Header Ads

ឆ្លាតមែន!! ក្មេងប្រុសម្នាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីគេបានធ្វើរឿងដែលគួរអោយអស់សំណើចមួយនេះ

ប្រទេសចិន ៖ ដោយសារតែភាពរវល់ខ្លាំង និង ចង់អោយកូនទទួលបានចំណេះបានច្រើនឪពុកម្តាយមួយចំនួនបានបានបញ្ជូនកូនៗរបស់ពួកគេទៅសាលារៀនតាំងពីពួកគេនៅតូចៗ។ ក្មេងៗទាំងនោះត្រូវបានឪពុកម្តាយប្រគល់អោយគ្រូមើលថែរក្សា ពួកគេក៏តែងតែដាក់របស់សំខាន់ដែលកូនត្រូវការប្រើនៅក្នុងកាតាបរបស់កូនពួកគេ។ ប្រភពព័ត៌មានមួយបានបានចុះផ្សាយពីរឿងរ៉ាវមួយដែលបង្កើតអោយមានភាពអស់សំណើចយ៉ាងខ្លាំង ដោយសារតែក្មេងប្រុសម្នាក់ត្រូវបានម្តាយរបស់គេដាក់បន្លែ ផ្លែឈើ និងនំកញ្ចក់ជាច្រើនក្នុងកាតាបរបស់គេនៅថ្ងៃគេចូលរៀនដំបូង។ ប្រភពដដែលបានអោយដឹងថា ក្មេងប្រុសម្នាក់ដែលទើបនឹងចូលរៀននៅសាលាបឋមសិក្សា Changsha Jiangsu បានក្លាយជាជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រើប្រាស់បណ្តាញសង្គមយ៉ាងខ្លាំង។

បន្ទាប់ពីក្មេងប្រុសម្នាក់នេះបានដាក់នូវរបស់របរជាច្រើនក្នុងកាតាបរបស់គេមានតាំងពី ស៊ុត មី ផ្លែប៉ោម ដំឡូងចៀន ប្រហិត ស្លឹកខ្ទឹម និង នំកញ្ចប់ជាច្រើនទៀតដែលបង្ករអោយមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។ រូបរាងក្មេងប្រុសដែលយួរថង់​នំ និង ស្ពាយកាតាបដែលពោរពេញដោយរបស់របរជាច្រើននេះពិតជាទាក់ទាញហើយគួរអោយស្រលាញ់ខ្លាំងណាស់ គេមើលទៅដូចជាក្មេងដើរលក់នំច្រើជាង ទៅរៀនធម្មតា។ តែបើតាមសម្តីរបស់ម្តាយរបស់គេបានអោយដឹងថា កាលដែលគាត់អោយកូនយករបស់ទាំងអស់នេះទៅសាលា ដើម្បីអោយកូនរបស់ខ្លួនយកវាទៅចែកអោយមិត្តភក្តិរបស់គេបានញាុំផង។ វាពិតជារឿងដែលល្អខ្លាំងណាស់ដែលម្តាយរបស់ក្មេងតូចដែលគួរអោយស្រលាញ់នេះ បង្រៀនកូនអោយចេះចែករំលែកបែបនេះ៕

ប្រភព៖ khmernotes

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments