Header Ads

ដល់ថ្នាក់នឹងផង!! ប្តីប្រពន្ធវ័យចំណាស់ពីរនាក់ ហូបដីរាល់ថ្ងៃ! ហេតុផលអានហើយញាក់សាច់សឹងមិនគួរអោយជឿ!

ចិន៖ តើអ្នកដែលមានសង្កេតទេថានៅប្រទេសចិនពត៌មានអ្វីក៏មានដែរ? ហាក់ដូចជាប្រទេសនេះប្លែកៗពីប្រទេសដទៃត្រង់មានរឿងប្លែកៗនេះហើយ នេះក៏ដោយសារប្រជាពលរដ្ឋរបស់ប្រទេសនេះច្រើនជាងគេបំផុតលើពិភពលោកផងដែរ។ ដូចជាករណីនេះដូច្នេះដែរ ដែលប្តីប្រពន្ធមួយគូ ចាប់ផ្តើមហូបដីតាំងពីពួកគាត់បានគ្នាមកម៉្លេះ ដែលកំពុងធ្វើអោយមនុស្សជុំវិញពិភពលោកមានការភ្ញាក់ផ្អើលពីមូលហេតុដែលគាត់ហូបដី។

ប្តី​ប្រពន្ធ​វ័យ​ចំណាស់​មួយ​គូ មក​ពី​ស្រុក​មួយ​ក្នុង​ទីក្រុង Wuxi County ខេត្ត Jiangxi នៅ​ក្នុង​ប្រទេស​ចិន បាន​យក​ដី​ធ្វើ​ជា​អាហារ​ប្រចាំថ្ងៃ ដោយ​ពួកគេ​បាន​អះអាង​ថា វា​ជួយ​ឲ្យ​មាន​សុខភាព​ល្អ និង​បង្កើន​សមត្ថភាព​មុខងារ​រំលាយ​អាហារ។

បើ​តាម​ខ្សែ​វីដេអូ បាន​បង្ហាញ​ឲ្យ​ឃើញ ស្ត្រី​ជា​ប្រពន្ធ​រៀបចំ​ម្សៅ​លាយ​ជាមួយ​ស៊ុត រួច​កាត់​វា​ទៅ​ជា​ដុំ​តូចៗ។ ចំណែក​ឯ​បុរស​ជា​ប្តី បាន​ប្រើ​ចបកាប់​ដី​ជា​បំណែក រួច​ប្រើ​ដំបង​ដំ​ដី​ឲ្យ​ទៅ​ជា​ដុំ​តូចៗ ហើយ​ប្រើ​កញ្ច្រែង​រែង​វា​ឲ្យ​ម៉ត់​ដូច​ម្សៅ​អីចឹង។ នៅ​ចុង​បញ្ចប់ ពួកគេ​បាន​យក​ម្សៅ និង​ដី លាយ​ច្របល់​ចូល​គ្នា​តែម្ដង។

វីដេអូ​ខាងលើ​បាន​អះអាង​ថា ដី​នោះ​គឺ​ជា​ប្រភេទ​ដី​លឿង​គ្មាន​ជាតិ​ពុល។ គួរ​បញ្ជាក់​ថា ការ​ហូប​ដី​នេះ​បាន​កើតឡើង​រាប់​សតវត្ស​មក​ហើយ នៅ​ទូទាំង​ពិភពលោក ក្នុង​នោះ​រួម​ទាំង ក្រិក​បុរាណ និង ជនជាតិ​អាមេរិក​ដើម ផង​ដែរ។ នេះ​បើ​យោង​តាម​សារព័ត៌មាន ABC។

ធ្លាប់តែពត៌មានផ្សេងៗបង្ហាញពីភាពទីទាល់ក្រទើបពួកគេបរិភោគដី តែនេះព្រោះតែការយល់ឃើញតាមទំនៀម និងរបៀបបុរាណតាំងពីយូរលង់ណាស់មកហើយទៅវិញ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments