Header Ads

រំលឹកអតីតកាល! រូបភាព៣សន្លឹករបស់កញ្ញា ប៉ុបពី ដែលជាប់ជាបវរកញ្ញាភេទទី៣ដំបូងផុតរបស់កម្ពុជា

កញ្ញា ប៉ុបពី គឺជាតារាភេទទី៣ម្នាក់ ដែលមានឈ្មោះបោះសម្លេងយ៉ាងខ្លាំង ហើយអាចនិយាយបានថា កញ្ញា ប៉ុបពី គឺជាតារាសម្តែងជើងចាស់ម្នាក់ផងដែរ ដោយសារតែកញ្ញាបានចូលប្រឡុកសិល្បៈអស់រយៈពេលជាយូរឆ្នាំមកហើយផងដែរ ហើយកញ្ញាក៏ធ្លាក់ថតខ្សែភាពយន្តមិនតិចផងដែរ។ ទំរាំតែមានឈ្មោះបោះសម្លេងដល់សព្វថ្ងៃនេះ កញ្ញា ប៉ុបពី ដែលមានឈ្មោះពិត លាង សុធា ក៏បានធ្លាប់ឆ្លងការការប្រកួតបវរកញ្ញាផងដែរ។

កញ្ញា ប៉ុបពី បានក្លាយជាបវរកញ្ញាភេទទី៣ដំបូងបំផុតរបស់កម្ពុជា ហើយគ្រងមកុដកាលពីឆ្នាំ២០០០ ក្នុងកម្មវិធី “នាទីចុងក្រោយ” ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ជាតិកម្ពុជា។ ក្រោយប្រឡុកនៅក្នុងវិស័យសិល្បៈមក កញ្ញា ប៉ុបពី ក៏បានធ្លាប់ចូលរួមកម្មវិធីជួយសង្គមជាច្រើន និងធ្លាប់ទទួលបានពានរង្វាន់តារាភេទទី៣ឆ្នើមប្រចាំឆ្នាំផងដែរ៕

ប្រភព៖ khmernotes
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments