Header Ads

ញាក់សាច់!!! គុកដែលគេចាត់ទុកថា ឃោរឃៅបំផុតក្នុងលោក សូម្បីតែសត្វកណ្តុរ ក៏មិនហ៊ានចូលទៅនៅផង!!!

លោកអ្នកដែលឃើញមន្ទីរឃុំឃាំង ឬគុកនៅក្រៅប្រទេសដែរឬទេ? ថ្ងៃនេះយើងបានរូបភាព ពីគុកដែលល្បីល្បាញជាងគេ នៅលើពិភពលោក ខាងសាហាវព្រៃផ្សៃបំផុត សូម្បីតែសត្វកណ្តុរ ក៏មិនហ៊ានចូលទៅរស់នៅ ក្នុងគុកនោះឡើយ ប្រសិនបើអ្នកទោសណាមួយ បានចូលក្នុងគុកទាំងនោះហើយ ពិតជាចងចាំអស់មួយជីវិត ជាមិនខាន ។ គុកទាំងនោះ មានដូចជា ៖

១- មន្ទីរឃុំឃាំង Diyarbakir ប្រទេសទួរគី
គឺជាគុកដែលស្ថិតនៅភាគខាងលិច ប្រទេសទួរគី ពួកគេបានឃុំអ្នកទោសយ៉ាងច្រើន ព្រមទាំងធ្វើទារុណកម្ម ទាំងកំលាំងកាយ និងផ្នែកអារម្មណ៍។ គុកនេះបានទទួលអ្នកទោស លើចំណុះទៀតផង មិនតែប៉ុណ្ណោះ គុកនេះពិតជាសាហាវខ្លាំងផុតលេខ គឺការធ្វើទារុណកម្មអ្នកទោសស្មើៗគ្នា មិនថាអ្នកទោសក្មេង ឬចាស់នោះឡើយ ។

២- មន្ទីរឃុំឃាំង La Sabaneta ប្រទេសវេនាស៊ុយអេឡា
ល្បីថាគុកមួយនេះ គឺជាគុកដែលសាហាវព្រៃផ្សៃបំផុត ក្នុងទ្វីបអាហ្វ្រិកខាងត្បូង ដោយសារតែមានជម្ងឺឆ្លងកាចសាហាវ និងមិនមានការព្យាបាលជម្ងឺ ឲ្យអ្នកទោសដែលឆ្លងជម្ងឺនោះឡើយ ។ មិនតែប៉ុណ្ណោះ ថែមទាំងមានការវាយប្រហារ ការបំផ្ទុះគ្រាប់បែកនៅក្នុងគុកនោះ យ៉ាងអាណាធិបតេយ្យបំផុត ព្រោះតែសន្តិសុខក្នុងគុកនេះ មិនមានភាពរឹងមាំឡើយ។

៣- គុក ADX Florence Supermax ប្រទេសអាមេរិក
គុកនេះ ជាមន្ទីរឃុំឃាំងដែលមាន ប្រព័ន្ធឃុំអ្នកទោស លំដាប់លេខមួយក្នុងលោក ហើយមានភាពតឹងតែងបំផុត ធ្វើឲ្យអ្នកទោសជាច្រើន បានព្យាយាមធ្វើអត្តឃាតសម្លាប់ខ្លួន ដោយសារតែទ្រាំនិងការធ្វើទារុណកម្ម ក្នុងគុកនេះមិនបាន ។

៤- មន្ទីរឃុំឃាំង Tadmor ប្រទេស Serria កន្លែងមួយនេះ បានក្លាយជាមន្ទីរឃុំឃាំងអ្នកទោស កាលពីឆ្នាំ១៩៨០ ដោយមានអ្នកទោសដែលជា ក្រុមឃាតកសាហាវៗជាច្រើននាក់ មិនតែប៉ុណ្ណោះគុកមួយនេះ ធ្លាប់ប្រហារជីវិតអ្នកទោស ជាង២៤០០នាក់រួចមកហើយ គុកនេះធ្លាប់បានបិទ មិនឲ្យប្រើប្រាស់កាលពីឆ្នាំ២០០១ តែត្រូវបានយកមកប្រើវិញ កាលពីឆ្នាំ២០១១។

៥- មន្ទីរឃុំឃាំង Carandiru Penitentiary ប្រទេសប្រេស៊ីល គុកមួយនេះ ត្រូវបានកសាងឡើង នៅកណ្តាលក្រុង សោប៉ូឡូ ប្រទេសប្រេស៊ីល ហើយត្រូវបានបិទទ្វារ នៅកំឡុងឆ្នាំ២០០២ ក្រោយពីមានការកាត់ទោសជាក្រុម ព្រមទាំងបានយកមេរោគអេដស៍ ទៅចម្លងដល់អ្នកទោសប្រហែល៨ពាន់មក ។

៦- គុកឈ្មោះ បាងខ្វាង ប្រទេសថៃ គុកមួយនេះ ល្បីល្បាញពេញភូមិភាគអាស៊ីអាគ្នេយ៍ ដោយសារតែបាន ទទួលដាក់អ្នកទោស លើសចំណុះច្រើនបំផុត ព្រមទាំងមានការដាក់អ្នកទោស ជាជនជាតិបរទេសជាមួយ អ្នកទោសជនជាតិថៃ ព្រមទាំងទទួលការធ្វើទារុណកម្មស្មើភាពគ្នាទៀតផង ។

៧- មន្ទីរឃុំឃាំង Gitarama ប្រទេសរវ៉ាន់ដា គុកមួយនេះ ពិតជាសាហាវមែន ដោយទំហំគុកនេះ បានធ្វើឡើងសម្រាប់តែអ្នកទោស ចំនួន៤០០នាក់តែប៉ុណ្ណោះ តែត្រូវបានឃុំអ្នកទោស រហូតដល់៧០០០នាក់។

៨- មន្ទីរឃុំឃាំង Rkers ប្រទេសអាមេរិក គុកមួយនេះ បានធ្វើឡើងសម្រាប់ដាក់អ្នកទោស ពីបទឃាតកម្មធ្ងន់ៗ ព្រមទាំងមានឆ្មាំយាម ដែលមានភាពសាហាវបំផុត សម្រាប់បង្ក្រាបទៅលើអ្នកទោសទាំងនោះ ។

៩- គុក San Jean De Lungancho ប្រទេសប៉េរូ គុកមួយនេះ មានអ្នកទោសរហូតដល់៧០០០នាក់ ទោះបីជាត្រូវគេសាងសង់ឡើង សម្រាប់តែមនុស្ស២៥០០នាក់តែប៉ុណ្ណោះ ចំណែកឯការឃុំខ្លួនអ្នកទោស រួមបញ្ចូលគ្នាតែមួយ គឺអ្នកទោសចាប់រំលោភ អ្នកទោសគ្រឿងញៀន អ្នកទោសឃាតកម្មផ្សេងៗទៀតផង ។

១០- មន្ទីរឃុំឃាំង San Quentin សហរដ្ឋអាមេរិក គុកមួយនេះ ធ្វើឡើងសម្រាប់ ដាក់អ្នកទោសបុរស ដែលត្រៀមយកទៅប្រហារជីវិត ឥឡូវនេះមានចំនួនអ្នកទោស ប្រហែល៤ពាន់នាក់។

១១- មន្ទីរឃុំឃាំង Alcatraz សហរដ្ឋអាមេរិក ជាគុកដ៏ល្បីមួយនៅក្នុងពិភពលោក ផ្នែកការធ្វើទារុណកម្មលើអ្នកទោស ហើយក៏ជាគុក ដែលពិបាករត់ចេញជាទីបំផុត លើលោកនេះ។

១២- មន្ទីរឃុំឃាំង Stanley នៅហុងកុង ជាគុកដែលមានឈ្មោះល្បី ខាងធ្វើទារុណកម្មអ្នកទោស សាហាវបំផុតដែលកសាងឡើង នៅលើកោះហុងកុងនេះតែម្តង មានអ្នកទោសជាង៣៦០០នាក់ កំពុងចាប់ឃុំខ្លួននៅក្នុងគុកនេះ ព្រមទាំងមានអ្នកទោសជាង៦០០នាក់ ត្រូវបានប្រហារជីវិតរួចហើយ ។

១៣- មន្ទីរឃុំឃាំង Butynka ប្រទេសរុស្ស៊ី គុកនេះមានចំនួនអ្នកទោស យ៉ាងច្រើនដែលធ្វើឲ្យអ្នកទោស រស់នៅជាន់គ្នា និងពិបាកវេទនាយ៉ាងខ្លាំង ពេលខ្លះអ្នកទោសជាង១០០នាក់ ត្រូវបានគេដាក់ញាត់ចូល ក្នុងបន្ទប់តូចមួយ សូម្បីតែដេកមួយចំហៀងខ្លួន ក៏មិនបានផង។ បើតាមការឲ្យដឹង មានការចម្លងជំងឺអេដស៍ ចូលក្នុងគុកនេះទៀតផង រហូតដល់ពេលនេះ មានអ្នកទោសជាង ២ម៉ឺននាក់ អាចនិយាយបានថា ជាគុកដែលធំជាងគេ នៅប្រទេសរុស្ស៊ីផងដែរ ។

១៤- មន្ទីរឃុំឃាំង Kamiti ប្រទេសកេនយ៉ា គុកមួយនេះ ពិតជាសាហាវណាស់ មានការធ្វើទារុណកម្មអ្នកទោស រហូតដល់ស្លាប់ ហើយគេចាត់ទុកថា ជារឿងធម្មតាទៅវិញ ហើយមិនតែប៉ុណ្ណោះ ក៏មានការចម្លងជំងឺកាចសាហាវ ចូលក្នុងគុកនេះ ដោយពុំមានការព្យាបាលទៀតផង ៕

ប្រភព៖ news.kbn-live

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments