Header Ads

ផ្អើលគេគ្រប់គ្នា!! បុរសម្នាក់អង្គុយស្ទូចត្រីសុខៗ ស្រាប់តែជួបហេតុការណ៍មួយយ៉ាងរន្ធត់...

នៅថ្ងៃទី១០ ខែកក្តដានេះបានទទួលព័ត៌មានពីអ្នកភូមិម្នាក់ដែលគាត់ទៅរកត្រីប្រទះឃើញសាកសពទារកម្នាក់ដែលអណ្ដែតទឹក បន្ទាប់ពីឃើញហេតុការនេះមកបុរសនេះបានរត់ទៅរកប៉ូលីសនិងពេទ្យដើម្បីមកធ្វើការពិនិត្យកោសល្យវិច័យ។

នៅថ្ងៃកើតហេតុដែលទារកនៅក្នុងទឹក សមត្ថកិច្ចក៏បាននាំទារកនោះយកលើច្រាំង ប៉ុន្ដែឃើញត្រឹមតែផ្នែកនៃរាងកាយមួយចំនួនតែប៉ុណ្ណោះ ដូចជាដៃខាងឆ្ដាំ ពោះរៀននិងដុំសាច់តូចៗ ដែលមិនអាចកំណត់ភេទប្រុសឬស្រីបានឡើយ ។

អ្នកភូមិនាំគ្នាមកមើល ហើយបានដាក់បណ្ដាសា ម្ដាយចិត្តយក្សមួយនេះ មិនគួរយកទារកមកបោះចោលក្នុងទឹក ធ្វើឲ្យត្រីដែលនៅក្នុងទឹកនោះស៊ីស្ទើរតែអស់រាងកាយ។

លោក ធៀវវ៉ារីត អាយុ ២៤ឆ្នាំ បានប្រាប់ឲ្យដឹងថា ពេលម្សិលមិញខ្លួនបានមកស្ទួចត្រី ឃើញថាត្រីនៅទីនេះច្រើន ទើបថ្ងៃនេះគាត់មកស្ទួចម្ដងទៀត នៅពេលនោះគាត់បានឃើញហ្វូងត្រីជាច្រើនកំពុងនៅម្ដុំគ្នាស៊ីអ្វីម៉្យាង ជាហេតុឲ្យគាត់បោះនុយសន្ទួចចូលទៅបរិវេណនោះ ហើយក៏ជាប់សាកសពនោះតែម្ដង ធ្វើឲ្យភ័យរន្ធត់ជាខ្លាំង ហើយរត់ទៅហៅសមត្ថកិច្ចមកត្រួតពិនិត្យ។

សមត្ថកិច្ចបានលើកឡើងទៀតថា នេះអាចជាក្មេងស្រីក្រមុំ ដែលបានអីអីគ្នាហើយ មិនព្រមទទួលយកកូន ទើបបានជាធ្វើបែបនេះព្រោះខ្លាចគ្រួសារដឹង ទើបនាំទារកមកបោះចោលក្នុងទឹកបែបនេះ ត្រឹមតែមួយយប់សោះត្រីស៊ីសាកសពទារកនេះស្ទើរតែអស់។

យ៉ាងណាក៏ដោយសមត្ថកិច្ចនៅតែស្វែងរកម្ដាយចិត្តយក្សមួយនេះ តាមរយៈគ្រូពេទ្យរូបណាដែលបានព្យាបាលក្រមុំណាម្នាក់នៅក្នុងភូមិនេះដែលមានការធ្លាប់ឈាម ហើយនឹងនាំមកផ្ដន្ទាទោសទៅតាមច្បាប់។

ប្រភព៖ khmernews123

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments