Header Ads

អីក៏អស្ចារ្យម៉្លេះ!! ទើបតែស្តីដណ្តឹងកូនក្រមុំគេបាន១ថ្ងៃសោះ ចាប់រំលោភបានសម្រេច១០ដង មិនតែប៉ុណ្ណោះថែម…..

រាជ​ធានី​ភ្នំ​ពេញ​ ៖ យុ​វ​ជន​​ម្នាក់​ត្រូវ​ម្តាយ​ខាង​ស្រី​ប្តឹង​សមត្ថ​កិច្ច​ប៉ូលិស​ប៉ុស្តិ៍​ជ្រោយ​ចង្វា​ឱ្យ​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៧ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែ​មករា ដោយ​ចោទ​ប្រកាន់ពី​បទ​​រំលោភ​សេព​សន្ថវៈ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ នៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌ​ឫស្សី​កែវ​ ។ ទោះ​បី​មាន​ការ​ចោទ​ប្រកាន់​យ៉ាង​ណា​ក៏​ដោយ​ក្រុម​គ្រួសារ​ខាង​ប្រុស​បាន​អះ​អាង​ថា នេះ​មិន​មែន​ជា​ការ​រំលោភ​ទេ គឺខាង​ស្រី​បាន​វេច​បង្វេច​ចុះ​ពី​ផ្ទះ​ទៅ​រួម​រស់​នៅ​លើ​ផ្ទះ​ខាង​ប្រុស​ ។ យុវ​ជន​ដែល​ត្រូវ​ចាប់​ខ្លួន​ឈ្មោះ​លឹង​ គឹម​ស៊័ង​ អាយុ​២១​ឆ្នាំ រស់​នៅ​ផ្ទះ​លេខ​១៦​E ក្រុម​ទី​៥ ភូមិ​ទី​២ សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌ​ឫស្សី​កែវ​ ។ ចំណែក​​​ក្មេង​ស្រី​​នេះអះ​អាង​ថា​ មាន​អាយុ​​១៣​ឆ្នាំ​ ។

តាម​សមត្ថ​កិច្ច​ប៉ូលិស​ប៉ុស្តិ៍​​ជ្រោយ​ចង្វា​បាន​ឱ្យ​ដឹង​ថា យុវ​ជន​រូប​នេះ​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៧ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែ​មករា បន្ទាប់​ពី មាន​ពាក្យ​បណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ ដែល​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេព​សន្ថវៈ​កូន​ស្រី​របស់​គាត់​កាល​ពី​វេលា​យប់​ថ្ងៃ​ទី​២៨​ មករា ។ មន្ត្រី​ប៉ូលិស​រូប​នោះ​​ឱ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៨​ ខែ​មករា ក្មេង​ស្រីអាយុ​១៣​ឆ្នាំ​ បាន​ទូរ​ស័ព្ទ​ទាក់​ទង​ទៅ​ឈ្មោះ​លឹង គឹម​ស៊័ង ​ឱ្យ​ទៅ​ទទួល​ ហើយ​ពួក​គេ​ទាំង​ពីរ​ប្រុង​នាំ​គ្នា​រត់​ទៅ​ខេត្ត​សៀម​រាប​ តែ​គ្មាន​ប្រាក់​ក៏​នាំ​គ្នា​ទៅ​ដេក​​នៅ​ផ្ទះ​ខាង​ប្រុស និង​បាន​រួម​រ័ក​គ្នា​តែ​ម្តង​ ។​ លុះ​វេលា​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មករា ក្រុម​គ្រួសារ​ខាង​ប្រុស​បាន​ទៅ​ប្រាប់​ក្រុម​គ្រួសារ​ខាង​ស្រី​ ហើយ​ក្រុម​គ្រួសារ​ខាង​ស្រី​ដាក់​ពាក្យ​បណ្តឹង​ទៅ​សមត្ថ​កិច្ច​តែ​ម្តង​​ ។​ តាម​យុវ​ជន​ជាប់​ចោទ​សារភាព​ឱ្យ​ដឹង​ថា ពួក​គេ​ទាំង​ពីរ​នាក់​ស្រឡាញ់​គ្នា​រយៈ​ពេល​១​ខែ​មក​ហើយ​ៗ តែង​តែ​ទំនាក់​ទំនង​គ្នា​តាម​ទូរ​ស័ព្ទ​ ។​ នៅ​វេលា​ម៉ោង​៩​យប់​ ថ្ងៃ​ទី​២៨ ខែ​មករា សង្សារ​របស់​គេ​បាន​ទូរ​ស័ព្ទ​ប្រាប់​ឱ្យទៅ​​​ទទួលនាងតែ​គេ​ពុំ​ទាន់​បាន​ទៅ​ទេ ។ បន្ទាប់​មក​នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​នាង​ទូរ​ស័ព្ទ​​ម្តង​ទៀតទើប​រូប​​គេ​ទៅ​ទទួល​​នាង​ ។ ពួក​គេ​បំរុង​​នាំ​គ្នា​រត់​ តែ​រូប​គេ​ពុំ​មាន​ប្រាក់​ក៏​​នាំ​គ្នា​ទៅ​ដេក​នៅ​ផ្ទះ​របស់​គេ និង​បាន​​រួម​រ័ក​គ្នា​ម្តង​ ។ទោះ​បី​ជា​មាន​ការ​ព្រម​ព្រៀង​គ្នា​រួម​ភេទ​ក៏​ដោយ ​គឺ​ច្បាប់​មិន​អនុញ្ញាត​​ទេ​ ព្រោះ​ខាង​ស្រី​ទើប​តែ​អាយុ​១៣​ឆ្នាំ​ប៉ុណ្ណោះ។

ពិតជា​រឿង​មួយ​គួរ​ឲ្យ​សង្វេគ​ចិត្ត​បំផុត ដោយសារ​ស្ត្រី​ម្នាក់​ ត្រូវ​ប្តី​ឥត​ខាន់ស្លា​បណ្តេញ​ចេញពីផ្ទះ ដោយ​គ្រាន់តែ​ពោល​ពាក្យ​ថា អស់​និស្ស័យ​មិន​អាច​រួមរស់​ជាមួយ​គ្នា​បាន​តទៅទៀត​ទេ ហើយ​បញ្ហា​មួយ​នេះ​អាច​ផ្តើម​ពី​មានការ​បំបែកបំបាក់​ពី​សំណាក់ម្តាយ​ខាង​ប្រុស ទើប​មានការ​ប្រទង់​ប្រ​ទែង​កើតឡើង​ឥត​ស្រាកស្រាន្ត ទីបំផុត​ភាគី​ទាំង​សងខាង ក៏​ត្រូវ​ដើរទៅ​កាន់​ផ្លូវបំបែក​រៀង​ៗ​ខ្លួន ហើយ​ភាគី​ខាង​ស្រី​ក៏​សុខចិត្ត​ទទួលយក​ថវិកា​ត្រឹមតែ​៣០​ម៉ឺន​រៀល​ ទាំង​ទឹកភ្នែក សម្រាប់​កាត់​ផ្តាច់​ពី​ចំណង​ស្នេហ៍​ដែល​ធ្លាប់​ផ្អែមល្ហែម​កន្លង​មក ​។

បើតាមលោក ​សោម សា​មឿ​ន នាយ​ប៉ុស្តិ៍​នគរបាល ឃុំ​ព្រៃ​ថ្នង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ករណី​វិវាទ​រវាង​ប្តី ប្រពន្ធ​គ្មាន​ខាន់ស្លា​ខាងលើ​នេះ ពិតជា​កើតឡើង​មែន ប៉ុន្តែ​កាលពី​ជម្លោះ​កើតឡើង​មុន​ដំបូង លោក​មិនដឹង​ឡើយ ស្រាប់តែ​យប់ ថ្ងៃ​ទី​០៣ ​ខែកញ្ញា ឆ្នាំ​២០១៧ ម្សិលមិញ ក៏​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​ធ្វើ​ដំណើរ​មក​ប៉ុស្តិ៍​ប៉ូលិស ដើម្បី​សុំ​អន្តរាគមន៍ ជួយ​រក​ដំណោះស្រាយ លើ​បញ្ហា​ទំនាស់​ក្នុង​រង្វង់​គ្រួសារ ឈាន​ទៅ​បណ្តេញ​ចេញពីផ្ទះ​ទាំង​យប់​បែប​នេះ​ ។​

លោក​ថា រឿង​ខាងលើ​បើ​តាម​លោក​ដឹង​អាច​មក​ពី​ការ​បំបែកបំបាក់​ពី​ម្តាយ​ខាង​ប្រុស ដោយ​សំអាង​ថា​គ្មាន​ខាន់ស្លា ស្រឡាញ់​គ្នា​គ្មាន​ចាស់ទុំ​ដឹង​ឮ បើ​រស់នៅ​បាន​ក៏​នៅ ហើយ​ចង់​ដេញ​ពេល​ណា​ក៏​បាន ​។ ​

តាម​ការ​រៀបរាប់​ពី​​ស្ត្រី​ជា​ប្រពន្ធ ប្រាប់​ទាំង​ទឹកភ្នែក អោយដឹង​ថា នាងមានអាយុ​៣២​ឆ្នាំ មានស្រុក​កំណើត​ នៅ​ភូមិ​អណ្តូង​ព្រីង ឃុំ​ឈើទាល ស្រុក​សណ្តាន់ ខេត្ត​កំ​ពង​ធំ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​ទ្វា​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត ។ ប្តី​របស់​នាង​មានអាយុ​៣១​ឆ្នាំ រស់នៅ​ជុំ​គ្នា​ជាមួយ​ម្តាយ​ខាង​ប្រុស ស្ថិត​ក្នុងភូមិ ឃុំ​ខាងលើ ហើយ​ការ​ជួប​គ្នា ​សាង​មេត្រីភាព​ក្លាយជា​ប្តី ប្រពន្ធ​នេះ​ គឺ​មិន​បានរៀប​ការ ឬ​សែនព្រេន​អី្វ​ឡើយ ដោយ​ការ​ជួប​គ្នា​ភ្លាម​គឺ​ស្រឡាញ់​ភ្លេ​ត ​តែ​ម្តង ​។

ស្ត្រី​ខាងលើ​រៀបរាប់​ទៀត​ថា ការ​ជួប​គ្នា​នេះ ​បាន​ផ្តើម​ឡើង​ខណៈ​រូប​នាង​ និង​ប្តី​ទៅ​ធ្វើការ​ជាមួយ​នៅ​ឯ​ប្រទេស​ថៃ ក្នុង​អំឡុង​ចុងឆ្នាំ​២០១៦ ថ្ងៃ​ទី​០៩ ​ខែវិច្ឆិកា ហើយ​ការ​សាង​ស្នេ​ហ៏​ជាមួយ​ប្តី​ ក្នុង​ភាព​ដ៏​ផ្អែមល្ហែម ​នៅ​ប្រទេស​ថៃ​ បាន​រយៈពេល​បី​ខែ ប្តី​ក៏​បបួល​នាង​ឲ្យ​មក​រស់នៅ​ផ្ទះ​ម្តាយ​ខាង​ប្រុស ក្នុងភូមិ​ទ្វារ​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត រយៈពេល​៥​ខែ​មក​ហើយ​ ។

ស្ត្រី​ដដែល​អះអាង​ថា ពេល​មក​រស់នៅ​ជុំ​គ្នា​ជាមួយ​ម្តាយ​ខាង​ប្រុស រូប​នាង​មាន​ថវិកា​ខ្លះ​ៗ​សម្រាប់​មក​ចាយវាយ​ជាមួយ​ប្តី ពោរពេញ​ដោយ​សុភមង្គល លុះ​រយៈពេល​ចុង​ក្រោយ​នេះ ប្តី​ហាក់​មាន​អត្ត​ច​រិ​ក​ប្លែក​ៗ ការ​និយាយ​ស្តី​ក៏​មិន​ដូច​មុន គឺ​ប្រើ​ពាក្យ​ម៉ាក់​ងាយ ដៀល​ត្មិះ​ដល់​នាង​សុទ្ធតែ​ពាក្យ​អសុរោះ​គ្រប់​បែប​យ៉ាង ទីបំផុត​ក៏​បណ្តេញ​នាង​ចេញពីផ្ទះ ដោយ​គ្រាន់តែប្រើពាក្យ​ប៉ុន្មាន​ម៉ាត់​យ៉ាង​ខ្លី ថា យើងអស់​និស្ស័យ នឹង​គ្នា​ហើយ ​។

ភាគី​ខាង​ស្រី​បាន​លើក​ឡើង​ទៀត​ថា សម្ព័ន្ធភាព​ស្នេហា ឈាន​ទៅ​រក​ការ​ប្រ​ឆា​នេះ អាច​ផ្តើម​ដោយសារ​ម្តាយក្មេក​បំបែកបំបាក់​តាម​ផ្លូវ​ងងឹត​ (​ដោយ​អំពើ​) នាងអះអាង​បែប​នេះ​ ដោយសារ​មុន​ជម្លោះ​កើតឡើង​មួយ​ថ្ងៃ គឺ​នាង​បាន​ឆែក​ឃើញ​យ័ន្ត​មួយ​កំ​ប្លេរ ដែល​មាន​សរសេរ​ចារ​ជា​អក្សរ​ជនជាតិ​ខ្មែរឥស្លាម ដាក់​ក្នុង​កាបូប​របស់​នាង​ផង​ដែរ​ ។

ម្យ៉ាងទៀត​នាង​ក៏​ចេះ​តែ​ងឿងឆ្ងល់ ​ឫកពារ​របស់​ប្តី ហាក់​មាន​ច​រិ​ក​ប្លែកទៅៗ ពោល​គឺ​ប្រែប្រួល​ខុស​ពី​មុន មិនរ​វីរ​វល់​ជាមួយ​នាង សូ​ម្បី​ការ​ទំនាក់ទំនង​ស្នេហា យប់​ព្រលប់​ការងារ​លើ​គ្រែ ក៏​អត់​ដែរ និយាយ​ការ​ពិត ​គឺ​ផ្តាច់​របប​នាង​ជិត​បី​ខែ​ហើយ ចុង​ក្រោយ​ស្រាប់តែ​បណ្តេញ​នាង​ចេញពីផ្ទះ ដោយ​ពោល​ពាក្យ​ថា ស្នេហា​យើង​ត្រូវ​បាន​បញ្ចប់​ហើយ ព្រោះ​យើង​អស់​និស្ស័យ​នឹង​គ្នា ​។

បន្ទាប់​ពី​មានការ​ចម្រូងចម្រាស នាង​ក៏​បាន​ទាមទារ​ថវិកា​មួយ​ចំនួន​ ដើម្បី​ធ្វើ​ដំណើរវិល​ទៅ​ផ្ទះសំបែង​ នៅ​ឯ​ខេត្តកំពង់ធំ​វិញ ប៉ុន្តែ​ប្តី​ និង​ម្តាយក្មេក​មិន​ព្រម​ឲ្យ​ទេ ទើប​នាង​សម្រេចចិត្ត​រត់​មក​ប្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ព្រៃ​ថ្នង​ឲ្យ​ជួយ​អន្តរាគមន៍​ ។

នាង​និយាយ​ទាំង​បង្ហូរទឹកភ្នែក​ បន្តទៀតថា កាលពី​នៅ​ស្រុក​ថៃ បង​ស្រឡាញ់​អូន​ដូច​ក្បូន​និង​ទឹក ហើយ​អូន​ក៏​ប្រគល់​អ្វី​ៗ ​គ្រប់​បែប​យ៉ាង​ជូន​បង​អស់រលីង ក្នុង​នោះ​ក៏​មាន​ប្រាក់​កាស​ផ្គត់ផ្គង់​បង​ផង​ដែរ ហើយ​យើង​ក៏​ស្រលាញ់​គ្នា​ប្តូរផ្តាច់ គឺ​ភព​ផែនដី​នេះ​មាន​តែ​យើង​ពីរ​នាក់ ពេល​នេះ​បង​ភ្លេច​អនុស្សាវរីយ៍​ និង​ភ្លេច​គ្រា​កំសត់ កាល​យើង​បាន​សាង​ស្នេ​ហ៏​រួម​គ្នា​ក្នុង​គ្រា​ដំបូង​​អូន​ទៅ​ហើយ ទៅ​គ្មាន​ត្រឡប់​ក្រោយ​ឡើយ​ ។

ទីបំផុត​ បញ្ហា​ចម្រូងចម្រាស​នេះ ត្រូវ​បាន​បញ្ចប់​ដោយ​សន្តិវិធី​នៅ​ព្រឹក​ថ្ងៃ​ទី០៤​ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ភា​ភី​ទាំង​សងខាង​ព្រមព្រៀង​ផ្តាច់​ការ​ទំនាក់ទំនង​ត្រឹម​ទឹកប្រាក់​ចំនួន​៣០០.០០០​រៀល ស្មើនឹង​$75 ប៉ុណ្ណោះ​ ។ ពាក់ព័ន្ធ​នឹង​ករណី​ជម្លោះ​ឈាន​ទៅ​បែកបាក់​គ្រួសារ​ខាងលើ អ្នក​សារព័ត៌មាន ពុំ​អាច​សុំ​ការ​ពន្យល់​ណាមួយ ពី​ភាគី​ខាង​ប្រុស​បាន​ទេ ដោយសារ​ពួក​គាត់​ជាប់​បំពេញការងារ​នៅ​ខាងក្រៅ​ផ្ទះ​ ៕

ប្រភព៖ Angrut

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments