Header Ads

ទ្រាំជាង ១ឆ្នាំ មកហើយ ផលិតករបោកប្រាស់មិនឲ្យលុយថ្លៃថត ពេលនេះតារាស្រីទើបតែរះម្នាក់ប្រកាសឲ្យមកទូទាត់បំណុល មុនពេល…

តារាម៉ូដែល និងជាតារាសម្តែងកញ្ញា កង ចន្ទ័វល័ក្ខ ហៅ ណាំហ្វា បានធ្វើការប្រកាសឲ្យផលិតករម្នាក់ កញ្ញាមិនបានបញ្ចេញឈ្មោះ ដែលបានជំពាក់ថ្លៃថតដែលកញ្ញា ខិតខំចេញសម្តែងចំនួន ៤០០ដុល្លា។ ដោយភាពយន្តនោះបញ្ចប់ការថត និងបញ្ជាំងជាង ១ឆ្នាំ ទៅហើយប៉ុន្តែផលិតកររូបនោះមិនបានទាក់ទងដើម្បីឲ្យថ្លៃការសម្តែងឡើង។ តារាស្រីរូបស្រស់នេះបានបញ្ជាក់ថាប្រសិនបើសារចុងក្រោយរបស់ខ្លួនដែលផ្ញើទៅអោយផលិតករម្នាក់នោះ សូមទូទាត់បំណុលនោះអោយបានលឿនបំផុត មិនដូច្នោះទេកញ្ញានឹងផុសរូបផលិតករនោះជាសាធារណះ។ កញ្ញា ណាំហ្វា បានសរសេរសារដ៍វែងអន្លាយនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖

មានផលិតករម្នាក់ជំពាក់លុយខ្ញុំ ៤០០ដុល្លា ថ្លៃថតរឿង “ម្ជុុលបាតសមុទ្រ” រយះពេលជិតមួយឆ្នាំហើយ រឿងភាគនោះខ្ញុំបានសម្តែងជាមួយលោក ចារិទ្ធី ហើយបានបញ្ចប់ការបញ្ចាំងនៅទូរទស្សន៍ ctn ជាយូរមកហើយ។ ខ្ញុំបានទូរសព្ទ័ទៅគាត់ច្រើនដងហើយ ប៉ុន្តែគាត់និយាយថាថ្ងៃនេះ ថ្ងៃនោះរហូតមក ជួនកាលអត់លើកលេខខ្ញុំទៀត ។ ការពិតខ្ញុំបានឃើងព័ត៍មានពីរតារាផ្សេងៗទៀតដែលបានត្រូវគាត់បោកប្រាស់តាមសារពត៍មានផ្សេងៗ។

បច្ចុប្បុន គាត់កំពុងផលិតរឿងអោយទូរទស្សន៍ pnn ខ្ញុំមានការសោកស្តាយណាស់ មិននឹកស្មានថាគាត់ធ្វើអញ្ចឹងដាក់ខ្ញុំ កំលាំងញើសឈាមរបស់ខ្ញុំ ខ្ញុំ ខំចំណាយ កំលាំងបើកឡានទៅថត ចាក់សាំងខ្លួនងឯ ទិញសំលៀកបំពាក់ខ្លួនឯង មិនគួរគាត់ធ្វើអំពើថោកទាបដាក់ខ្ញុំជាតារាថ្មីម្នាក់អញ្ចឹងទេ។ នេះជាសារចុងក្រោយរបស់ខ្ញុំដែលផ្ញើទៅអោយផលិតករម្នាក់នោះ សូមទូទាត់បំណុលនោះអោយបានលឿនបំផុត ព្រោះខ្ញុំទ្រាំលេងបានហើយ មុននិងខ្ញុំផុសរូបលោកជាសាធារណះ ព្រោះការអត់ធ្មត់របស់ខ្ញុំពេលនេះផុតកំណត់ហេីយ សូមបងប្អូនមិត្តសិល្បករទាំងអស់ជួយស៊ែរផង សូមអរគុណ ពីនាងខ្ញុំ ណាំហ្វា៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments