Header Ads

ពិតជាមិនធម្មតាទេ!!! ជនបរទេសម្នាក់នេះស្មូតទំនួញប្រេត ធ្វើឲ្យអ្នកដែលបានស្តាប់ឡើងព្រឺសម្បុរ… (មានវីដេអូ)

ជនជាតិ​អាមេរិក លោក Trent Walker គឺជាអ្នកសិក្សាស្រាវជ្រាវ អភិរក្ស សាស្ត្រាស្លឹករឹត ក្រាំងខ្មែរបានស្មូត​ទំនួញ​ប្រេត​​ដែលធ្វើឲ្យអ្នកដែលបានទស្សនាវីដេអូគាត់ហើយមានអារម្មណ៍មិនសរសើរមិនបាន ពិតជាពូកែមែន មិនត្រឹមតែគាត់និយាយបានច្បាស់ប៉ុណ្ណោះទេ គាត់ថែមទាំងអាចស្មូតបានយ៉ាងល្អថែមទៀតផង ហើយនៅក្នុងនោះដែរគាត់ក៏បានសង្ខេបខ្លះៗដែរនូវរឿងហេតុដែលទាក់ទងទៅហ្នឹងប្រេត។ មួយវិញទៀតចង់បញ្ជាក់ឲ្យបានច្បាស់ផងដែរថាពាក្យដែលសរសេរថា ប្រេត ត្រឹមត្រូវគឺ “ប្រេត” មិនមែន “ប្រែត” ដូចនេះទេ។/p>

លោក Trent Walker សិក្សា​ធម៌​ស្មូត និង​ធម៌​បទ នៅ​កម្ពុជា តាំងពី​ឆ្នាំ ២០០៥​។ ជនជាតិ​អាមេរិក វ័យ​៣០​ឆ្នាំ​រូបនេះ អាច​ស្មូត​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​លោក Walker បាន​ស្មូត​ទំនួញ​ប្រេត ជា​ភាសា​ខ្មែរ​។

បច្ចុប្បន្ន​លោក Trent Walker កំពុង​សិក្សា​ស្រាវជ្រាវ អភិរក្ស សាស្ត្រា​ស្លឹករឹត និង​ក្រាំង​ខ្មែរ នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​និក្ខេបបទ ការពារ​ថ្នាក់បណ្ឌិត​របស់លោក នៅ​សាកលវិទ្យាល័យ California Berkeley​។ សារព័ត៌មាន​ថ្មីៗ នឹង​រាយការណ៍​ពិស្ដារ​ពី​ខ្សែជីវិត និង​មូល​ហេតុដែល​លោក Trent Walker ចូលចិត្ត​សិក្សា​ធម៌​ស្មូត និង​ធម៌​បទ ក្នុង​ព្រះពុទ្ធសាសនា នៅពេល​ក្រោយ​ទៀត​។
បើយោងតាមសារព័ត៌មានថ្មីៗ បានបញ្ជាក់ឲ្យដឹងថា ប្រេត ជា​សត្វ​មួយ​ប្រភេទ ដែលមាន​ស្ថាន​ឬ​ភព ជាទី​អាស្រ័យ និង​ជាទី​ចាប់កំណើត ដូច​សត្វ​ដទៃទៀត​ដែរ។ ស្ថាន​ប្រេត ជា​ស្ថាន​មួយ ដែល​ស្ថិតក្នុង​ស្ថាន​អបាយភូមិ រួមមាន​ស្ថាន​នរក, ស្ថាន​ប្រេត, ស្ថាន​អសុរកាយ និង​ស្ថាន​តិរច្ឆាន។ ដូច្នេះ សត្វ​ប្រេត ពិត​ជាមាន​ក្នុង​ធម្មជាតិ​មែន បើតាម​ព្រះធម៌​នៃ​ព្រះសម្មាសម្ពុទ្ធ ដូច​ការរៀបរាប់​មក​នេះ។

ក្នុង​ស្ថាន​ប្រេត​នេះ មាន​សត្វ​ប្រេត មាន​ចំនួន១២ពួក​គឺ វ​ន្តា​ស​ប្រេត១, កុណ​បាស​ប្រេត១, គូថ​ខា​ទក​ប្រេត១, អគ្គិ​ជាល​មុខ​ប្រេទ១, សូ​ចិ​មុខ​ប្រេត១, ត​ណ្ហ​ដ្តិ​ប្រេត១, សុ​និ​ជ្ឈា​មក​ប្រេត១, ស​ត្ថ​ង្គ​ប្រេត១, បព្វ​ត​ង្គ​ប្រេត១, អ​ជគរ​ង្គ​ប្រេត១, វិមាន​ក​ប្រេត១, និង​ម​ហិ​ទ្ធិ​ក​ប្រេត។ ប្រេទ​ទាំង១២ពួកនេះ មាន​រូបខុសៗគ្នា និង​ទទួលរង​ទុក្ខផ្សេងៗគ្នា ទៅតាម​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ បញ្ហា​ប្រេត១២ មិនអាច​រៀបរាប់​ម្តងមួយៗនៅពេលនេះ​បានទេ ដូច្នេះ​សូម​រៀបរាប់​ដោយ​សង្ខេប​ប៉ុន​ណឹ​ង​ចុះ៕

ប្រភព Cambo

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments