Header Ads

ពិតជារំជួលចិត្តណាស់!! ស្រ្តីម្នាក់ធ្វើអោយមនុស្សម្នាជាច្រើនសឹងតែស្រក់ទឹកភ្នែក ដោយសារតែសម្តីនិងទង្វើររបស់នាងដែលបានធ្វើដាក់ឪពុកខ្លួន

ប្រទេសថៃ ៖ មនុស្សសឹងតែគ្រប់គ្នាសុទ្ធតែស្រលាញ់ឪពុកម្តាយបង្កើតរបស់ខ្លួនមានអ្នកខ្លះហ៊ានបង្ហាញនៃក្តីស្រលាញ់នោះចេញមក តែមានអ្នកខ្លះទៀតមិនមានភាពក្លាហានបញ្ចេញមកទេ។ មានកូនខ្លះមិនហ៊ានទាំងបង្ហាញមុខរបស់ឪពុកម្តាយរបស់ខ្លួនអោយគេស្គាល់ផង ដោយសារតែរូបរាងមិនស្អាត និង ក្រក្រីរបស់ពួកគាត់។ ប្រភពព័ត៌មានថៃមួយបានរាយការណ៍ពីករណី​មួយដែលបានធ្វើអោយមនុស្សម្នាក្នុងបណ្តាញសង្គមជាច្រើនរំជួលចិត្ត ដោ​យ​សារនារីជាកូនម្នាក់បានបង្ហោះរូបខ្លួនជាមួយឪពុកដែលមានរូបរាងមិនស្អាត រួចជាមួយសម្តីចាក់​ដោត​បេះ​ដួងមួយឃ្លា។ ប្រភពដដែលនេះបានបន្តថារឿងរ៉ាវនេះត្រូវបានចែករលែក្នុងបណ្តាញសង្គមនាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ តាមរយៈហ្វេកបុកមួយដែលមានឈ្មោះថា Anchae Chaiyaphum នាងបានបង្ហោះរូរបស់នាងជាមួយនឹងមនុស្សដែលនាងគោរពស្រលាញ់ពេញមួយជីវិត បើទោះបីជាគាត់មានរូបរាងអាក្រក់បន្តិចក៏ដោយ។

នាងបានបង្ហោះរូបជាច្រើនដែលបង្ហាញពីសកម្មភាពដែលនាងទិញនូវរបស់ប្រើប្រាស់ និងអាហារជាច្រើនមកអោយឪពុកនាងទុកប្រើប្រាស់បរិភោគ តែមនុស្សជាច្រើនមានអារម្មណ៍​ថា​ហួស​ចិត្ត មិនគួរណាស្រីស្អាតដូចនាងតែបែរជាមានឪពុកដែលមានរូបរាងអាក្រក់សោះ។ តែនាងមិនបានខ្មាសដែលមានឪពុករូបរាងមិនស្អាត ហើយជាអ្នកក្រីក្រនោះទេ នាងបាននិ​យាយ​ថា “ខ្ញុំស្រលាញ់ឪពុករបស់ខ្ញុំខ្លាំងណាស់ មិនថាគាត់ស្ថិតក្នុងសភាពបែបណានោះទេ”។ មួយឃ្លានេះធ្វើអោយមានមនុស្សមិនតិចនោះទេដែលស្រក់ទឹកភ្នែកមកដោយមិនដឹងខ្លួន នារីម្នាក់នេះទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏កតញ្ញូរបស់នាង៕

ប្រភព៖ khmernotes

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments