Header Ads

ខ្លាំងបាត់!! យុវជនម្នាក់ ហ៊ាន​ប្រកាស​ ​សាកល្បង​សមត្ថភាព​ជាមួយ​កូន​សម្តេចនាយក​រដ្ឋមន្ត្រី

ភ្នំពេញ៖យុវជនម្នាក់ ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ William Guang ចិត្តសើង បានប្រកាសនៅលើអាតខោនរបស់ខ្លួនថា« បើមានឱកាសសង្ឃឹមថាខ្ញុំដែលជាពលរដ្ឋសាមញ្ញថ្នាក់ទាបដូចធូលីនេះ មានឱកាសសាកល្បងសមត្ថភាពជាមួយកូនសម្ដេច ៣នាក់ នឹងនរណាក៏បានដែរ »។

ការប្រកាសរបស់ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ William Guang ធ្វើឡើងបន្ទាប់ពី កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញាឆ្នាំ ២០១៧ នេះ ក្នុងឱកាសប្រារព្វ ពិធីបិទទ្វារទំនប់វារីអគ្គីសនីសេសាន សម្ដេចហ៊ុនសែន បានផ្ញើសារដល់អ្នកវិភាគថា មុននឹងវិភាគអ្វីមួយត្រូវ ពិនិត្យរដ្ឋធម្មនុញ្ញជាគោល ព្រោះមានអ្នកវិភាគខ្លះ បកស្រាយបែប ងងឹតងងុល មិនយល់ពីតថភាពច្បាប់ ជាពិសេសការវិភាគមួយជ្រុងដោយមិនយល់ច្បាស់លាស់ថាអ្វីទៅជាតួនាទីរបស់ អង្គនីតិបញ្ញត្តិ និងអង្គនីតិប្រតិបត្តិ ។សម្ដេចបានចំអកថា «អស់លោក សមត្ថភាពប៉ុនអស់លោកនេះ មិនបានស្មើនឹងកូនរបស់ខ្ញុំ» បណ្ឌិតរបស់អស់លោក មិនបានស្មើនឹងកូនរបស់ខ្ញុំទេ ខ្ញុំសុំប្រដៅ អស់លោកពូកែហើយ តែអស់លោកមិនមានបណ្ឌិតខាងយោធាទេ វាខុសគ្នាត្រង់កន្លែងនេះ កុំមកចង់លេងជាមួយខ្ញុំជាឪពុក លេងតទល់ជាមួយកូនខ្ញុំទាំង៣ទៅ ពេញចិត្តមួយណាអាចជ្រើសបាន។

ទោះបីជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ William Guang បានប្រកាស ចងសាកល្បងជាមួយ កូនសម្តេចទាំងបីយ៉ាងណាក៏ដោយ រហូតមកដល់រសៀល ថ្ងៃនេះ នៅ មិនទាន់មានប្រតិកម្មណាមួយ ពីមន្ត្រីខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែននៅឡើយទេ។

ប្រភព៖ http://peoplenews.asia

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments