Header Ads

ឪពុកភ្លេចកូនស្រីនៅក្នុងឡានចោលរហូតដល់កូនស្លាប់ទើបរត់ទៅមើល (មានវីដេអូ)

បុរសជាឪពុកម្នាក់ត្រូវបានប៉ូលីសចាប់ខ្លួនពីបទធ្វើឲ្យកូនស្រីខ្លួនឯងស្លាប់ បន្ទាប់ពីបានទុកកូនស្រីតូចចោលនៅក្នុងឡាន តែម្នាក់ឯងរហូតដល់នាងស្លាប់បាត់បង់ជីវិត។ បុរសម្នាក់នេះមានឈ្មោះថា Sheng Li អាយុ៤០ឆ្នាំ ហើយកូនស្រីរបស់គាត់មាន ឈ្មោះថា Claire Li អាយុ១១ខែ។ ជាធម្មតាមុនពេលទៅធ្វើការងារ បុរសជាឪពុកខាងលើតែងយកកូនស្រីខ្លួនទៅដាក់នៅក្នុងមជ្ឈមណ្ឌលមើលថែទាំកុមារ និងទារកមួយកន្លែង ដែលនៅជិតកន្លែងធ្វើការងាររបស់គាត់។

តែនៅក្នុងពេលព្រឹកថ្ងៃកើតហេតុ គាត់បានភ្លេចយកកូនចេញពីឡានទៅដាក់ក្នុងមជ្ឈមណ្ឌលមើលថែទាំកុមារ និងទារកខាងលើ ព្រោះតែគាត់ប្រញាប់ប្រញាល់ដើរទៅធ្វើការងារពេក។ លុះដល់ពេលល្ងាចពេលគាត់ចេញមកពីធ្វើការងារវិញ ទើបដឹងថា គាត់បានភ្លេចយកកូនស្រីចេញពីឡាន។ ភ្លាមនោះបុរសខាងលើង រួមជាមួយអ្នកនៅក្បែរកន្លែងកើតហេតុបាន​ប្រញាប់ប្រញាល់ យកក្មេងស្រីខាងលើទៅមន្ទីរពេទ្យ តែអ្វីៗបានហួលពេលបាត់ទៅហើយ។

ក្រោយពីបានទៅដល់មន្ទីរពេទ្យបន្តិច ខាងគ្រូពេទ្យ បានប្រាប់ថា ក្មេងស្រីរូបនេះបានស្លាប់ដោយគាំងបេះដូង ព្រោះតែនាងស្ថិតនៅក្នុងកន្លែងក្តៅ និងគ្មានខ្យល់គ្រប់គ្រាន់អស់រយៈពេលជាយូរ។ ក្រោយកើតមានបញ្ហានេះ ខាងប៉ូលិសបានចាប់ខ្លួនបុរសជាឪពុក ដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់ផងដែរ៕

ប្រភព៖ khmernotes

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments