Header Ads

ចឹងផង!! ស្តាប់​ការ​រៀបរាប់​ របស់​ឃាតក​សម្លាប់​មនុស្ស ដែរចេះមន្តអាគមដាក់ខ្នោះមិនជាប់ សូម្បីតែប៉ូលីសក៏…

បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់ ដែលជា​ឃាតក​សម្លាប់​មនុស្ស នាពេល​កន្លងមក ត្រូវបាន​សមត្ថកិច្ច នៃ​ក្រុម​អនុវត្ត​ដីកា​តាម​ប្រមាញ់​អស់​រយៈពេល​ប្រហែល​មួយខែ​ ទើប​ចាប់ខ្លួនបាន បន្ទាប់ពី​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១២០ ដ ច ខ ចុះ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១០ ដោយ​ចៅក្រម​ស៊ើបសួរ គឹម ម៉េង​។​

គួរ​បញ្ជាក់​ថា ឃាតក​ឈ្មោះ លី ដា​រ៉ូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ ដែល​តុលាការ​បាន​ចោទប្រកាន់​ពីបទ ឃាតកម្ម​គិតទុក​ជាមុន​ប្រព្រឹត្ត​នៅ​ភូមិ​សំបួរ ឃុំ​ហប់ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១០ ដោយ​ជនរងគ្រោះ​គឺជា​ភរិយា​របស់​មេភូមិ​សំបួរ​តែម្តង ត្រូវបាន​ឃាតក​រូបនេះ​ប្រើ​កាំបិត​អារ ក សម្លាប់​។​

លោក អនុសេនីយ៍ឯក កង សុ​ផា​ណ្ណា ប្រធាន​ក្រុម​អនុវត្ត​ដីកា បាន​បញ្ជាក់ថា រយៈពេល​ប្រមាណ​ជា​មួយខែ​មកហើយ ដែល​លោក​និង​ក្រុមការងារ តាម​ស្រាវជ្រាវ​រកមុខ​ឃាតក រូបនេះ រហូតដល់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង ១ និង ៣០ នាទី​រសៀល​ក៏បាន​ចេញ​ប្រតិបត្តិការ ទៅកាន់​ចំណុច​ច្រក​ចង្អៀត ក្បែរ​ព្រំប្រទល់ ខេត្តពោធិ៍សាត់ និង​បាត់ដំបង គឺ​ក្នុងភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ លី ដា​រ៉ូ នេះ​បាន​ ខណៈដែល​ជនសង្ស័យ​កំពុង​ផឹកស៊ី​ស្រវឹង​ទោរទន់​។​

លោក​អនុសេនីយ៍ឯក បាន​សង្កត់ធ្ងន់ថា ក្រោយពេល​ឃាត់ខ្លួន គឺ​លោក​សុំ​សរសើរ​ដោយសារតែ​លោក​បានឃើញ​យ៉ាងច្បាស់ គឺ​លោក​មិន​អាច​ដាក់​ខ្នោះ​ជនសង្ស័យ​នេះ ឲ្យ​ជាប់​បាន​ឡើយ ដោយ​លោក​បាន​ប្រើប្រាស់​ខ្នោះ​អូស្ត្រាលី និង​ដាក់​ទៅលើ​ជនសង្ស័យ​ចំនួន​៣​លើក ដោយ​ខ្នោះ​បាន​របូត​ចេញពី កដៃ ជនសង្ស័យ​រហូត គឺ​មានន័យថា ខ្នោះ​មិនអាច​ដាក់​ជាប់​ឡើយ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ជនសង្ស័យ​បាន​សារភាព​ត្រង់ៗ​ថា បើ​ចង់​ចង​រូបគេ​ឲ្យ​ជាប់​មានតែ​វិធី​មួយគត់​ត្រូវយក​ខ្សែ​ស្រទបចេក​ទៅ​ចង​ ទើប​ជាប់ ​គ្រាន់តែ​ឮ​ពាក្យ​នេះ​ភ្លាម​សមត្ថកិច្ច​បានធ្វើ​តាមពិត​ដូច​ពាក្យ​គេ​និយាយ​មែន ព្រោះ​គេ​មិន​អាច​រើរួច​ឡើយ ទើប​សមត្ថកិច្ច​អាច​នាំខ្លួន​យកមក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាត់ដំបង​ដើម្បី​បញ្ជូន​បន្ត​ទៅកាន់​សាលាដំបូង ជា​អ្នកសម្រេច លើ​ឃាតកររូបនេះ​៕​

ស្តាប់​ការ​រៀបរាប់​របស់​ឃាតក​សម្លាប់​មនុស្ស ដែល​ចេះ​មន្តអាគម​ដាក់​ខ្នោះ​មិន​ជាប់​

ប្រភព៖​ kcamreload

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments