Header Ads

តោះមកមើល តំបន់ទឹកដ៏គួរឱ្យព្រឺព្រួច ១០កន្លែងដែលគ្រោះថ្នាក់ខ្លាំងបំផុតនៅលើពិភពលោក...

អ្នកដើរកំសាន្តកន្លែងទឹកភាគច្រើន មិនអាចដឹង១០០%ថា ទឹកតំបន់នោះវាមានលក្ខណៈដូចម្តេចនោះទេ ម្លោះហើយរាលការដើរកម្សាន្ត តម្រូវឱ្យអ្នកដំណើរចេះសួរនាំពត៌មានពីអ្នករស់នៅតំបន់ក្បែរនោះដែលខ្លួនត្រៀមនឹងទៅ ពុំនោះទេពួកគេអាចនឹងគ្រោះថ្នាក់ដោយសារខ្វះពត៌មាន។ ទោះបីមានកន្លែងជាច្រើនដែលមុនមិនអាចដឹងច្បាស់ថាមានអ្វី ក៏ប៉ុន្តែក៏មាន១០កន្លែងនេះ (តំបន់ទឹក) ដែលត្រូវបានគេរកឃើញថាវាមានគ្រោះថ្នាក់ រួចទៅហើយ។

#10. អន្លង់ខៀវ (ប្រទេស បេលី)

ជាអន្លង់ជ្រៅ ដែលមានដីភក់ដុះពើបឡើងជារង្វង់ព័តជំវិញ ហើយទឹកនៅតំបន់នេះមើលទៅថ្លាឆ្វង់មើលធ្លុះដល់បាតដីនៅចំណុចទឹករាក់មួយចំនួន។

#9. អណ្តូង ចាខប់ – Jacobs (រដ្ឋទិចសាស សហារដ្ឋអាមេរិក)

អណ្តូងនេះមានផ្ទៃទឹកតូចល្មម តែជម្រៅវិញជ្រៅគួរសម លិចក្បាលមនុស្ស៣០៣០ដង ហើយថែមទាំងបត់បែនថែមទៀត។ មនុស្សប្រហែល៣០០នាក់ ធ្លាប់បានស្លាប់ក្នុងអន្លង់នេះដោយសារពួកគេចង់ស្រាវជ្រាវពីវា ហើយគេសន្និដ្ឋានថា ក្នុងអណ្តូងនេះមាន សត្វទឹកស៊ីមនុស្ស។

#8. បឹង ម៉ាឈីកាន់ (អាមេរិក)

បឹងនេះជាបឹងក្នុងទឹកដីអាមេរិក នៅប្រសបព្រំប្រទន់ដៃនសមុទ្រជាមួយប្រទេសកូរ៉េ ខាងជើង។ ជាបឹងដែលត្រូវបានគេចាត់ទុកថាគ្រោះថ្នាក់ ដោយសារមានមនុស្សស្លាប់នៅទីនោះស្ទើរាល់ឆ្នាំ។

#7. បឹង ណាត្រុង (ប្រទេស Tanzania)

ជាបឹងដែលសំបូរអំបិលច្រើនជាងគេលើពិភពលោក ហើយមានអំបិលកកក្រោមទឹកច្រើន និងពណ៌ក្រហមទៅទៀត។ សីទណ្ហភាពនៅតំបន់នេះអាចឡើងដល់ ៥០អង្សាសេ។

#6. អន្លង់ខៀវ (នៅ Dahab)

ជាន្លង់នេះជាទីកន្លែងដែលគ្រោះថ្នាក់ ដែលមានមនុស្សរាប់សិបនាក់បានស្លាប់នៅទីនេះ ជាទូទៅជាអ្នកផ្សងព្រេងហែលទឹកដើម្បីកម្សាន្ត និងធ្វើតំណើរឆ្លងកាត់ជាដើម។ អ្នកស្លាប់ដែលរកមិនឃើញសាច់ញាតិ គឺត្រូវបានគេកប់នៅក្បែរទីនោះ។

#5. បឹង ហ៉ហ្សូរ (អាមេរិក)

បឹងនេះធ្លាប់មានមនុស្សស្លាប់ចំនួន៤នាក់ និងដើមឈើរាប់រយដើមនៅក្បែរនោះងាប់ជាបន្តបន្ទាប់ ដោយសារ សំបូរចំហាយកាបោនឌីអុកស៊ីត។

#4. អណ្តូងធម្មជាតិ Boiling (នៅ Bominica)

ជាអណ្តូងធម្មជាតិ ដែលជាដង្ហើមរបស់ស្នូលផែនដី ជាកន្លែងទឹកពុះ និងមានចំហាយក្តៅ អាកាសធាតុអាចកើនដល់ ជិត១០០អង្សា។

#3. ស្ទឹង Rio Tino (ព្រំប្រទល់ ប្រទេសអេស្ប៉ាញ និងប៉ទុយកាល់)

ស្ទឹងនេះមានទឹកថ្លាឆ្វង់ធ្លុះមើលឃើញបាត ហើយពោពេញដោយផូស៊ីលកំអែលោហធាតុជាច្រើនប្រភេទ ជាតំបន់ដែលមានក្លិនពុល ប៉ះបាល់ដល់សុខភាពមនុស្ស។

#2. ច្រក Drake

ច្រកនេះជាច្រកដឹកទំនិញដែលកាប៉ាលឆ្លងកាត់ទាមទារឱ្យមានការប្រុងប្រយ័ត្នបំផុត។ វាពោពេញទៅដោយ ដុំទឹកកក ដុំព្រិល អណ្តែងពេញផ្ទៃទឹក។

ក្រាសខ្មឹកទៅដោយដុំថ្ម ជាតិមេតាន ក្រាលពេញបាតទាំងអស់ រាប់លានដុំ។ ជាបឹងដែលសំបូរសត្វល្អិតកាចសាហាវ ហើយអាចយាយីដល់អាយុជីវិតរបស់មនុស្សបាន។

បន្ថែម

គ្រប់ដំណើរកំសាន្តនានា ជាពិសេសដំណើរកំសាន្តតាមតំបន់ទឹកជាដើម អ្នកត្រូវច្បាស់លាស់ថាអ្នកទទួលបានពត៌មានគ្រប់គ្រាន់ពីតំបន់នោះ ព្រោះកន្លែងដែលអ្នកមិនស្គាល់ភាគច្រើន វាអាចមានសត្វសាហាវមានជីវិតក្នុងទឹក ដែលអ្នកអាចនឹងមិននឹកស្មានដល់ ដូចជាដង្កូវទឹកពិសជាដើម។

#1. បឹង Kivu

ប្រភព៖ hahahasabay

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments