Header Ads

សូមចូលរួមរំលែកទុក្ខ!!! បិតាស្ថាបត្យកម្មខ្មែរ លោក វណ្ណ ម៉ូលីវណ្ណ បានទទួលមរណៈភាពហើយនាព្រឹឹកនេះ

ក្រោយពីមានព័ត៌មានចចាមអារ៉ាមភ្ញាក់ផ្អើលថា លោក វណ្ណ ម៉ូលីវណ្ណ បិតាស្ថាបត្យកម្មខ្មែរ បានទទួលមរណៈភាពកាលពីកន្លងទៅនេះ។ នាព្រឹក ម៉ោង ០៩ និង ៤៥ នាទី ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ យើងក៏បានទទួលដំនឹងដ៏គួរឲ្យសោកសៅមួយគឺ លោក វណ្ណ ម៉ូលីវណ្ណ បានទទួលមរណភាពហើយ។ លោកវណ្ណ ម៉ូលីវណ្ណ បានលាចាកពីលោក ក្នុងជន្មាយុ ៩១ ឆ្នាំ ដោយសារស្ថានភាពជំងឺរបស់លោកមានសភាពធ្ងន់ធ្ងរពេកមិនអាចសង្គ្រោះបាន ដែលនេះចាត់ទុកថាជាដំនឹងដ៏ក្រៀមក្រំមួយសម្រាប់ប្រជាជនខ្មែរ។

កន្លងអស់ពេលជាង ៣ឆ្នាំកន្លងទៅនេះ លោកបានចំណាយពេលនាច្រើនឆ្នាំដើម្បីសម្រាកព្យាបាលជំងឺ ក្នុងជីវិតចុងក្រោយនៅឯគេហដ្ឋានរបស់លោកនៅឯទីរួមខេត្តសៀមរាប ដែលស្ថិតនៅតាមបណ្តោយដងស្ទឹងសៀមរាប ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ក្នុងជីវិតចុងក្រោយនេះ ក្រុមគ្រួសាររបស់លោក ក៏បានសាងសង់ ចេតិយមួយរួចរាល់ហើយ សម្រាប់អោយលោក និងភរិយានៅក្នុងបរិវេណនៃគេហដ្ឋានរបស់លោកផ្ទាល់តែម្តង។ គួរបញ្ចាក់ផងដែរថា លោក​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ គឺជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញរបស់ ប្រទេសកម្ពុជា កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។ លោកបានចូលរួមចំនែកជាច្រើនក្នុងស្ថាបត្យកម្ម នៅក្នុងសម័យសង្គមរាស្ត្រនិយម និងមានស្នាដៃសំណង់ល្បីៗ ជាច្រើនទុកឲ្យកូនខ្មែរជំនាន់ក្រោយដូចជា វិមានឯករាជ្យ ពហុកីឡាដ្ឋានជាតិអូឡាំពិក​ និងសាលចតុមុខ ជាដើម៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments