Header Ads

គួរឲ្យអាណិតណាស់!! ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ ចេញពីស្រុកមកជួលផ្ទះនៅម្នាក់ឯងដើម្បីធ្វើការរកប្រាក់ ប៉ុន្តែត្រូវបានស្លាប់នៅក្នុងបន្ទប់ជួល...

ប្រទេសចិន៖ សាកសពក្មេងស្រីអាយុ16ឆ្នាំម្នាក់បានប្រទះឃើញ ស្លាប់នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង នៅស្រុកក្វាងស៊ីយុង ទីក្រុងណានជីង ប្រទេសចិន។

ក្មេងស្រីដែលគួរអោយអានិតខាងលើមានឈ្មោះថា ហ្សាង ដុងយីន អាយុ16ឆ្នាំ មានស្រុកកំណើតនៅទីក្រុងជីងស៊ី ប៉ុន្តែនាងបានមកធ្វើការទីលំនៅទីក្រុងណានជីង បន្ទាប់ពីឪពុករបស់នាងស្លាប់ ដើម្បីរកការងារធ្វើដើម្បីជួយសម្រាលទុក្ខលំបាករបស់ម្ដាយ។

បើតាមសម្ដីរបស់លោកស្រី ហ្សាង ដាន ដែលត្រូវជាម្ដាយបង្កើតរបស់ក្មេងស្រីរងគ្រោះ បានអោយដឹងថា ហ្សាង ដុងយីនជាកូនស្រីច្បងក្នុងគ្រួសារ ប៉ុន្តែសព្វថ្ងៃរស់នៅតែឯងនិងរៀននៅវិទ្យាល័យមួយនៃទីក្រុងណានជីង។ លោកស្រីបន្តថា មុនកើតហេតុ កូនស្រីរបស់គាត់មិនបានទាក់ទងមកគាត់អស់ច្រើនថ្ងៃហើយ។

ទើបគាត់សំរេចចិត្តទៅរកកូននៅកន្លែងដែលនាងរស់នៅ ប៉ុន្តែពេលទៅដល់ស្រាប់តែឃើញទ្វាផ្ទះត្រូវបានចាក់សោរជិត ខណៈនោះលោកស្រីក៏បានរកមនុស្សអោយជួយគាស់ទ្វារចូលក្នងបន្ទប់ ស្រាប់តែពេលទៅរក្នុងបន្ទប់ទឹកក៏ឃើញនាងដេកស្លាប់អាក្រាតកាយនៅក្នុងបន្ទប់ទឹក។ ភ្លាមនោះគាត់ក៏បានខលហៅពេទ្យដើម្បីជួយសង្រ្គោះ ប៉ុន្តែនាងបានបាត់បង់ជីវិតយូរណាស់ទៅហើយ។

ការិយាល័យនគរបាលសាធារណៈក្រុងណានជីងនិងនីតិក្រម បានចុះទៅកន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច្ឆ័យ ហើយបានអះអាងថា ក្មេងស្រីពិតជាត្រូវគេរំលោភមែនព្រោះមានហៀរទឹកកាមចេញពីប្រដាប់ភេទ ហើយប៉ូលីសអះអាងថាក្មេងស្រីនោះស្លាប់ដោយសារ ឩស្ម័នពុលកាបូនម៉ូណូអុកស៊ីត។

នេះបើតាមការសើុបអង្កេតជាបឋម គឺមានការសង្ស័យទៅលើម្ចាស់ផ្ទះជួលព្រោះ មានតែម្ចាស់ផ្ទះទេទើបអាចចូលទៅក្នុងបន្ទប់នោះបាន ដោយហេតុថា នៅពេលដែលជួលបន្ទប់ ម្ចាស់ផ្ទះតែងតែអោយសោរបន្ទប់មួយទៅអ្នកជួល និងទុកសោរមួយទៀតម្ចាស់ផ្ទះអ្នកកាន់។

សូមជួយចែករំលែងរឿងនេះទៅកាន់ ក្រុមគ្រួសារនិង​ មិត្តភក្តិអោយបានដឹងផង ដើម្បីអោយមានការប្រុងប្រយ័ត្នទាំងអស់គ្នា៕

ប្រភព៖ fbnews24

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments