Header Ads

ពិភពលោកកំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង!! ពេលនេះផ្ទាំងទឹកកកដ៏ធំបំផុតនៅទ្វីបអង់តាកទិចប្រេះបែកជាពីរហើយ...

បន្ទាប់ពីការប្រមើលមើលអស់រយៈពេលជាច្រើនខែមក ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាផ្ទាំងទឹកកកដ៏ធំមួយបានប្រេះបែកបាក់នៅភាគខាងលិចនៃទ្វីបអង់តាកទិច។

ផ្ទាំងទឹកកកដែលមានទម្ងន់ជាងពាន់លានតោនមួយនេះមានទំហំប្រហែលនឹង 5800 គីឡូម៉ែត្របួនជ្រុងដែលវាមានទំហំស្មើរនឹងរដ្ឋដេលឡាវៀ សហរដ្ឋអាមេរិក ឬក៏ស្មើរនឹង 4 ដងឯងទីក្រុងឡុងដ៏ប្រទេសអង់គ្លេស។

វាត្រូវបានរកឃើញថាបានបែកចេញពីផ្ទាំងទឹកកកផ្សេងទៀតបន្ទាប់ពីអ្នកវិទ្យាសាស្ត្របានពិនិត្យមើលទិន្នន័យផ្កាយរណបចុងក្រោយបំផុតពីតំបន់នោះ។

អ្វីដែលគួរអោយពិភពលោកចាប់អារម្មណ៏ជាងគេគឺថាទិន្នន័យបានបង្ហាញថាទំហំនៃផ្ទាំងទឹកកកនោះវាបានថយចុះរហូតដល់ទៅ 10 ភាគរយឯណោះ។

អ្នកស្រាវជ្រាវបានប៉ាន់ស្មានថានៅពេលដែលផ្ទាំងទឹកកកនេះនឹងធ្វើអោយមានផលលំបាកសម្រាប់ការធ្វើដំណើរតាមសមុទ្រហើយវានឹងធ្វើអោយកម្ពស់ទឹកនៅលើពិភពលោកកើនឡើង 10​សង់ទីម៉ែត្របន្ថែមទៀត៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments