Header Ads

ចំមែនហើយ!! កូនប្រុសខឹងម្តាយចែកទ្រព្យកេរមិនស្មើអុកឡុកក្នុងគ្រួសារ ម្តាយទ្រាំលែងបានស្រាប់តែ...

ភ្នំពេញ ៖ បុរសម្នាក់ តូចចិត្តខឹងម្តាយ អោយចេញពីផ្ទះ និងចែកទ្រព្យកេរស្មើគ្នា រករឿងបង្កអុកឡុក ក្នុងក្រុមគ្រួសារ ទោះជាកន្លងមក ប៉ូលិសហៅទៅធ្វើការ អប់រំម្តងហើយតែមិនរាងចាល មកដល់វេលាម៉ោង ៨យប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧នេះ បុរសរូបនេះ បង្ករករឿងរំឭករឿងចាស់ អុកឡុកគំរាមវាយប្អូនថ្លៃ ផ្អើលពេញផ្ទះ ឆោឡោពេញភូមិ ត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ម្តាយប្តឹងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ ឃាត់នាំយកទៅប៉ុស្តិ៍ ដើម្បីសាកសួរ។

ជនសង្ស័យ ឈ្មោះ ប៊ុន មានិត អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកម្តាយឈ្មោះ វ៉ាន ម៉ាច អាយុ៦១ឆ្នាំ រស់នៅផ្ទះកើតហេតុ មានកូនចំនួន៦នាក់ ប្រុស៤នាក់ ស្រី២នាក់ កូនបង្កអុកឡុកមិនស្វាងជាកូនទី២ ។

តាមស្រ្តីជាម្តាយ បានឲ្យដឹងថា កាលពីដើមឆ្នាំ២០១៧ កូនប្រុសម្នាក់នេះ បង្កបញ្ហាក្នុងគ្រួសារ រករឿងកើតជម្លោះហិង្សា ក្នុងរង្វង់គ្រួសារថា ចែកទ្រព្យមិនស្មើគ្នា ហើយត្រូវបានសមត្ថកិច្ចឃាត់យកទៅ ធ្វើការអប់រំម្តងរួចមកហើយ ក្រោយពីអប់រំរួច មួយខែចុងក្រោយនេះ កូនប្រុសរូបនេះ បានចាកចេញទៅស្នាក់នៅ ផ្ទះជួលនៅឯភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យបាត់ទៅ អស់រយៈពេលជាងមួយខែ កន្លងមកហើយ ស្រាប់តែមកដល់ថ្ងៃកើតហេតុនេះ វេលាម៉ោង៨យប់ បែរជាលេចមុខ កូនប្រុសខាងលើ មកដល់ផ្ទះ ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ បង្កបញ្ហា អុកឡុកក្នុងគ្រួសារ ទើបទ្រាំលែងបាន ប្តឹងប៉ូលិសឃាង់ខ្លួន ចាត់ការតាមច្បាប់ ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ដោយនឹកឃើញថា ករណីខាងលើនេះ ជារឿងជន្លោះក្នុងគ្រួសារ ដូចនេះសមត្ថកិច្ចគ្រាន់តែធ្វើការអប់រំ ហើយអោយត្រឡប់ទៅផ្ទះវិញ ដោយអោយធ្វើកិច្ចសន្យា ជាលាយល័ក្ខអក្សរផង៕

ប្រភព : news.kbn-live

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments