Header Ads

គួរឲ្យអាណិតណាស់ !! កូនទើបតែអាយុ ៥ឆ្នាំដេកអោបសពម្ដាយពេញមួយយប់ មិនដឹងថាត្រូវគេ……..

ប្រទេសថៃ៖ នៅវេលាម៉ោង ២០.៣០នាទី ថ្ងៃទី ១៥ ករណីសង្ស័យជាឃាតកម្មមួយ ក្មេងស្រីអាយុ ៥ឆ្នាំ ដាស់ម្ដាយមិនភ្ញាក់ បានទៅហៅអ្នកជិតខាងអោយជួយដាស់ម្ដាយមកដាំបាយអោយខ្លួនញ៉ាំ តាមពិតម្ដាយបានស្លាប់បាត់ហើយ។

ក្រោយពីមានការរាយការដល់ប៉ូលីស ប៉ូលីសបានទៅពិនិត្យកន្លែងកើតហេតុ សពស្ត្រីម្នាក់ឈ្មោះ ចាន់ស៊ុងហ្វា អាយុ ៣២ឆ្នាំ ដេកស្លាប់លើពូក មានឈាមហូរមកតាមមាត់ និងច្រមុះ នៅលើខ្លួនមានស្នាមរបួសខ្លះ និងមានស្នាមជាំខ្លាំងនៅលើដើមទ្រូង តាមការពិនិត្យនាងបានស្លាប់ ១២ម៉ោងមកហើយ។នៅក្បែរសពពេលចូលទៅដល់ភ្លាម គេឃើញកូនស្រីអាយុ ៥ឆ្នាំ នៅអង្គុយមើលសពម្ដាយមិនព្រមចេញទៅណា។

តាមការសាកសួរអ្នកជិតខាងទើបដឹងថា អ្នកស្លាប់ស្នាក់នៅក្នុងផ្ទះតែពីរនាក់កូនប៉ុន្នោះ ហើយមានរបរជាអ្នកលក់សាច់មាន់អាំង ធម្មតាតែងតែចេញតៅលក់នៅម៉ោង ១៤.០០ មិនដែលខានទេ រួមទាំងនាំកូនស្រីតៅជាមយយផងព្រោះគ្មានអ្នកមើល។ ក្នុងរយៈថ្មីៗនេះនាងក៏មានទំនាក់ទំនងជាមួយអ្នកលក់ CDម្នាក់នៅក្នុងផ្សារ ដែលតែងតែចុះឡើងបន្ទប់របស់នាងជាប្រចាំ តែនាងបានរអ៊ូប្រាប់គេថា នាយអេម នោះឧស្សាហ៍វាយធ្វើបាបនាងណាស់ សុំបែកគ្នាក៏មិនព្រម ដេញអោយមកផ្ទះវិញក៏មិនមក តែគ្មានអ្នកណាគិតថានឹងមានរឿងបែបនេះកើតឡើងទេ ។

រហូតថ្ងៃកើតហេតុម៉ោងប្រហែល ១៩.០០ កូនស្រី ៥ខួបរបស់នាងបានមកស្រែកហៅជិតបន្ទប់ ប្រាប់ថាក្រោកមកឃ្លានបាយហៅម៉ែតែម៉ែមិនភ្ញាក់ នាងសុំអោយទៅជួយដាស់ម្ដាយនាងផង តែពេលនាំគ្នាទៅមើលម្ដាយនាងបានស្លាប់បាត់តៅហើយ។ តាមចំលើយរបស់អ្នជិតខាង និងភស្ដុតាង ប៉ូលីសបានកំណត់តាមចាប់ខ្លួននាយ អេម ដែលពេលនេះកំពុងតែបាត់ខ្លួនទីបន្ទាប់ពីហេតុការនេះកើតឡើង។

ប្រភព៖ KhmerNews.News

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments