់បីដូចជា រៀបគម្រោង ប្តឹងទៅលើចុងចោទ ដើម្បីគៀបសុីទៅវិញ តែដាក់សំណូមពរទៅសមត្ថកិច្ច សុំសម្របសម្រួលគ្នាទាមទារនូវទឹកប្រាក់ ៣០០០ដុល្លារ បើពុំនោះទេ ប្តឹងឱ្យប៉ូលិសដាក់គុក ។

ករណីខាងលើ ធ្វើឱ្យប៉ូលិសវិលមុខ ដោយសារដើមចោទ ជម្រុញឱ្យប៉ូលីសសម្របសម្រួលទៅ តែចំពោះផ្លូវច្បាប់យ៉ាងណានោះ ស្ថិតនៅលើ ស្ថាប័ណអ្នកច្បាប់ ព្រោះរឿងរ៉ាវខាងលើ ក្រោយពីស្តាប់ភាគីសងខាងទៅ ហាក់បីដូចជាមិនមែនរឿងរំលោភ ដូចដែលដើមចោទប្តឹងចោទប្រកាន់នោះឡើយ ។ ដោយសារ ការទាមទារ ច្រើនហួសហេតុពេក ធ្វើឱ្យភាគីចុងចោទ ពុំមានលទ្ធភាព ការសម្របសម្រួលនិយាយមិនត្រូវគ្នា ទើបសមត្ថកិច្ចសម្រេច កសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌចាត់ការបន្តទៅតាមនីតិវិធី ៕ សហការី KBN

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments