Header Ads

គាត់បកស្រាយថា ខ្ញុំបានសម្រចតែម្ដង់គត់ក្នុងបន្ទប់ទឹកក្រោយផ្ទះ...(មានវីដេអូរ)

ខេត្តកណ្ដាល៖ នារី​វ័យក្មេង​ ជាជនរងគ្រោះ​ អាយុ​ ២២​ឆ្នាំ​ម្នាក់ ជាមនុស្ស(គ)ថ្លង់ មានជំងឺសរសៃប្រសាទ ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ​ ជ្រា បូផាន់ ហៅ សុខម៉ាញ ភេទ​ ប្រុស​ អាយុ​ ២៤ ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ កសិករ​ (​ឃាត់ខ្លួន​)​ រំលោភបានសម្រេច។ ហេតុការណ៍​នេះ​ បានកើតឡើង​កាលពី​ វេលាម៉ោង​១៨និង០០នាទី ​ថ្ងៃទី១០ ​មិនា ​២០១៧ នៅចំណុច ភូមិពុកឬស្សីលើ ឃុំ​ពុកឬស្សី ស្រុក​ខ្សាច់កណ្ដាល​ ខេត្ត​កណ្ដាល​។

ប្រភពពី​នគរបាល ​បានឲ្យដឹងថា ជនរងគ្រោះ ជាមនុស្សគថ្លង់ ព្រមទាំងមានជំងឺសរសៃប្រាសាទ មុនពេលកើតហេតុ ជនរងគ្រោះដើរ មកពីទិសខាងកើត ឯជនសង្ស័យ បានជិៈម៉ូតូមកពីទិសខាងត្បូង ក៏ជួបគ្នា ជនសង្ស័យធ្វើដៃសញ្ញាប្រាប់ថា «ស្រឡាញ់» ដាក់ជនរងគ្រោះ ពេលនោះជនរងគ្រោះ បានងក់ក្បាលដាក់ជនសង្ស័យ បន្ទាប់មកជនសង្ស័យ បានដើរចូលបន្ទប់ទឹករបស់ខ្លួន ហើយដើរចេញមកវិញ ពេលនោះជនរងគ្រោះ បានដើរចូលទៅក្នុងបន្ទប់ទឹកនោះ ឯជនសង្ស័យបានដើរត្រលប់ចូល ទៅក្នុងបន្ទប់ទឹកនោះវិញដែរ ពេលចូលដល់ជនសង្ស័យ បានចាប់ស្រាតខោ ជនរងគ្រោះ ហើយរំលោភសេពសន្ថវ: បានសម្រេចតែម្តង។

ក្រោយមក ឪពុកម្តាយជនរងគ្រោះ បាត់កូនក៏ដើររក ហើយនៅក្នុងបន្ទប់ទឹក ព្រមទាំងឃើញជនសង្ស័យ ដើរចេញពីក្នុងបន្ទប់ទឹកនោះ ដោយមានការសង្ស័យ ឪពុកជនរងគ្រោះ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ពុកឬស្សី កម្លាំងប៉ុស្តិ៍ចុះឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុក បន្តអនុវត្តតាមនីតិវិធី។​ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតបានរំលោភសេពសន្ថវៈ លើជនរងគ្រោះប្រាកដមែន៕

នោះ “ខ្ញុំចង់ជម្រាបថា ខ្ញុំបានតែម្ដងគត់ក្នុងបន្ទប់ទឹក្រោយផ្ទះ” ចម្លើយគាត់ (មានវីដេអូ)

សូមទស្សនាវីដេអូ ចម្លើយជនស្ស័យ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments