Header Ads

ផ្អើលអស់អ្នកភូមិ!! ប្រទះឃើញមឈូសអាយុ៣០០ឆ្នាំ នាំគ្នាផ្អើលឈូ ពេលបើកមើលស្រាប់តែ…!

វៀតណាម៖ គាស់បានមឈូសមួយបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅប្រទេសវៀតណាម កាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ​២០១៧។ តាមការសង្កេតនៅក្នុងវីដេអូដែលបានបង្ហោះដូចជនជាតិវៀតណាមទៅក្នុងផេករបស់ខ្លួនដែលមានឈ្មោះថា black+ ឃើញថា​ មានប្រជាជនយ៉ាងច្រើន បានផ្អើលនាំគ្នាទៅមើល មឈូសដែលគាស់បាននោះ ក្នុងសភាពដូចជាមឈូសបុរាណ។

បើតាមប្រភពដដែលបានប្រាប់អោយដឹងថា មឈូសនោះមានអាយុកាល ៣០០ ឆ្នាំមកហើយ ហើយនៅក្នុងមឈូសនោះមានសាកសពមួយដែលត្រូវបានគេរុំនឹងក្រណាត់ប្រហែលជា ៣០ ជាន់ និងមានចងរឹតយ៉ាងណែន ដែលធ្វើអោយសភាពសាកសពដែលស្រាយមក ហាក់រក្សាបានស្ថានភាពដើមទាំងស្រុង។ ដោយគ្រាន់តែសាកសពមានសភាពស្វិតបន្តិចប៉ុណ្ណោះ។

យ៉ាងណាក៏ដោយយើងមិនទាន់រកបាននូវពត៌មានជាក់លាក់ណាមួយនៅឡើយទេសម្រាប់ហេតុការណ៍នេះ។​ យើងនឹងព្យាយាមដើម្បីរកអោយបាននូវពត៌មានជាក់លាក់មួយនៅពេលក្រោយ៕

ប្រភព៖ ytfb

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments