Header Ads

មើលហើយព្រឺណាស់!! បុរសម្នាក់កើតជម្ងឺចម្លែក ធ្វើឲ្យអ្នកភូមិមានការភ័ខ្លាចគ្រប់គ្នា ដោយសារតែ...

បុរសម្នាក់កើតមានជម្ងឺដ៏ចម្លែកមួយដែលបានធ្វើអោយរាងកាយជាពិសេសគឺស្បែករបស់គាត់ប្រែជាប្រេះស្រកាហើយក្លាយជាខ្មៅគួរអោយខ្លាចជាទីបំផុត រហូតដល់អ្នកជិតខាងដាក់រហ័សនាមអោយដឹងថា «បុរសសំបកឈើ»។

លោក លីហ្ស៊ីតាន មានអាយុ 58 ឆ្នាំជាអ្នករស់នៅតំបន់វេហ៊ុយ នៃខេត្តហឺណាន ប្រទេសចិន បានកើតជម្ងឺនេះអស់រយៈពេលជិត 6 ទសវត្សមកហើយ។ តាមប្រព័ន្ធផ្សព្វផ្សាយបានអោយដឹងថាគាត់ឆ្លងជម្ងឺនេះគឺចាប់តាំងពីអំឡុងឆ្នាំ 1950 ដែលពេលនោះគាត់ត្រូវជាងកាត់សក់កាត់ដាច់ស្បែក ហើយក្រោយមកក៏មានជម្ងឺនេះកើតឡើងតែម្តង។

ចាប់តាំងពីពេលនោះមកគាត់បានអះអាងថាមានជម្ងឺដ៏ចម្លែកនេះរាលដាលពេាសពេញក្បាល នៅខាងក្រោយខ្នង ហើយសូម្បីតែនៅលើជើងក៏មានកើតដែរ។ លោកបានបន្តទៀតថា ភាគច្រើនកន្ទួលដែលកើតឡើងគឺមានពណ៌ក្រហម ដែលនៅក្នុងនោះមានចេញខ្ទុះផងដែរ។

របាយការណ៏បានអោយដឹងថា ជម្ងឺដ៏ចម្លែកនេះគេហៅថាជា psoriasis ដែលវាបានឆ្លងដោយសារតំណពូជលាយផ្សំជាមួយនឹងកត្តាពីមជ្ឈដ្ឋានខាងក្រៅ។

អ្នកភូមិរបស់គាត់មិនសូវមាននណារាប់អាននោះឡើយព្រោះពួកគេខ្លាចឆ្លងជម្ងឺដែលគ្មានថ្នាំព្យាបាលនេះ ហើយចុងក្រោយរូបគាត់ក៏សម្រេចចិត្តថារស់នៅដោយដាច់ដោយឡែកតែម្តង ដើម្បីកុំអោយអ្នកដ៏ទៃចង្អៀតចង្អល់៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments