Header Ads

ពិតជាឃោឃៅណាស់!! បង្កើតកូនមកភ្លាម សម្លាប់ចោរភ្លាម…(មាន​វីដេអូ)

បរទេស ៖ យោងតាម​ព័ត៌មាន​ក្រៅ​ស្រុក​មួយ ដែល​កំពុង​ត្រូវបាន​អ្នកលេង​ក្នុង​បណ្តាញ​សង្គម Facebook រិះគន់​យ៉ាងខ្លាំង ទៅលើ​ស្ត្រី​ម្នាក់ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពី​អ្នកជិតខាង ប្រទះឃើញ​សព​ទារក​ម្នាក់ ត្រូវ​ម្តាយ​ចិត្តឃោរឃៅ​រូបនោះ បង្កើត​រួច​យក​សាប៊ូ​ចាក់ ហើយ​ខ្ចប់​ដាក់​ចង់​ខ្មៅ យកទៅ​ចោល តែ​ចៃដន្យ​ត្រូវគេ​ប្រទះឃើញ រួច​ប្តឹង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែម្តង ។

បើ​មើលទៅ​មុខមាត់​របស់​ស្ត្រី​រូបនោះ គឺ​ស្រស់ស្អាត​គ្រាន់បើ ប៉ុន្តែ​និយាយ​ពី​ចិត្ត​វិញ​នោះ អាក្រក់​ឃោរឃៅ​ខ្លាំងណាស់ ដែល​បង្កើតកូន​រួច គ្នា​មិនទាន់​បានឃើញ​ពន្លឺ​ថ្ងៃ​ផង បែរជាយក ទៅ​ដាក់​ក្នុង​ថង់​ខ្មៅ និង​ចាក់​សាប៊ូ ឲ្យ​គ្នា​ស្លាប់​ទាំង​វេទនា តើ​ស្ត្រី​រូបនោះ ស្អប់ខ្ពើម​កូន​ខ្លួនឯង​នេះ​ខ្លាំងណាស់​ឬ? បើ​ស្អប់ខ្ពើម​យ៉ាងនេះ ហេតុអ្វី​បណ្តោយ​ខ្លួន ឲ្យ​មានកូន​នេះ​ធ្វើ​អ្វី? ចាំបាច់​ពរ​ពោះ រហូតដល់​កើត​ធ្វើ​អ្វី? និយាយ​រួម​ទៅ មុខមាត់​មិន​សម​នឹង​ច​រិ​ក​ទាល់តែសោះ! សូម្បីតែ​ឆ្កែ​ក៏​វា​ចេះ​ស្រលាញ់​កូន​វា​ដែរ ។

ក្រោយការឃាត់ខ្លួន ស្រ្តីរូបនោះ ត្រូវបានសមត្ថកិច្ច នាំយកទៅធ្វើត្រាប់ពីសកម្មភាព ដែលធ្វើចំពោះក្មេងរងគ្រោះ (សូមទស្សនាវីដេអូឃ្លីបខាងក្រោម) ៕

ប្រភព៖ khmerload

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments