Header Ads

ទីបំផុតវីជេ រតនា បានឃើញមុខកូនប្រុសហើយ ដោយបានដាក់ឈ្មោះថា …!

សិល្បៈ៖ បន្ទាប់ពីទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែចង់ជួបមុខកូនឆាប់ៗ ទីបំផុតភរិយារបស់ពិធីករដ៏មានប្រជាប្រិយភាព ដែលគ្រប់គ្នាតែងហៅថា វីជេ រតនា បានសម្រាលកូនប្រុសដ៏ថ្លោសទ្រលុកទ្រលុនម្នាក់ឱ្យលោកហើយ ដែលជាតំណកឈាមដំបូងរវាងលោក ជាមួយនឹងភរិយាជាទីស្រឡាញ់ លឹម លីហ្សា នៅវេលាម៉ោង ៥ និង ២០នាទីជិតភ្លឺ ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៧ កន្លងទៅនេះ ។

ពិតណាស់ វីជេ រតនា បានបង្ហាញនូវអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំងដែលទទួលបានសមាជិកថ្មី និង បានដាក់ឈ្មោះឱ្យកូនប្រុសសំណព្វចិត្តយ៉ាងពីរោះថា ធី នរះរ័ត្នបញ្ញបុត្រ ។ វីជេ រតនា បានលើកឡើងថា «ប្រពន្ធអូនលំបាកហើយ អរគុណអូនណាស់ ខ្ញុំស្គាល់អារម្មណ៍នេះហើយពេលក្លាយជាប៉ាៗពិតជារំភើបខ្លាំងណាស់ អ្នកឆ្លងកាត់ទើបយល់» ។

ជាមួយគ្នានេះដែរ បន្ទាប់ពីទទួលបានចំណងដៃកូនប្រុសម្នាក់នេះភ្លាម គេសង្កេតឃើញក្រុមគ្រួសារដ៏តូចរបស់អ្នកសិល្បៈមួយគូនេះ កាន់តែមានសុភមង្គលថែមមួយកម្រិតទៀត រហូតត្រូវបានអ្នកលេងហ្វេសប៊ុកមួយចំនួនកោតសរសើរមិនដាច់ពីមាត់ ។ សូមទស្សនាទិដ្ឋភាពឃ្យូតៗ និង គួរឱ្យស្រឡាញ់របស់កូនប្រុសវីជេ រតនា ខាងក្រោម ៖ Cake KBN
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments