Header Ads

កែវ វាសនា និង ភរិយា ចែកអង្ករ និង ថវិកាដល់ចាស់ៗក្រីក្រជាច្រើនគ្រួសារ ក្នុងរដូវបុណ្យភ្ជំបិណ្ឌ..

តារាចម្រៀងរូបរាងស្រស់សង្ហា កែវ វាសនា និង ភរិយាជាទីស្រឡញ់ កំពុងតែអង្រួនបេះដូងអ្នកគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីពួកគេបង្ហាញពីសន្ដានចិត្តចែករំលែកដល់ជនក្រីក្រ ចាស់ៗជរាដែលគ្មានទីពឹងក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌនេះ ។

តារាចម្រៀងសម្បូរដោយប្រជាប្រិយភាព កែវ វាសនា និង ភរិយារូបស្រស់ បានយកអង្ករ ព្រមទាំងថវិកា មួយចំនួនទៅចែកជូនដល់មនុស្សចាស់ជរាដែលមានជីវភាពទីទ័លក្រលំបាកចំនួន ៤០ គ្រួសារ បង្កឱ្យមានការកោតសរសើរពីសំណាក់មហាជនទៅលើសន្ដានចិត្តដ៏ជ្រះថ្លាមួយនេះមិនដាច់ពីមាត់ ។

ក្នុងនោះដែរ ភរិយាតារាចម្រៀងសំឡេងស្រួយ កែវ វាសនា ក៏បានសរសេររៀបរាប់ក្នុងហ្វេសប៊ុកខ្លួនថា «មកពីវត្តវិញឥលូវមកធ្វើទានបន្តិចបន្តួចជូនចាស់ៗក្រីក្រចំនួន ៤០ គ្រួសារ សូមឱ្យគ្រួសារខ្ញុំជួបតែសេចក្តីសុខ ប៉ុន្តែទោះជាយ៉ាងណាក៏មិនភ្លេចព្រះរស់នៅផ្ទះដែរ» ៕

ប្រភព៖ news.cinema7hd

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments