Header Ads

ជួយស៊ែរផង!!! ប្អូនប្រុសម្នាក់ មិនអស់ចិត្ត រឿងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឲ្យជួយរកយុតិ្តធម៌ ហេតុអ្វីគាត់ប្រឡងធ្លាក់ទៅវិញ ទាំងគាត់ធ្វើបានច្រើន…(មានវីដេអូ)

យោងតាមគណនីហ្វេសប៊ុកប្អូនប្រុសម្នាក់ឈ្មោះ CheTra Hong បានបង្ហោះជាវីដេអូមួយ ដោយសារតែមិនអស់ចិត្តរឿង លទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២១ សីហា ២០១៧៖ បេក្ខជនប្រឡងជាប់មានចំនួន ៦៣ ៦៦៨នាក់ ក្នុងនោះ បេក្ខជានទទួលបាននិទ្ទេស A ចំនួន ៤២៤​ នាក់ និទ្ទេស B ចំនួន ២៤៦៤ នាក់ និទ្ទេស C ចំនួន ៥០០០ នាក់ និទ្ទេស D ចំនួន ៩១២៣ នាក់ និង និទ្ទេស E ចំនួន ៤៦៦៥៧ នាក់ ។

ប្អូនប្រុសបាននិយាយថា គាត់ប្រឹងប្រែងអស់ពីសមត្ថភាព តែហេតុអ្វីគាត់ ប្រឡងធ្លាក់ បែរជាបងប្រុសម្នាក់ដែលអង្គុយក្បែរគាត់ ប្រឡងជាប់ ទាំងគាត់សរេសរបានតែពីរបីបន្ទាត់ ។

នេះជាការរៀបរាប់របស់គាត់៖ សួស្ដីអ្នកទាំងអស់គ្នា!ខ្ញុំត្រូវការអោយអ្នកទាំងអស់គ្នាជួយធ្វើការ Share Video នេះដើម្បីរកយុតិ្តធម៌អោយខ្ញុំ 🙏🏻ញ៉ុមប្រលងបាន23ក្បៀសជាង,មិនមែនបាន27ក្បៀសជាងទេសុំទោសអ្នកទាំងអស់គ្នាញ៉ុមនិយាយខុសបន្តិច🙏🏻ប្រលងធ្លាក់ទាំងមិនអស់ចិត្ត😢

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖​ khmernews

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments