Header Ads

ពិតជាំមិនគួរអោយជឿ!! បុរសម្នាក់មានប្រពន្ធដល់ទៅ១២០នាក់ មូលហេតុដោយសារតែ …………..

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ជា​ថៅកែ​ការដ្ឋាន​សំណង់ និង​ជា​ចៅសង្កាត់ Phromnee នា​ខេត្ត Nakorn Nayok ប្រទេស​ថៃ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា គាត់​រាល់ថ្ងៃ​មាន​ប្រពន្ធ​១២០​នាក់ និង​កូនប្រុស​ស្រី​២៨​នាក់ ។

លោក Tambon Prasert ប្រាប់​ថា លោក​តែងតែ​យកប្រពន្ធ​ថ្មី​នៅ​ទីតាំង​ដែល​លោក​បើក​ការដ្ឋាន​សំណង់ ។

ថ្វីបើ​ការ​យកប្រពន្ធ​ច្រើន គឹ​ទ​ង្វើ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ក៏​ដោយ ក៏​វា​មិនមែន​ជា​អ្វី​ភ្ញាក់ផ្អើល​ជាង​ការ​មាន​ប្រពន្ធ​១២០​នាក់ ហើយ​ពួក​គេ​សុទ្ធតែ​ត្រូវ​គ្នា​ទាំង​អស់នោះ​ដែរ ។ ប្រពន្ធ​ទាំង​១២០​នាក់​របស់​លោក Tambon ស្គាល់គ្នា​ទាំងអស់ ហើយ​ពួក​គេ​គ្មាន​ទំនាស់​នឹង​គ្នា​អ្វី​ឡើយ ។

លោក​ចាប់ផ្តើម​យកប្រពន្ធ​នៅ​អាយុ​១៧​ឆ្នាំ ។ ក្រោយ​ៗ​មក លោក​ក៏​ចេះ​តែ​មាន​ទម្លាប់​យកប្រពន្ធ​ថ្មី​នៅ​ទីតាំង​ដែល​លោក​បើក​ការដ្ឋាន ។

មូលហេតុ គឺ​មក​ពី​លោក​ធុញ​នឹង​ប្រពន្ធ​ចាស់ ដែល​ពូកែ​រអ៊ូ ។ ប្រពន្ធ​ដែល​លោក​ការ​ជាមួយ គឺ​តែងតែមាន​អាយុ​ក្មេង​ក្រោម​២០​ឆ្នាំ​រហូត ។

ពិតជា​គួរ​ឲ្យ​ស្ងើច​មែន ព្រោះថា​បុរស​ម្នាក់​នេះ​អាច​ផ្គត់ផ្គង់​ជីវិត​ប្រពន្ធ​ទាំង​១២០​នាក់ ឲ្យ​រស់​ស្រួល និង​មិន​ឈ្លោះ​គ្នា ៕

ប្រភព ៖ កោះសន្តិភាព

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments