Header Ads

នារីក្រមុំម្នាក់ដាច់ចិត្តចងករសំលាប់ខ្លួន ព្រោះតែឪពុកម្ដាយបង្ខំអោយរៀបការជាមួយមនុស្សប្រុសដែលខ្លួនមិនស្រលាញ់ ចុងក្រោយបន្សល់នូវសំបុត្រមួយច្បាប់

បន្ទាយ​មានជ័យ ៖ ស្ដ្រី​ក្រមុំ​ម្នាក់ ​ដែល​មាន​​វិប​ត្តិ​​ស្នេ​ហា ដោះ​ស្រាយ​​មិន​​ចេញ​​ បាន​​សម្រេច​ចិត្ត​ យក​​ក្រ​មា​​ចង​ក​​សម្លាប់​ខ្លួន។ស្ត្រីក្រមុំដែលចងករសំលាប់ខ្លួននេះមានឈ្មោះថា អឿន លី​តា ភេទ​ស្រី អាយុ ២១​ឆ្នាំ រស់នៅ​ភូមិភូមិ​​ចំ​បក់​ ឃុំ​​បឹង​បេង ​ស្រុក​​ម៉ា​ឡៃ​ ខេត្ដ​​បន្ទាយ​មាន​ជ័យ​។នាងបាន​ចងក​សម្លាប់ខ្លួន នៅលើផ្ទះ​របស់​នាង កាលពី​វេលា​ម៉ោង ៥​ល្ងាច​ថ្ងៃទី​០៧ ខែមិថុនា បន្ទាប់ពី​ដឹងថា មិនអាច​រួមរស់​ជាមួយ សង្សារ​បណ្តូលចិត្ត ដោយសារ​ឪពុកម្តាយ បង្ខំ​ឲ្យ​ភ្ជាប់ពាក្យ ជាមួយ​បុរស​ផ្សេង ជិត​រៀបការ​ចោល​ប្រុស​ស្នេហ៍​។

មុនពេល​កើតហេតុ នាងក្រមុំ​រូបនេះ មាន​វិបត្តិ​ផ្លូវចិត្ត យ៉ាងធ្ងន់ធ្ងរ ព្រោះ​នាង​បាន បែកបាក់​ពី​សង្សារ ជាទី​ស្រលាញ់ ដោយសារ​ឪពុកម្តាយ បង្ខំ​ឲ្យ​ភ្ជាប់ពាក្យ ជាមួយ​បុរស​ផ្សេង និង​ជិត​រៀបការ​ចោល សង្សារ​បណ្តូលចិត្ត​។ នៅ​កន្លែងកើតហេតុ គេ​រកឃើញ​លិខិត​មួយច្បាប់ របស់​ឈ្មោះ អឿន លី​តា ដែល​នាង​បាន​សរសេរ មុនពេល ដែល​នាង​ចងក​សម្លាប់ខ្លួន​។ សំបុត្រ​មួយច្បាប់​នោះ បាន​សរសេ​ថា ” រវាង​យើង​បាន​ត្រឹម​ជា​សង្សារ យ៉ាងណា​ក៏​មិនអាច លើសពី​នេះដែរ ហើយ​ជឿជាក់​ចង់​ជួប ចង់​ថែរ ចង់​នៅក្បែរ តែ​បាន​ត្រឹម​ក្បែរ​ក្នុង​រយៈពេល​ខ្លី ស្រលាញ់​ខ្លាំង​បានត្រឹមតែ​ជា​សង្សារ សិទ្ធិ​រៀបការ​បាន​ទៅ​អ្នកដទៃ ស្រលាញ់គ្នា​ចុងក្រោយ បានត្រឹមតែ​អាល័យ គ្មាន​ថ្ងៃ​អូន​បាន​ធ្វើជា​ប្រពន្ធ​បង​ទេ​” ៕

សូមម្ដាយឪពុកគ្រប់រូបកុំបង្ខំកូនអោយរៀបការជា​មួយមនុស្សដែលពូួកគេមិនស្រលាញ់អី យើងដឹងថាម្ដាយឪពុកគ្រប់រូបចង់អោយកូនល្អ តែការបង្ខំអោយពួកគេធ្វើអ្វីដែលពួកគេមិនចង់ អាចជាហេតុធ្វើអោយយើងអាចបាត់បង់កូនជាទីស្រលាញ់របស់យើងបាន។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments