Header Ads

ពិតជាអស្ចារ្យណាស់!! គ្រាន់តែលាមកសត្វដំរីសោះ អាចផលិតចេញជាកាហ្វេ ដែលមានតម្លៃបំផុតលើពិភពលោក...

តើអ្នកដឹងទេថា កាហ្វេ ដែលមានតម្លៃ ថ្លៃបំផុត នៅលើពិភពលោក ដែលមានតម្លៃ រហូតដល់ទៅ ៧០ដុល្លារ ក្នុងមួយពែង គឺផលិតចេញពី លាមកសត្វដំរី?យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាហ្វេម៉ាក Black Ivory Coffee គឺជាកាហ្វេ ដែលមានតម្លៃ ថ្លៃបំផុត នៅលើពិភពលោក ដោយបានផលិត ចេញពី លាមកសត្វដំរី ដោយក្រុមហ៊ុន Thailand’s Golden Triangle ដែលជាក្រុមហ៊ុន នាំចេញកាហ្វេ ដ៏ល្បីឈ្មោះមួយ នៅក្នុងប្រទេសថៃ។

កាហ្វេម៉ាក Black Ivory Coffee នេះ ត្រូវបានផលិតចេញពី លាមកសត្វដំរី ដោយឲ្យសត្វដំរី ស៊ីគ្រាប់កាហ្វេ លាយជាមួយនឹង ផ្លែឈើ ផ្សេងៗទៀត។ រយៈពេល៣ថ្ងៃ គ្រាប់កាហ្វេ នឹងឆ្លងកាត់ ប្រព័ន្ធរំលាយអាហារ របស់សត្វដំរី ហើយបញ្ចេញមកវិញ តាមទ្វាធំ ជាមួយនឹង លាមកតែម្តង។ បន្ទាប់មក ពួកគេក៏រើស គ្រាប់កាហ្វេទាំងនោះ ចេញពីលាមកដំរី រួចយកទៅលាង ហើយសម្ងួត និងលីង។ បើយោងតាមស្ថាបនិក របស់ក្រុម Thailand’s Golden Triangle មានឈ្មោះថា Blake Dinkin អាយុ៤៤ឆ្នាំ និងជាសហគ្រិន មកពីប្រទេស កាណាដា បានប្រាប់ឲ្យដឹងថា «គ្រាប់កាហ្វេ ១៥គីឡូក្រាម ដែលឲ្យសត្វដំរីស៊ី អាចទទួលផលមកវិញ ត្រឹមតែ កន្លះគីឡូក្រាម ប៉ុណ្ណោះ»។ លោក Dinkin បានប្រាប់ឲ្យដឹងទៀតថា «សត្វដំរី ស៊ីស្មៅ និងជាតិបៃតងច្រើន ដូច្នេះវានឹងជួយ កាត់បន្ថយ នូវជាតិជូរចត់ ដែលវាល្អខ្លាំងណាស់ សម្រាប់ ការផលិតស្រា ស្រាបៀរ ឬកាហ្វេ ជាដើម។ វាថែមទាំង នាំយកនូវ ជាតិស្ករ ចូលទៅក្នុង គ្រាប់កាហ្វេ ទៀតផង»។ លោក Dinkin បានពន្យល់ទៀតថា «មិនចាំបាច់ប្រើស្ករឡើយ ក្នុងការឆុងកាហ្វេ»។

គួរបញ្ជាក់ផងដែរថា ប្រភពគ្រាប់កាហ្វេ នៃកាហ្វេម៉ាក Black Ivory Coffee នេះ ផលិតចេញពី គ្រាប់កាហ្វេ Arabica របស់ពួក កុលសម្ព័ន្ធ នៅភាគខាងជើង នៃប្រទេសថៃ ក្បែរព្រំដែន ប្រទេសមីយ៉ាន់ម៉ា។ ទោះបីជាយ៉ាងណាក៏ដោយ កាហ្វេ ដែលផលិតចេញ ពីលាមកសត្វ គឺមិនមែន ជារឿងថ្មី និងចម្លែក ដែលទើបតែ កើតមានឡើងនោះទេ។ ដូចគ្នានេះដែរ ហាងកាហ្វេមួយកន្លែង នៅចក្រភពអង់គ្លេស បានលក់នូវកាហ្វេ ដែលផលិតចេញពី លាមកសត្វឆ្មា ក្នុងតម្លៃ ១៥ដុល្លារ ក្នុងមួយពែង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments