Header Ads

ចូរជ្រើសរើសការ៉ែម ដែលអ្នកចង់ញាំបំផុត!! រួចតាមដាន ពីលក្ខណៈសម្បត្តិ និងរឿងស្នេហារបស់អ្នក...

តាមការសិក្សារ ពីចំនង់ចំនូលចិត្ត ក្នុងការញាំការ៉េម វាក៏អាច បង្ហាញពីលក្ខណៈសម្បត្តិ របស់អ្នក បានដែរ។ តើអ្នកការ៉េម ដើមណារួចហើយឬនៅ បើមិនទាន់រើស សូម រើសរួច comment ពីក្រោម link. បើសិនរើសរួចហើយ សូមតាមដានពីអត្ថន័យ របស់វា។ ហាមកុហកខ្លួនឯង ទើបឈុត ១០០%!

តោះតាមដានទាំងអស់គ្នា

1. បើអ្នកចូលចិត្តការ៉េមដើមទី១

លក្ខណៈសម្បត្តិអ្នក

អ្នកជាមនុស្សម្នាក់ ដែលមិនចេះពឹងផ្អែក លើអ្នកដទៃច្រើន ពូកែញែកវែក និងចូលចិត្ត ដឹកនាំគេ។ មិនតែប៉ុណ្ណោះ អ្នកជា មនុស្ស ក្បាលរឹង ចចេសរឹងរូស មានមហិច្ឆិតាខ្ពស់ និងជាមនុស្ស ដែល ប្រាកដប្រជាច្បាស់លាស់។ បន្ថែមពីនេះទៅទៀត អ្នកមិនដែល សំលឹងមើល គុណវិបត្តិ និងភាព ទន់ខ្សោយ របស់អ្នកដទៃនោះទេ។ អ្នកជាមនុស្ស ឧស្សាហ៍ ព្យាយាម ឆ្លាត របៀបរៀបរយ ស្រលាញ់ក្មេងៗ ហើយតែងតែ ធ្វើឲ្យ មនុស្សជុំវិញខ្លួន សប្បាយចិត្ត។

រឿងស្នេហាអ្នក

អ្នកជាមនុស្សស្មោះនឹងស្នេហ៏ មិនងាយចាកចេញពីគេងាយៗនោះទេ លុះត្រាតែគេ ធ្វើអោយអ្នក ទ្រាំលែងបាន !!! បើស្រលាញ់នរណាហើយ នឹងព្យាយាមយកអោយបាន មិនថាត្រូវចំនាយអ្វីនោះទេ !!! និយាយមួយម៉ត់គឺស្មោះនឹងស្នេហ៏!!!

2. បើអ្នកចូលចិត្តការ៉េមដើមទី២

លក្ខណៈសម្បត្តិអ្នក

ជាមនុស្សដែលពិបាកយល់ ឆ្លាត មានភាពទាក់ទាញ ស៊ិចស៊ី ចូលចិត្តភាព ស្ងៀមស្ងាត់ អៀនច្រើន ស្មោះត្រង់ យុត្តិធម៍ និង ស្រលាញ់សេរីភាព។ ប៉ុន្តែពេលខ្លះ អ្នកជាមនុស្សគិតច្រើន និងឆាប់ ឈឺចាប់ ចូលចិត្តស្រមៃច្រើន និងមានក្តីសង្ឃឹម សម្រាប់ខ្លួនឯង ជានិច្ច។អ្នក ភាគច្រើន មានទំនោរខាងសិល្បៈ ។

រឿងស្នេហាអ្នក

អ្នកជាមនុស្សអៀនច្រើន មិនសូវគិតពីរឿងស្នេហាទេ តែបើមានស្នេហ៏ហើយ ទោះភ្នំបាក់សង្កត់ ក៏ត្រដរ ទៅជួបគេដែរ ម៉ែជេរក៏មិនស្តាប់ដែរ ព្រោះចិត្តស្រលាញ់ គឺជារឿង សំខាន់សំរាប់អ្នក តែបើគេធ្វើអោយអ្នកខូចចិត្ត អ្នកនោះនឹងវេនាហើយ !!! និយាយអោយខ្លីគឺមហាស្មោះ !!!

3. បើអ្នកចូលចិត្តការ៉េមដើមទី៣

លក្ខណៈសម្បត្តិអ្នក

អ្នកជាមនុស្សចូលចិត្ត គិតវែងឆ្ងាយ សុភាពរាបសារ មានគំនិតច្រើន សកម្ម។ មិនតែ ប៉ុណ្ណោះ អ្នកជាមនុស្សទំរើស និងចូលចិត្តធ្វើអ្វី ដែលអស្ចារ្យ មនុស្សកំប្លែង ចូលចិត្ត ការសប្បាយ រាក់ទាក់ ចូលចិត្តបង្កើតមិត្តភក្កិ ឆាប់ឈឺចាប់ ឆាប់ធុញ មួម៉ៅច្រើន មិនចូលចិត្តក្មេងៗ និងមិន សូវ បង្ហាញពី អារម្មណ៍ពិត របស់ខ្លួនចេញមកនោះទេ។ ជាពិសេសអ្នកជា មនុស្សពោរពេញ ដោយភាពរ៉ូមេនទិក ហើយក៏ជា មនុស្សប៉ិនប្រច័ណ្ឌ ផងដែរ ។

រឿងស្នេហាអ្នក

អ្នកជាមនុស្សមហាស្មោះនឹងស្នេហ៏ មិនងាយនឹងមានចិត្តក្បត់ស្នេហ៏ ទោះមានអ្វីមករារាំងក៏ដោយ ប្រៀបបាន នឹងស្នេហារបស់ ទុំ ឬទាវចឹង មិនងាយបោះបង់ចោលទេ ដ៏រាបណា គេក្បត់ច្រើនលើកច្រើនសារ ទើបអាចចាកចេញពីគេរួច !!! ទម្រាំជួបស្នេហ៏ស្មោះគឺត្រូវចាំយូតិចទើបបានជួប!!

4. បើអ្នកចូលចិត្តការ៉េមដើមទី៤

លក្ខណៈសម្បត្តិអ្នក

អ្នកជាមនុស្សសកម្ម ស្វាហាប់ មិនរួញរា ទាក់ទាញ រឹងមាំ រាក់ទាក់ ចេះដោះស្រាយ នូវបញ្ហាអ្នក ដទៃបានថែមទៀតផង។ លើសពីនេះ អ្នកជា មនុស្សក្លាហាន ចូលចិត្តផ្សងព្រេងច្រើន ប៉ុន្តែអ្នកជាមនុស្ស ឆាប់ ផ្ទុះកំហឹង ឆេវឆាវ តែអ្នកអាចប្រើអារម្មណ៏គ្រប់គ្រងវិញបាន។ មិនតែប៉ុណ្ណោះ អ្នកជាមនុស្សម្នាក់ ដែលចេះច្នៃប្រឌិតខ្ពស់ ស៊ិចស៊ី ឆ្លាត ចូលចិត្តធ្វើជាដឹកនាំគេ មានមិហិច្ឆិតា។

រឿងស្នេហាអ្នក

អ្នកជាមនុស្សមានមនោសច្ចេតនាខ្ពស់ ឆាប់ចាប់អារម្មណ៏នឹងគេណាស់ តែដល់ពេលបានគេមកទើបសិក្សាតាមក្រោយ ហើយអាចនឹងបោះបង់គេចោលក៏មានដែរ តែបើជួប មនុស្សដែលត្រូវចិត្តហើយ ស្មោះងាប់ចោល មិនលែងទេ!!!

ប្រភព​៖ news-today24h

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments