Header Ads

មិនធម្មតាទេ!! អ្នកសុំទាន​មាន​សញ្ញាប័ត្រ មួយខែ​សល់​លុយ​ជាង​១,៧០០​ដុល្លារ​..

ជាធម្មតា​គ្រប់​ប្រទេស​លើ​សាកលលោក តែងតែមាន​មនុស្ស​មួយចំនួន​បាន​ជួបប្រទះ​ភាពក្រីក្រ និង​គ្មាន​ការងារ​ធ្វើ​សម្រាប់​ចិញ្ចឹមជីវិត រហូត​សម្រេចចិត្ត​ធ្វើជា​អ្នកសុំទាន​គេ​តាម​ដងផ្លូវ ឬ​តាម​ទីសាធារណៈ ដើម្បី​រកប្រាក់​ចិញ្ចឹម​ក្រពះ​ទាំង​ស្ទើរ​រស់​ស្ទើរ​ស្លាប់ ឬ​រក​មួយថ្ងៃ​ស៊ី​មួយថ្ងៃ​ ។​

ក៏ប៉ុន្តែ​រឿង​មួយ​ដែល​ស្ទើរតែ​គេ​មិន​ជឿ​សោះ ក្នុងចំណោម​ជា​អ្នកសុំទាន​ដែល​យើង​តែងតែ​ដឹងថា ដើរ​សុំ​គេ​រកតែ​បាយ​ហូប​មិនបាន​ផង បែរជា​មាន​បុរស​កំពូល​អ្នកសុំទាន​ម្នាក់ ដើរ​សុំទាន​គេ​បាន​ប្រាក់​រហូត​រាប់ពាន់​ដុល្លារ​ទៅវិញ​ក្នុង​មួយខែ​។​

ជាក់ស្ដែង​តាម​ការចុះផ្សាយ​សារព័ត៌មាន​បរទេសមួយ​បាន​ឲ្យ​ដឹងថា បុរស​ជា​អ្នកសុំទាន​វ័យ​ចំណាស់​ជនជាតិ​ចិន​ម្នាក់​នៅ​ទីក្រុង​ប៉េកាំង គ្រាន់តែ​ដើរ​សុំទាន​តាម​ដងផ្លូវ​ប៉ុណ្ណោះ​គាត់​អាច​រកលុយ​បាន​ដល់​ទៅ​ជាង​១,៧០០​ដុល្លារ​អាមេរិក​ក្នុង​មួយខែៗ​។ ជា​រៀងរាល់ខែគាត់​បានទទួល​ការជួយ​ពី​កម្មករ​ប្រៃសណីយ៍​ដើម្បី​រាប់​ប្រាក់ចំណូល​របស់គាត់ ហើយ​ជាពិសេស​គាត់​បានផ្ដល់​ឲ្យ​ពួកគេ​១០០​យ័ន​សម្រាប់​ជា​ថ្នូរ​ដែល​គេ​បាន​ជួយ​គាត់​។​

គាត់​បាន​បញ្ជូនទៅ​ឲ្យ​ក្រុមគ្រួសារ​របស់គាត់​ជា​រៀងរាល់ខែ ហើយ​លុយ​ជាង​មួយ​ពាន់​ដុល្លារ​ជា​រៀងរាល់​​ខែនេះ​ល្មម​អាច​ឲ្យ​សាង​សង់ផ្ទះ​ពីរ​ជាន់​សម្រាប់​ក្រុមគ្រួសារ​របស់គាត់ និង​បាន​ឲ្យ​សមាជិក​នៃ​គ្រួសារ​បីនាក់​ទៀត​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​ថែមទៀត​។​ ​

តាមពិតទៅ​យើង​មិនអាច​បន្ទោស​រូបគាត់​បា​ន​ទេ រឿង​ដែល​រូបគាត់​ដើរ​សុំ​លុយ​គេ​សោះ តែមាន​ចំណូល​ច្រើនជាង​អ្នកមាន​ការងារ​ល្អ ឬ​អ្នក​ដែល​ធ្លាប់បាន​ឲ្យ​ប្រាក់​ដល់​គាត់​ទៅវិញ ហើយ​ទោះជា​មានមតិ​មួយចំនួន​គិតថា អ្នកសុំទាន​គឺជា​មនុស្ស​ខ្ជិលច្រអូស​ឬ​ជា​អ្នក​គេចវេះ​ពី​ការធ្វើការងារ​លំបាក​ក៏ដោយ តែ​បុរស​ចាស់​រូបនេះ សម្រេចចិត្ត​ធ្វើបែបនេះ មិនមែន​សម្រាប់តែ​ប្រាក់​នោះទេ គឺ​សម្រាប់​ជួយ​ផ្គត់ផ្គង់​ក្រុមគ្រួសារ​របស់គាត់​ទៅវិញ​បើទោះបី​ជាមាន​អាយុ​ចាស់​ហើយក៏​ដោយ​៕ ​

ប្រភព៖ postkomsan

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments