Header Ads

អីក៏ខ្លាំងម្ល៉េះ!!! ស្រីម្នាក់ឯង​សោះ ហ៊ាន​បោក​ប្រុសៗ​ដល់​ទៅ ៨ នាក់​រៀបការបន្ទាប់មក....

​ប៉ូលិស​កំពុង​តាម​ប្រមាញ់​ស្ត្រី​ថៃ​ម្នាក់ ដែល​ត្រូវបាន​ចោទប្រកាន់ថា​បាន​រៀបការ​យ៉ាងហោចណាស់​ជាមួយ​បុរស ៨ នាក់ មុនពេល​រត់គេចខ្លួន​ជាមួយ​លុយ​ថ្លៃ​ចំណងដៃ ២០​ម៉ឺន​ទៅ ៥០ ម៉ឺន​បាត (​ប្រហែល ៦.០០០ ទៅ ១៥.០០០​ដុល្លារ​អាមេរិក​) ក្នុង​មួយ​ពិធីមង្គលការ​។​

​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម ៨ នាក់​នោះ ឈ្មោះ ប្រា​សាន ធៀ​ម​យ៉ា​ម អាយុ ៣២ ឆ្នាំ​បានដាក់​ពាក្យបណ្តឹង​នៅ​មន្ទីរ​បង្ក្រាប​បទឧក្រិដ្ឋ​កាលពី​ថ្ងៃអាទិត្យ​ទី​៣​កញ្ញា​ប្រឆាំងនឹង “​អតីត​ភរិយា​” ឈ្មោះ ចរិយា​ផន “​ណាំ​ម៉ុ​ន​” បួ​យ៉ៃ (Jariyaporn “Nammon” Buayai) អាយុ ៣២ ឆ្នាំ តាម​ការចោទប្រកាន់ គឺ​បាន​បោក​បញ្ឆោត​គាត់​យកលុយ​ថ្លៃ​ចំណងដៃ​អស់ ២០ ម៉ឺន​បាត ពោលគឺ​ថ្ងៃ ៤ ថ្ងៃ​បន្ទាប់ពី​ពិធីមង្គលការ​របស់​ពួកគេ​នៅ​រមណីយដ្ឋាន​មាត់សមុទ្រ​នៅក្នុង​ខេត្ត​ប្រា​ជួប​គិរី​ខាន់ ។​

​បន្ទាប់ពី​ផុស​ដ៏​ល្បី​សុសសាយ​លើ​បណ្តាញ​សង្គម ដែល​ព្រមាន​ដល់​បុរស​ថៃ​ឱ្យ​តាមរក​ជន​បោក​បញ្ឆោត​យក​ថ្លៃ​ចំណងដៃ​រូបនេះ លោក ប្រា​សាន ដែល​ឥឡូវនេះ​បាន​រៀបការ​ម្តងទៀត​នោះ បាន​ចូល​ប្តឹង​ប៉ូលិស បន្ទាប់ពី​រកឃើញថា​អាពាហ៍ពិពាហ៍​របស់គាត់​គឺជា​ការ​កុហក​។​

​និយាយ​ទៅកាន់​ទូរទស្សន៍ Amarin លោក ប្រា​សាន និយាយថា​គាត់​បាន​ស្គាល់ ណាំ​ម៉ុ​ន នៅពេល​នាង​បានទទួល​គាត់​ជា​មិត្ត​នៅលើ​ហ្វេ​ស​ប៊ុ​កនៅ​ខែកុម្ភៈ​ឆ្នាំ ២០១៥​។ ក្រោយ​រយៈពេល​ត្រឹម ៩ ខែ គាត់​យល់ព្រម​រៀបការ​ជាមួយ​នាង ព្រោះ​នាង​និយាយថា​នាង​មាន​ផ្ទៃពោះ​។​

​អំឡុងពេល​នៃ​ទំនាក់ទំនង​របស់​ពួកគេ លោក​ប្រា​សាន​និយាយថា ណាំ​ម៉ុ​ន​បាន​បដិសេធ​មិនឱ្យ​គាត់​ជួប​ឪពុកម្តាយ​របស់​នាង​ទេ​។ គ្រាន់តែ​បួន​ថ្ងៃ​ក្រោយពី​អាពាហ៍ពិពាហ៍​របស់​ពួកគេ​នោះ ណាំ​ម៉ុ​ន បាន​ប្រាប់​គាត់​ថា នាង​ត្រូវ​ដោះស្រាយ​បញ្ហា​ក្នុង​មុខរបរ​លក់​ផ្លែឈើ​របស់​ពួកគេ​ក្នុង​ខេត្ត​ណង​ខៃ ហើយក៏​បាន​ចាក​ចេញទៅ​។ មិនយូរប៉ុន្មាន ប្រា​សាន លែង​ទាក់ទង​ទៅ​នាង​បាន​តទៅទៀត​។ ផ្ទុយទៅវិញ​គាត់​បានទទួល​ការហៅ​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់​ដែល​អះអាងថា​ជា​ក្មួយ​ស្រី​របស់​ណាំ​ម៉ុ​ន​។ នាង​បាន​ប្រាប់​គាត់​ថា ណាំ​ម៉ុ​ន​បាន​បាត់​កូន ហើយ​ប្រា​ប់លោក​ប្រា​សាន​មិនគួរ​ទាក់ទង​មីង​នាង​ម្តង​ទៀតឡើយ​។​

​លោក​ប្រា​សាន​មិន​បានដឹង​អ្វី​ទាំងអស់ ហើយ​ទើបតែ​ដឹងខ្លួន​ថា​គេ​បោកប្រាស់​គាត់ នៅពេលដែល​រឿងរ៉ាវ​របស់​ណាំ​ម៉ុ​ន​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​នាពេល​ថ្មីៗ​នេះ​។​

​ទន្ទឹមនឹង​នេះដែរ បុរស​ម្នាក់ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​វេ​ប​សាយ Khosod ថា គាត់​ក៏បាន​ជួប​ណាំ​ម៉ុ​ន​នៅលើ​ហ្វេ​ស​ប៊ុ​ក​ដែរ ហើយ​ថា​ត្រូវ​នាង​បោក​បញ្ឆោត​យកលុយ​បណ្ណាការ​ចំនួន ៥០​ម៉ឺន​បាត​កាលពី​ខែកុម្ភៈ​ឆ្នាំនេះ​។ បន្ទាប់ពី​គាត់​បាន​ផ្ទេរប្រាក់​ទៅ​គណនី​ធនាគារ​របស់​នាង ណាំ​ម៉ុ​ន​បាន​និយាយថា​វា​មិនមែនជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​នាង​ដើម្បី​រៀបការ​ទេ ដោយសារតែ “​ហោរ៉ា​ទស្សន៍ទាយ​មិនល្អ​” ។​​

​​ដោយបាន​ដកស្រង់​សម្តី​ជនរងគ្រោះ​ម្នាក់ទៀត​ដែល​គេ​ស្គាល់​ត្រឹម​ឈ្មោះ “​វិ​ចិត​” វេ​ប​សាយ Morning News បាន​រាយការណ៍​ថា​កូនកំលោះ​នេះ​បាន​ទាក់ទង​ជាមួយ​បុរស​៧​នាក់​ផ្សេងទៀត ដែល​ត្រូវ​នាង​បោកប្រាស់​។​​

​វិ​ចិត​និយាយថា រឿងរ៉ាវ​របស់​ពួកគេ​គឺ​ស្រដៀង​គ្នា គឺថា ណាំ​ម៉ុ​ន​បានទទួល​ពួកគេ​ទាំងអស់​ធ្វើជា​មិត្ត​នៅលើ​ហ្វេ​ស​ប៊ុ​ក រួមភេទ​ជាមួយ​ពួកគេ​ភ្លាមៗ បន្ទាប់ពី​ការជួបគ្នា​លើកដំបូង និង​បាន​និយាយ​កុហក​អំពី​ការ​មាន​ផ្ទៃពោះ​។​​

​​

យោងតាម​ផុស​ហ្វេ​ស​ប៊ុ​ក​ដ៏​ល្បី​កាលពី​ថ្ងៃទី ៣០ ខែសីហា​បានឱ្យដឹងថា នាង​បាន​រៀបការ​ប្រហែល​ម្តង​ក្នុង​មួយ​សប្តាហ៍ ក្នុង​ខែសីហា ជាមួយ​បុរស ៥ នាក់​ផ្សេងគ្នា​។​

​​

គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី​៤​កញ្ញា មិនមាន​របាយការណ៍​ដែល​អាច​ផ្ទៀងផ្ទាត់​បានទេ​ថា​តើ​បុរស​ប៉ុន្មាន​នាក់​ដែល​នាង​បាន​រៀបការ​ជាមួយ​។​

​កាលពី​ថ្ងៃអាទិត្យ ប៉ូលិស​នៅ​ខេត្ត​ឡយ ភាគ​ខាងជើង​ប្រទេស​បាន​ទៅ​មើល​ផ្ទះ​ឪពុកម្តាយ​របស់​នាង​ណា​ម៉ុ​ន​នៅ​ស្រុក​វ៉ាង​សា​ប៉ាំង​ដើម្បី​ស្វែងរក​នាង​ណាំ​ម៉ុ​ន ប៉ុន្តែ​នាង​បាន​រត់គេចខ្លួន​បាត់ទៅ​ហើយ​។​

​​

​ប៉ូលិស​បាន​រកឃើញ​ត្រឹម​បងស្រី​របស់​ណាំ​ម៉ុ​ន ដែល​បាន​និយាយថា នាង​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​ណាំ​ម៉ុ​ន ដោយសារតែ​ប្អូនស្រី​របស់​នាង​មិន​សងលុយ ១ ម៉ឺន​បាត​ដែល​នាង​បាន​ខ្ចី​ទេ​។​

​​

​បងស្រី ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​នេះ សុំ​អង្វរ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យ​នាង​ណាំ​ម៉ុ​ន​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​។ នាង​បន្ថែមថា​នាង​មានការ​ព្រួយបារម្ភ​ខ្លាំងណាស់​អំពី​ឪពុកម្តាយ​របស់​ពួកគេ​៕អត្ថបទ៖រស្មីកម្ពុជា

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments