Header Ads

គួរឲ្យកោតសរសើរណាស់! កូនប្រុសច្បងអ្នកនាង ម៉េង កែវជ្ជតា មិនសុំជាកាដូឬប្រារព្ធពិធីអ្វីទេ បែរជាសុំសាងផ្នួសដើម្បីសងគុណមាតា ក្នុងខែខួបកំណើតរបស់ខ្លួន

តារាចម្រៀងជើងចាស់អ្នកនាង ម៉េង កែវជ្ជតា ថ្វីត្បិតប្រឡូកសិល្បៈយូរយ៉ាងណាក្តី ប៉ុន្តែប្រជាប្រិយភាពអ្នកនាងនៅតែទទួលបានការគាំទ្រពីមហាជនតាមរយៈទឹកដមសំនៀងដ៍ស្រទន់។ ក្នុងនោះផងដែរអ្នកនាងមានកូនប្រុស កូនស្រី ២នាក់ដែលបានសិក្សានៅក្រៅប្រទេស ចេះលេងកូតវីយូឡុង និងលេងព្យាណូ យ៉ាងស្ទាត់ជំនាញ ជាកូនប្រកបដោយគន្លងធម៌។ ជាក់ស្តែងណាស់ថ្មីៗនេះអ្នកនាងបានសម្តែងអារម្មណ៍រំភើបព្រោះតែកូនប្រុសច្បងសុំសាងផ្នួសសងគុណម្តាយក្នុងខែខួបកំណើតរបស់ខ្លួន អ្នកនាងបានរៀបរាប់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖

ក្នុងខែខួបកំណើតឆ្នាំនេះ​ កូនប្រុសច្បងរបស់ខ្ញុំ​ ពេជ្រ រតនៈ​ គាត់​មិនបានសុំកាដូ​ ឬការប្រារព្ធពិធីខួបអ្វីទេ តែគាត់បែរជាសុំសាងផ្នួសដើម្បីសងគុណមាតាទៅវិញ​ ម្ត៉េចក៍ចេះអ្វីយ៉ាងនេះ​កូន​ ?​ កូន​ពិតជាអ្នកមានកត្តញ្ញូមែន​ ​ ម៉ែលួចស្រក់ទឹកភ្នែកម្តងៗ​ដោយ​ក្តីរំភើប​ ពេលឃើញកូនក្លាហាន​ លះបង់​ និងជ្រះថ្លានឹងព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ​បែបនេះ​។ ម៉ែសែនមានមោទនភាពណាស់ដែលមានកូនប្រុសចេះដឹងគួរអោយគោរព​ ​កូនគឺជាអ្នកមាន​បុណ្យពិតៗមកចាប់កំណើត​នឹងម៉ែ​ ។​ ម៉ែសូមអោយលោកកូន​បានសម្រេចនូវកុសល​ដ៏ឧត្តមនេះ​ និងសម្រេចបាននូវបំណងទាំងឡាយរបស់លោកកូន​ សូមលោកកូនមានសំណាងខ្ពស់​ មានយសមានសម្បត្តិ​ និងមានអនាគតថ្លៃថ្លាសុខគ្រប់ប្រការឈ្នះអស់ពួកមារពេញមួយជីវិតណាកូន​មាសម្តាយ​។

ក្នុងឱកាសដ៏ឧត្តុងឧត្តមនេះដែរ​ នាងខ្ញុំក្នុងនាមជាម្តាយ​ សូមលើក​ហត្ថប្រណម​ ថ្លែងអំណរអរគុណដល់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុនសែន​ ដ៏ខ្ពង់ខ្ពស់​ដែលលោកបានភ្ជាប់និយស្ស័យនូវបច័្ចយដោយមហាសទ្ធាជ្រះថ្លា​ ក្នុងពិធីបំបួសនេននេះ។​ ​ នាងខ្ញុំតំណាងអោយលោកកូននេន​ កូនស្រី​ និងក្រុមគ្រួសារត្រកូលម៉េង​ សូមបួងសួងដល់វត្ថុសក្តិសិទ្ធលើលោក​ សូមជួយបីបាច់ថែក្សាសម្តេច​ និងសម្តេចអគ្គមហាសេនាតេជោ​ ព្រមទាំងកូនៗ​ ចៅៗ​ជាទីស្រលាញ់​ អោយមានក្តីសុខ​ សុខភាពល្អ​ និងមានជ័យជំនះក្នុងកិច្ចដឹកនាំរហូតតទៅ​​ ។​

នាងខ្ញុំ​ក៍សូមថ្លែងអំណ​រគុណយ៉ាងជ្រាលជ្រៅ​ ដល់ការអញ្ជើញចូលរួមពីសំណាក់​លោកជំទាវឧបនាយករដ្ឋមន្ត្រី​ ម៉ែន​ សំអន​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ និងលោកជំទាវ​ ឯកឧត្តម​ យឹម​ លាង​ និងលោកជំទាវ​ ឯកឧត្តម​ អ៊ាង​ សុផលែ្លត​ និងលោកជំទាវ​ ឯកឧត្តម​ឧត្តមសេនីយឯកប៉ែន​ វិបុល​ និងលោកជំទាវ​ លោកជំទាវ​ ហ៊ុន​ សុីណាត​ និងឯកឧត្តម​ លោកជំទាវ​ ចាន់​ ធី​ រដ្ឋលេខាធិការក្រសួងពត៌មានវិទ្យុនិងទូរទស្សន៍ជាតិកម្ពុជា​ ឯកឧត្តម​ អុិត​ ជី​ និងលោកជំទាវ​ ព្រមទាំងបុត្រី​ លោកជំទាវ​ យូ​ លឹម​ និងឯកឧត្តម​ លោកជំទាវ​ ថន​ សាខឿន​ និងឯកឧត្តម​ លោកជំទាវ​ ភឿង​ សក្កណារដ្ឋមន្ត្រីក្រួង​វប្បធម៌​ លោកជំទាវ​ ឆឹង​ សុីម៉ន​រដ្ឋលេខាធិការក្រសួងវប្បធម៌លោកជំទាវ​ កែវ​ ឯកឧត្តម​ ឌួង​ អេលីត​ និងលោកជំទាវ​ ឧកញ្ញាបណ្ឌិត​ គួច​ ម៉េងលី​ និងលោកជំទាវ​ ប្អូនប្រុស​ ប្អូនស្រីម្ចាស់សំអាងការ​ គីមឡេង​ បងប្រុសបងស្រីម្ចាស់ចំការធុរេនសាវម៉ាវកំពង់សោម​ ទឹកឈូ​កំពតនិងបុត្រ​ ប្អូនស្រី​ កែវ​ ច័ន្ទសម្ផស្ស​ និងស្វាមុី​ព្រមទាំងបុត្រ​ រួមទាំងបងប្អូន​ មិត្ត​ក្នុងបណ្តាញសង្គម​ លោកយាយលោកតា​និងភ្ញៀវជិតឆ្ងាយ​ ដែលបានចូលរួមផ្ទាល់ក្តី​ និងផ្ញើរបច្ច័យក្តី​ ។​ នាងខ្ញុំសូមជូនមគ្គផលកុសលបុណ្យនេះដល់ឯកឧត្តម​ លោកជំទាវ​ និងលោកអ្នកទាំងអស់ដោយសទ្ធាជ្រះថ្លា​ និងសូមអនុមោទនា៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments