Header Ads

មិនធម្មតាមែន!! ហេតុតែចង់បានរូបថតស្អាតៗ ម៉ាក់ សែនសូនីតា ហ៊ានប្រថុយ…

តារាសម្ដែងស្រីកំពុងមានតម្រូវការទីផ្សារខ្ពស់ ម៉ាក់ សែនសូនីតា មានភាពមមាញឹកច្រើនក្នុងរយៈពេលចុងក្រោយនេះ មិនថាជំនួញផ្ទាល់ខ្លួន ឬក៏ផ្នែកការងារសិល្បៈនោះទេ ប៉ុន្ដែតារាស្រីរូបនេះ នៅតែឆ្លៀតពេលវេលាសម្រាប់ដំណើរកម្សាន្តខ្លះៗ ដើម្បីបំបាត់ភាពហត់នឿយ ។

ជាក់ស្ដែងតារាសម្ដែងសម្បូរដោយភាពក្រមិចក្រមើម ម៉ាក់ សែនសូនីតា ទើបតែទម្លាយរូបថតប៉ុន្មានសន្លឹកជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលចេញពីរមណីយដ្ឋានគិរីរម្យ ត្រង់ទីតាំងថ្មលយ ពិតជាស្រស់ស្អាត និង ទាក់ទាញខ្លាំងណាស់ ប៉ុន្ដែរឿងដែលសំខាន់ តារាស្រីដួងនេះ ត្រូវប្រថុយខ្លាំងមែនទែនដើម្បីតែបានរូបប៉ុន្មានសន្លឹកនេះ ។

ពិតណាស់ ម៉ាក់ សែនសូនីតា បានឈរនៅលើថ្មលយនោះដើម្បីផ្តិតយករូបភាពស្អាតៗ ប៉ុន្ដែបើក្រឡេកទៅមើលខាងក្រោមវិញ គឺខ្ពស់សន្លឹម ឃើញហើយស្រៀវជំនួស មនុស្សមួយចំនួនមិនហ៊ានប្រថុយទៅឈរនៅទីនោះឡើយ ។ តែទោះជាយ៉ាងណា ម៉ាក់ សែនសូនីតា មិនបានបង្ហាញអារម្មណ៍ភ័យខ្លាចឡើយ ពោលគឺនាងឈរផង អង្គុយផងកាច់ស្ទីលធ្វើព្រងើយតែម្ដង ៕
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments